ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធដា​រ​ខេត្តកណ្តាល​ថ្មី

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ នៅ​ថ្ងៃទី២ ​ឧសភា ​នេះ នៅ​សាល​សាលាខេត្ត​កណ្តាល បាន​ប្រា​រព្ធ​ពិធីប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធ​ដា​រ​ខេត្តកណ្តាល​ថ្មី លោក ងួន សុវណ្ណ…

ខេត្ត​កណ្តាល​ ៖ នៅ​ថ្ងៃទី២ ​ឧសភា ​នេះ នៅ​សាល​សាលាខេត្ត​កណ្តាល បាន​ប្រា​រព្ធ​ពិធីប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធ​ដា​រ​ខេត្តកណ្តាល​ថ្មី លោក ងួន សុវណ្ណ មកកាន់​តំណែង​ថ្មី ជំនួស​លោក នុ​ត វត្ថា ប្រធាន​ពន្ធ​ដារ​ខេត្តកណ្តាល​ចា​ស់ ក្រោម​អធិបតេយ្យ​ភា​ព លោក កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ។

ក្នុង​គពិធី​នោះ​ មានការ​ចូ​លរួម​ពី​លោក​អភិបាលរងខេត្ត​កណ្តាល សមាជិ​ក សមា​ជិ​កា ក្រុមប្រឹក្សា​ខេត្តកណ្តាល មន្ត្រី​​រាជការ កងកម្លាំង​ប្រដាប់​អាវុ​ធ លោក លោកស្រី ប្រធានមន្ទីរ​ជុំវិញ​ខេត្ត​ទាំងអស់ ។ លោក កែន សម្បត្តិ អគ្គ​នាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារមាន​ប្រសា​សន៍​ក្នុង​អង្គពិធី​ថា ការ​ប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារជា​ង១០ឆ្នាំមកនេះ មិនថា​នៅក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ឬ​ការ​ប៉ះពាល់​ដោយ​ក​ត្តា​ផ្សេង​ៗ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៅតែ​បន្ត​ប្រមូល​ចំណូល​បាន​លើ​ស​ផែនការ ដោយ​ការ​ប្រមូល​ចំណូល​ល្អ​ប្រសើ​រ​នេះ ជា​មូលដ្ឋាន​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្​ឍ​ន៍​ប្រទេសជា​តិ​។

ជុំវិញ​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​បន្ត​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ​គោលនយោ​បាយ និង​រដ្ឋបាល​សារពើពន្ធ ការ​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យ​មាន​ប្រសិទ្​ធិ​ភាព លើ​វិធានការ​អន្តរាគមន៍​បន្ទាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍, វិស័យ​អាកាសចរ, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ, និង​វិស័យ​កម្មន្តសាល​ទូ​ទៅ ការ​បន្ត​អនុវត្ត​វិធានការ​ចាំបាច់​នានា ដែល​បាន​កំណ​ត់​ក្នុង​សារាចរណែ​នាំ ស្តី​ពី​ការអនុវត្ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ និង​ការ​បន្ត​អនុវត្ត​ប្រកបដោយ​យកចិត្ត​ទុ​ក​ដាក់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ២០១៩-​២០២៣ជាដើម ។

លោក​បន្ត​ថា ជុំវិញ​ការអនុវត្ត​វិធានការ​សំ​ខាន់​ៗ​នេះ ចាប់ពី​ឆ្នាំ ២០១២ មកនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​បាន​ល្អ​ប្​រសើរ និង​លើស​ផែនការ​កំណត់ ជាក់ស្តែង​នៅក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វីដ ១៩ ទោះបី​មានផល​ប៉ះពាល់ ក៏​អគ្គនាយក​ដ្ឋាន​បាន​ប្រមូល​ចំណូល​លើស​ផែនការ​ដែល​កំណត់ដោយ​ច្បាប់, ក្នុង​នោះ​ចំពោះ​ការ​ប្រមូល​ចំណូល​បាន​ល្អ​ប្រសើរ​នេះ ធ្វើឲ្យ​រាជរដ្ឋាភិបាល មានលទ្ធភាព​ជ​ម្រុ​ញការ​អភិវឌ្ឍន៍ នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​រឹ​ង​មាំ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំង​មូល​។

ទាក់ទង​ការ​ប្រមូល​ចំណូល​នេះ លោក កែន សម្បត្តិ បញ្ជាក់ឲ្យដឹង​ថា អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​អនុវត្ត​ការ​ប្រមូល​ចំណូល​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​នោះ​សម្រាប់​ចំណូល​ថ្នាក់​ជាតិ មាន​ចំណូល​ចរន្ត និង​ចំណូល​មូលធន, ចំណែក​ចំណូល​ថ្នាក់ក្រោម​ជាតិ មាន​ចំណូល​ថ​វិការ​ថ្នាក់ក្រោម​ជាតិ​របស់​ខេត្ត, ចំណូល​ថវិកា​ររបស់​ស្រុក-ខណ្ឌ និង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​ឃុំ​សង្កាត់ ជាដើម ហើយ​នៅ​ក្រម​ខណ្ឌ​ប្រមូល​ចំណូល​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​មាន​តួនាទី និង​ភារកិច្ច​ប្រមូល​ចំណូល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ចំណូល​ផ្ទៃក្នុង​។

សូម​បញ្ជាក់​ថា​៖ ក្នុងរយៈពេល៣ ខែ ឆ្នាំ ២០២២ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេ​ទ តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ បាន​ចំនួន​ជា​ង ៥ ១១៥ ប៊ី​លាន​រៀ​ល ត្រូវ​ប្រមាណ​ជាង ១ ២៦៣ លាន​ដុល្លារ​អាមេរិក បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ចំណូល​នេះ​កើនឡើង​ជាង ២២%៕ ​

អត្ថបទសរសេរ ដោយ