ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារធ្វើសន្តិសុខយាម​រោង​ចក្រ ​ខែទី២អត់បើកលុយឱ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​សន្តិសុខ LSA ហើយ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​ខាងលើ​នោះ​ចាត់​ឲ្យ​ទៅ​យាម​នៅ​រោងចក្រ​កាត់ដេរ យូ​ឌី​ម៉ៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​សន្យា​ឲ្យ ប្រាក់ខែ​ក្នុង​ម្នាក់​ៗ១​ខែ​ចំនួន​១៣០​ដុល្លារ ។

រាជធានី​ភ្នំពេញ ៖  មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​សន្តិសុខ LSA ហើយ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​ខាងលើ​នោះ​ចាត់​ឲ្យ​ទៅ​យាម​នៅ​រោងចក្រ​កាត់ដេរ យូ​ឌី​ម៉ៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​សន្យា​ឲ្យប្រាក់ខែ​ក្នុង​ម្នាក់​ៗ១​ខែ​ចំនួន​១៣០​ដុល្លារ ។

នៅ​ពេល​យាម​បាន​១​ខែ ក្រុមហ៊ុន​នោះ​បាន​បើក​ឲ្យ​ជា​ធម្មតា​មិន​មាន​បញ្ហា​នោះ​ឡើយ លុះ​ចូល​ដល់​ខែ​ទី​២ ពួក​គាត់​បាន​យាម​ពេញ​មួយ​ខែ​ទៀត ស្រាប់តែ​ប្រធាន​ក្រុមហ៊ុន​មិន​បើក​លុយ​ឲ្យ ។ ម្យ៉ាងទៀត ពួក​គាត់​ទាមទារ​យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​ប័ណ្ណ​មក​វិញ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តែ​ប្រធាន​សន្តិសុខ​មិន​ព្រម​ប្រគល់​ឲ្យ​ទៀត ទើប​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣ តុលា ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ប្ដឹង​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ ជួយ​អន្តរាគមន៍ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​នោះ ១-​ឈ្មោះ ចាន់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ និង មានស្រុក​កំណើត ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។ ២-​ឈ្មោះ ឆាន ពុធ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជាមួយ​គ្នា និង​មានស្រុក​កំណើត ភូមិ​ស្ទឹង​ថ្មី ឃុំ​ចែង​រោង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ៣-​ឈ្មោះ សែត សា​រុំ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា និង មានស្រុក​កំណើត​ភូមិ​ព្រែក​ជ្រៃ ឃុំ​ជ្រោយ​ស្នោ ស្រុក​កោះធំ ខេត្តកណ្តាល និង​៤-​ឈ្មោះ សុ​ឹ​ម ម៉ាស់ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ខ្ទុំ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​ទាំងនោះ បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ដឹង​ថា ដោយសារ​តែ​ជីវភាព​ខ្វះខាត ពួក​គាត់​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ​រក​ការងារ​ធ្វើ ហើយ​បាន​សម្រេចចិត្ត​ចូល​ធ្វើ​ជា​កង​សន្តិសុខ​នៅ​ក្នុង​ក្រុមហ៊ុន​LSA​នោះ ដោយនៅ​ពេល​ដាក់​ពាក្យ​ចូល​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​នោះ​តម្រូវ​ឲ្យ​យក​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​។ ខណៈនោះ​ពួក​គាត់​ក៏​បាន​ធ្វើ​តាម បន្ទាប់​មក​ខាង​ក្រុមហ៊ុន​ខាងលើ​បាន​ចាត់​ឲ្យ​ទៅ​យាម​នៅ រោងចក្រ​កាត់ដេរ​ខាងលើ ហើយ​ពេល​យាម​បាន​១​ខែ​ដំបូង គឺ​ក្រុមហ៊ុន​បាន​បើក​ប្រាក់ខែ​ឲ្យ​ពេញ​ជា​ធម្មតា គ្មាន​បញ្ហា​អ្វី​ឡើយ ។

ពេល​នោះ​ពួក​គេ​មាន​ទឹកចិត្ត​ធ្វើការ​ខ្លាំង​ណាស់ និង​បាន​បន្ត​យាម​នៅ​ក្នុង​ខែ​ទី​២​ជា​ខែ​បន្ទាប់​ទៀត ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ប្រាក់​ខែ​ដូច​ខែ​មុន​ទៀត​ដែរ ប៉ុន្តែ​មិន​នឹក​ស្មានថា ក្ដី​សង្ឃឹម​ត្រូវ​រលាយ​ខ្សុល ។ លោក​ចៅសង្កាត់​ដែល​បាន​ទទួល​ពាក្យបណ្ដឹង​ហើយ​​នោះ ក៏​បាន​ឲ្យ​មន្ត្រី​សាលាសង្កាត់ ធ្វើ​លិខិត​កោះហៅ​ប្រធាន​សន្តិសុខ​នោះ ដើម្បី​ជួប​ដោះស្រាយ​គ្នា​ហើយ​។ មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​បាន​ទេពី​ក្រុមហ៊ុន​សន្តិសុខ SLA ។