ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជ្រើសរើស​ «ភូមិ​ទេសចរណ៍​ឆ្នើម​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បង្កើត​កម្មវិធី​ជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម ដំបូង​នៅ​ឆ្នាំ​នេះ ​។ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ជា​អ្នក​ជ្រើសរើស​ភូមិ​ទេសចរណ៍​គំ​រូប​នេះ ដែល​មក​ដល់​ពេល​នេះ​គេ​កំពុងពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ស្តង់ដារ «​ភូមិ​ទេសចរណ៍​ឆ្នើម​»…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បង្កើត​កម្មវិធី​ជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម ដំបូង​នៅ​ឆ្នាំ​នេះ ​។ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ជា​អ្នក​ជ្រើសរើស​ភូមិ​ទេសចរណ៍​គំ​រូប​នេះ ដែល​មក​ដល់​ពេល​នេះ​គេ​កំពុងពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ស្តង់ដារ «​ភូមិ​ទេសចរណ៍​ឆ្នើម​» នេះ​ ។

ក្រសួងទេសចរណ៍​ឱ្យដឹង​ថា ការ​រៀបចំ​នូវ​សេចក្តី​ព្រាង​ស្តង់ដារ «​ភូមិ​ទេសចរណ៍​គំរូ​» នេះ​ឡើង ​គឺ​ក្រោម​គំនិត​ផ្តួចផ្តើម ​២ ទី ​១ គឺ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​ទី ​២ គឺ​យោង​ទៅ​តាម​គោលនយោបាយទេសចរណ៍​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​នូវ​ក​សិ​-​ទេសចរណ៍​ នៅ​តាម​ជនបទ​ចូលរួម​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​ជា​គោលដៅ​យុទ្ធសាស្ត្រ​នៅ​ក្នុង «ផែនទី​ចង្អុល​ផ្លូវ​» របស់​រាជរដ្ឋាភិបាល ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីត​-១៩ ​។

គោលបំណង​នៅ​ក្នុង​ស្តង់ដារ «​ភូមិ​ទេសចរណ៍​គំរូ​» មាន ​៤ ​ចំណុច​ធំ​ៗ ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ សំដៅ​ដល់​ការ​ជំរុញ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ ទាំង​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីត​-១៩ ​។ ​ផ្តើម​ចេញពី​ការ​អភិវឌ្ឍ​ភូមិ​ទេសចរណ៍ គេ​អាច​ទាក់ទាញ​ទាំង​ទេសចរ​ក្នុងស្រុក ទាំង​ទេសចរ អន្តរជាតិ​ឱ្យទៅ​ទស្សនា និង​កម្សាន្ត​នៅ​តាម​ជនបទ ដែល​អាច​បង្កើត​ការងារ និង​ចំណូល​ជា​ច្រើន បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដែល​ជា​កត្តា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ ស្រប​តាម​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ​។

​ផល​បាន​មក​ពី​ការ​អភិវឌ្ឍ «ភូមិ​ទេសចរណ៍​» គឺ​អាច​ឱ្យប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ក្នុង​ការអភិរក្ស​វប្បធម៌ និង​ធម្មជាតិ និង​ចំណុច​ទី ​៤ ដោយសារ​ការងារ និង​ចំណូល​បាន​មក​ពី​វិស័យ​ក​សិ​-​ទេសចរណ៍ យើង​ក៏​អាច​ទទួល​ជោគជ័យដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​គាំពារ​ដល់​បរិស្ថាន ព្រមទាំង​ជីវៈចម្រុះ​ផង​ដែរ​ ។

តាម​ក្រសួងទេសចរណ៍ ការ​រៀបចំ​ចលនា​ប្រឡងប្រណាំង «ភូមិ​ទេសចរណ៍​ឆ្នើម​» ទទួល​បានការ​ឯកភាព​ពីសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កាលពីខែកក្កដា ឆ្នាំ ​២០២១ ​។ ក្រោយ​ទទួល​បាន​ជ័យ​លា​ភី «ភូមិ​ទេសចរណ៍​ឆ្នើម​» គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នឹង​ជ្រើសរើស​យក «ភូមិ​ទេសចរណ៍​ឆ្នើម​» ចំនួន ​៣ ទៅចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ក្រោម​យន្តការ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) លើក​ទី ​២ ក្នុង​ឆ្នាំ ​២០២២ នេះ​ ។

ក្រសួងទេសចរណ៍ អះអាង​ថា ​តាម​លទ្ធផល​ពី​ការ​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​នេះ អាច​ឱ្យកម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​បង្ហាញ​នូវ​វប្បធម៌ ធម្មជាតិ និង​ប្រពៃណី​ទៅ​កាន់​សកលលោក ដែល​អាច​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​នៅ តាម​បណ្តា​ភូមិ​នានា​ទូ​ទាំង​ប្រទេស និង​ការ​ជំរុញ​ឱ្យ​មានការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ពី​ប្រជា​កសិករ​ខ្មែរ​ផ្ទាល់​តែ​ម្តង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ