ងាយៗលោកអ្នកគ្រាន់តែចំណាយចាប់ពី៦ដុល្លារ នៅបញ្ជរអាហារ & ភេសជ្ជៈ នឹងមានឱកាសចូលរួមផ្សងសំណាងរហូតដល់ទៅ៣លើក ដើម្បីក្លាយជាម្ចាស់រង្វាន់ជាច្រើនពីរោងភាពយន្តលេជេន។ រង្វាន់រួមមាន ៖ ទូរស័ព្ទ iPhone7 Plus 128GB ដ៏ទាន់សម័យ១គ្រឿង ១រង្វាន់, Camera GoPro Hero4 ដ៏ទំនើប១គ្រឿង ១រង្វាន់, ទូរទស្សន៍ម៉ាក LG ៣២អ៊ីង ដ៏ស្រស់ស្អាត១គ្រឿង ១រង្វាន់, មើលកុននៅលេជេនពេញមួយឆ្នាំដោយឥតគិតថ្លៃ ២រង្វាន់, លេខទូរស័ព្ទពិសេស ២រង្វាន់ និងនាឡិកាដៃដ៏ស្រស់ស្អាត ២គ្រឿង ២រង្វាន់ ។ កម្មវិធីចាប់ដំណើរការពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅគ្រប់សាខាទាំងបីរបស់រោងភាពយន្តលេជេន។
គួរបញ្ជាក់ផងដែរថា ការចាប់រង្វាន់ចែកចេញជាបីលើក ៖
– លើកទី១ ប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦
– លើកទី២ ប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
– លើកទី៣ ប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦
រង្វាន់ទាំងអស់នេះកំពុងរង់ចាំលោកអ្នក។ ចឹងនៅចាំអីទៀត? អ្នកណាៗក៏ទៅលេជេនដែរ។
ចែករំលែកព័តមាននេះ