ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ច្រើន​ថែម​ទៀត នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​14 ដល់​17 តុលា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង​លើក​ទី​៣​នៅ​ខែ​នេះ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ដោយ​បង្ហាញ​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​សម្ពាធ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង​លើក​ទី​៣​នៅ​ខែ​នេះ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ដោយ​បង្ហាញ​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​សម្ពាធ និង​ប្រព័ន្ធសម្ពាធ​ទាប​បាន​និង​កំពុង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ស្ទើរ​ទូ​ទាំង​ប្រទេស និង​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ ។

តាម​សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៧ តុលា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​រាយ​ប៉ាយ​ក្នុង​បរិមាណ​ច្រើន​បន្ថែម​ទៀត ពិសេស​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងជើង ហើយ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​គឺ​ចាប់ពី​ថ្ងៃនេះ​(១៤ តុលា​)​រហូត​ដល់​ថ្ងៃ​ទី​១៧ តុលា ដើម​ស​ប្តា​ហ៍​ក្រោយ ។
យោង​លើ​ស្ថា​ភាព​អាកាសធាតុ​នេះ​ដូច​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណៈ​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​អាច​កើត​មាន​ឡើង ។

ស្ថានភាព​នេះ​ដោយសារ​ព្យុះ​ថ្មី​មួយទៀត​ដែល​ជា​ព្យុះ​ទី​២១ បាន​កើត​មាននៅ​ក្នុង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក រួច​ឆ្លង​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​នឹង​មាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​លើ ហើយ​បង្ក​ជា​ភ្លៀង​ធ្លាក់​កាន់តែ​ច្រើន​មក​លើ​ប្រទេស​កម្ពុជា ។ មន្ត្រី​នៃ​នាយកដ្ឋាន​ឧតុនិយម​បានឱ្យ​ដឹង​ថា ស្ថានភាព​ទឹកភ្លៀង​បាន​ធូរស្រាល​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ តែ​នៅ​ភាគ​ខាងជើង​នៅ​តែ​មាន​កម្រិត​ខ្លាំង​នៅឡើយ ។ ចំពោះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ធូរស្រាល​បន្តិច​ដោយសារ​ទឹកបាន​ស្រក ដោយសារ​ភ្លៀង​ធ្លាក់​នៅ​ភាគ​ខាងជើង​បាន​ចុះ​ខ្សោយ ៕