ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ថា​នឹង​វិល​ត្រឡប់​ចូល​ស្រុក​វិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ថា បោកប្រាស់​អ្នកគាំទ្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​អស់​រយៈពេល​ប្រមាណ​ជាមួយ​ឆ្នាំ​បាន​ប្រកាស​ថា

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​អស់​រយៈពេល​ប្រមាណ​ជាមួយ​ឆ្នាំ​បាន​ប្រកាស​ថា លោក​នឹង​ចូល​ស្រុក​ខ្មែរ​វិញ​ក្នុង​រយៈ ពេល​សម​ស្រប​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ ។ ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថាការ​លើក​ឡើង​បែប​នេះ​គឺជា​ការ​បោកប្រាស់​អ្នកគាំទ្រ​ខ្លួន​តែ​ប៉ុណ្ណោះ ។

លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​១៤ តុលា​ថា «​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ណាមួយ​សម​ស្រប ដូច​កាលពី​៣​ដង​មុន​ក្រោយ​ពី​ការ​និរទេស​របស់ខ្ញុំ​៣​ដង​មុន ក្នុង​កាលៈទេសៈ​ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ ដែល​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ន​យោបាយ​មួយ​ដោយ​ចៀស​មិន​ផុត​» ។

ទោះបី​យ៉ាងណា លោក សម រ​ង្ស៊ី មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​លោក​នឹង​មក​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ណា​ច្បាស់លាស់​ឡើយ ។ លោក​គ្រាន់តែ​ឲ្យ​ដឹង​ថា សម្រាប់​ប្រធាន​ចលនា​តស៊ូ​រំដោះប្រទេស​ជាតិ ការ​តស៊ូ​ពី​ក្រៅប្រទេស​ក្នុង​រយៈពេល​មួយ​បណ្តោះអាសន្ន អាច​ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​ធានា​ជោគជ័យ​នៅ​ទី​បញ្ចប់ ។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥ​សាន ថ្លែង​ថា លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​និយាយ​ថា​បាន​ត្រៀមខ្លួន​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នេះ​គ្រាន់តែ​ជា​ពាក្យបោកប្រាស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកគាំទ្រ​ប៉ុណ្ណោះ ។

លោក សុខ ឥ​សាន បញ្ជាក់​ថា ៖«​លោក សម រ​ង្ស៊ី ថា​ចូល​ស្រុក​ខ្មែរ​វិញ ក៏​ប៉ុន្ដែ​ខ្ញុំ​យល់​ថា នេះ​គ្រាន់តែ​ជា​ពាក្យបោកប្រាស់​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​ដែល​បាន​គាំទ្រ​គណបក្ស​គាត់ កុំ​ឲ្យ​បាក់ទឹកចិត្ត​ប៉ុណ្ណោះ តាម​ពិត​គាត់​មិន​ហ៊ាន​មក​កម្ពុជា​ទេ​» ។ លោក​បន្ដ​ថា លោក សម រ​ង្ស៊ី ចង់​មក​កម្ពុជា​ពេល​ណា​ក៏​បាន​ដែរ​គ្មាន​អ្នក​ណា​ហាមឃាត់​ទេ ឲ្យ​តែ​ចង់​មក គឺ​កម្ពុជា​ស្វាគមន៍​ជា​និច្ច ។

គួរ​បញ្ជាក់​ថា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា ប្រសិនបើ​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ នឹង​មាន​អ្នក​ទៅ​ទទួល​គាត់​នៅ​ព្រ​លាន​យន្តហោះ​តែ​ម្តង ហើយ​គាត់​នឹង​ជាប់​ពន្ធនាគារ​ព្រោះ​គាត់​ត្រូវ​បាន​តុលាការ​កាត់ក្ដី​ឱ្យ​ជាប់​ពន្ធនាគារ​រួច​ហើយ​។ លោក​បញ្ជាក់​ថា សម្រាប់​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ដូច​មុន​នោះ​ទេ ពោល​គឺ​មិនមែន​សុំ​លើកលែងទោស​បាន​ឡើយ ។

គួរ​បញ្ជាក់​ថា លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៩«​ច​»​ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១១ និង​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៧ ក្រ​៥.​ប ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៣ របស់​សាលាឧទ្ធរណ៍​រួច​ហើយ ។

កាលពី​ពេល​កន្លង​មកនេះ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​និង​លោក កឹ​ម សុខា ដែល​ជា​អនុប្រធាន បាន​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ស្នើ​សុំ​លើកលែងទោស ប៉ុន្តែ​លិខិត​នោះ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ច្រានចោល ដោយ​បាន​អះអាង​ថា​រឿង​ទាំង​ប៉ុន្មាន​គឺ​ស្ថិត​នៅ​ក្នុង​អំណាចតុលាការ​។

ទាក់ទិន​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ក្រុម​អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ទោះបីជា​មានការ​បដិសេធ​សំណើ​លើកលែងទោស​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណា​ក្តី នៅ​ថ្ងៃ​ណាមួយ​នឹង​មាន​ដំណោះស្រាយ​មិន​ខាន​។ ពិសេស​នោះ​នៅ​ពេល​គណបក្ស​ទាំង​ពីរ​ចូល​តុ​ជជែក​គ្នា ហើយ​មានការ​ដោះ​ដូរ​អ្វីមួយ​ដែល​ភាគី​ទាំង​ពីរ​ត្រូវការ ពី​គ្នា ៕