ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​សត្វក្តាន់ប្រមាណ​៧០​ក្បាល​​​ កំពុង​រស់នៅ​តំបន់​ព្រៃ​ទេសភាព​មេគង្គ​កម្ពុជា

1 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សត្វ​ក្តាន់​ចំនួន​ប្រមាណ​៧០​ក្បាល ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ តាមដាន​ឃើញ​រស់នៅ​ក្នុង​តំបន់​ទីជម្រក​ព្រៃ​វាលស្មៅ នៃ​តំបន់​ព្រៃ​ទេសភាព​មេគង្គ ក្នុង​ខេត្តក្រចេះ ។ លទ្ធផល​ដ៏​គួរ​ឲ្យ​រំភើប​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​រូបភាព​ទទួល​បាន​ពី​ការ​តាមដាន​សត្វ​ក្តាន់…

ខេត្តក្រចេះ ៖ សត្វ​ក្តាន់​ចំនួន​ប្រមាណ​៧០​ក្បាល ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ តាមដាន​ឃើញ​រស់នៅ​ក្នុង​តំបន់​ទីជម្រក​ព្រៃ​វាលស្មៅ នៃ​តំបន់​ព្រៃ​ទេសភាព​មេគង្គ ក្នុង​ខេត្តក្រចេះ ។ លទ្ធផល​ដ៏​គួរ​ឲ្យ​រំភើប​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​រូបភាព​ទទួល​បាន​ពី​ការ​តាមដាន​សត្វ​ក្តាន់ ដោយ​ប្រើ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ និង​បច្ចេកវិទ្យា​ដ្រូ​ន ដែល​បំពាក់​ម៉ាស៊ីន​ថត​ប្រើ​កំ​ដៅ ។

កម្មវិធី​ស្រាវជ្រាវ​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ និង​អង្គការ WWF ដោយ​មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​អភិរក្ស​ជីវចម្រុះ BINCO ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា​ដ្រូ​ន នៃ​ម៉ាស៊ីន​ថត​ប្រើ​កំ​ដៅ DRONES GmbH ក៏​ដូច​ជា​ពី​សំណាក់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​តំបន់ នៃ​ដែនជម្រកសត្វព្រៃ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដោយ​មានការ​គាំទ្រ​ពី​អង្គការ WWF ។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​វត្តមាន នៃ​សត្វ​ក្តាន់​វ័យ​ជំទង់ និង​កូន​ជា​ច្រើន​ផង​ដែរ ដែល​ជា​កត្តា​ចង្អុលបង្ហាញ​ពី​ការ​បន្ត​ពូជ​របស់​សត្វ​ដ៏​កម្រ​ប្រភេទ​នេះ នៅ​ក្នុង​តំបន់​ទីជម្រក ។

ក្រសួងបរិស្ថាន និង​អង្គការ WWF កំពុង​រៀបចំ​របាយការណ៍​ស្តី​ពី​ស្ថានភាព និង​ចំនួន​សត្វ​ក្តាន់ សម្រាប់​ការ​ចេញផ្សាយ​នា​ពេល​ខាង​មុខ​នេះ ។

សត្វ​ក្តាន់​ត្រូវ​បាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់ ជិត​ផុត​ពូជ​ជាស​កល ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ក្តាន់​នេះ ធ្លាប់​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ ប៉ាន​ប្រមាណ​ថា បាន​ផុត​ពូជ​ទៅ​ហើយ​រហូត​ដល់​មានការ​រក​ឃើញ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៦ នៅ​ក្នុង​ខេត្តក្រចេះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សត្វ​នេះ​បាន និង​កំពុង​ទទួល​រង​ការ​គំរាមកំហែង ដោយ​ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​វិបត្តិ​អន្ទាក់ ដែល​បាន​រាលដាល​ឡើង ដោយ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ។

ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ក្តាន់ និង សត្វព្រៃ​សំខាន់​ៗ ជាស​កល​ជា​ច្រើន​ប្រភេទ​ទៀត ក្នុង​ប្រទេស​កម្ពុជា ពី​ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់ យុទ្ធនាការ «​អន្ទាក់​-​សូន្យ​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​» ត្រូវ​បាន​រៀបចំ​ឡើង និង​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពីដើម​ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ដោយ​មាន​គោលដៅ​លុប​បំបាត់​ការ​ដាក់​អន្ទាក់​គ្រប់​ប្រភេទ និង​បញ្ចប់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ