ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​បុរស​២​នាក់ ក្រោយ​​ឃុបឃិត​គ្នា​លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

បុរស​២​នាក់ បាន​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​បទ

ខេត្តមណ្ឌលគិរី ៖ បុរស​២​នាក់ បាន​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​បទ​រំលោ.ភ​លើទំនុកចិត្ត ក្លែងបន្លំ​ឯក​សាធារណៈ ប្រើ​ឯក​សារ​សាធារណៈ​ក្លែង និង​បទ​សមគំនិត លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ​មិនមែន​ជា​របស់​ខ្លួន ដែល​មា​នទី​តាំងនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ​ក្រុង​សែន​មនោ​រម្យ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​ខ្លួន ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​ម្ចាស់​ដី ពាក់​ព័ន្ធ​នឹង​ករណី​កេងប្រវ័ញ្ច​ដី​គេ​អស់​ប្រវែង​៣០​ម៉ែត្រ ខណៈ​ម្ចាស់​ដី​ពឹង​ឲ្យ​រត់ការ​ធ្វើ​ប្លង់​រឹង​។
ជនសង្ស័យ​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ ។

បន្ទាប់​ពី​បាន​សាកសួរ​ដេញដោល​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ ជន​ឈ្មោះ យស ចាន់​ថា បាន​ឆ្លើយ​សារភាព​ពី​ករណី​ខាងលើ​ ដោយ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ម្នាក់ ទើប​គេ​អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​(​ប្លង់​រឹង​)​កាត់​ចេញ​ពី​ម្ចាស់​ដី​ដើម លក់​ឲ្យ​អ្នក​ដទៃ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

នៅ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​របស់​ឈ្មោះ យស ចាន់​ថា កម្លាំង​សមត្ថកិច្ច​បាន​បន្ត​នីតិវិធី ដែល​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ បាន​ហៅ​ឈ្មោះ ចាន់ ផានិត មន្ត្រី​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ ដើម្បី​ស្តាប់​ចម្លើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ បន្ទាប់​ពី​ប្រមូល​ភ័ស្តុតាង​និង​សាក្សី​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ កម្លាំង​អាវុធហត្ថ​ខេត្ត ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

តាម​ចម្លើយ​របស់​ជន​ឈ្មោះ យស ចាន់​ថា និយាយ​ថា ឈ្មោះ ទេព សា​ផ​ន បាន​ឲ្យ​រូបគេ​លក់​ដី​ឲ្យ​គាត់​មួយ​កន្លែង ស្ថិត​​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ហើយ​រូបគេ​បាន​ប្រាប់​គាត់​ថា ចាំ​រក​ម៉ូយ​លក់​ឲ្យ ។
លុះ​​នៅ​អំឡុង​ឆ្នាំ​២០១៤ ឈ្មោះ សុខ ហួត ចង់​ទិញ​ដី​នៅ​ចំណុច​នោះ រូបគេ​ក៏​បាន​ណែនាំ​ឲ្យ​ឈ្មោះ សុខ ហួត ទិញ​ដី​នេះ​តែ​ម្តង ដែល​មាន​ទីតាំង​នៅ​ផ្លូវបំបែក​ដាក់​ដាំ ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។ រូបគេ​និង​ឈ្មោះ ទេព សា​ផ​ន បាន​ទៅ​ជួប​លោក សុខ ហួត នៅ​រាជធានី​ភ្នំពេញ ពេល​នោះ​លោក សុខ ហួត បាន​យល់ព្រម​ទិញ​ដី​ពី​លោក ទេព សា​ផ​ន ដោយ​លោក សុខ ហួត កក់​ប្រាក់​ឱ្យ​លោក ទេព សា​ផ​ន រត់ការ​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​គាត់ ។

ពេល​ត្រឡប់​មក​ខេត្តមណ្ឌលគិរី​វិញ លោក ទេព សា​ផ​ន បាន​ឲ្យ​រូបគេ​ជា​អ្នក​រត់ការ​ឯកសារ​ប្លង់​រឹង ចុច​គំនូស​ប្លង់ ដោយ​យក​ពី​កែង​ផ្លូវ​ដាក់​ដាំ​ទៅ​ព្រំដែន​ដាក់​ដាំ មាន​ប្រវែង​១៧០​ម៉ែត្រ បាន​បោះបង្គោល​ថ្ម​កំណត់​ព្រំ​ដី នៅ​សល់​ប្រវែង​ប្រហែល​៣០​ម៉ែ​ត ទុក​សម្រាប់​ដើម្បី​យកចំណេញ​ផ្ទាល់ខ្លួន ។

ចំណែក​ដី​ដែល​ទុក​សម្រាប់​ចំណេញ​ចំនួន​៣០​ម៉ែត្រ រូបគេ​បាន​ឲ្យ​ឈ្មោះ វ៉ា ផ​ល្លី ហៅ​ទី ឈរឈ្មោះ​លក់​ទៅ​ឲ្យ​ឈ្មោះ ភ័ស្ស (​នៅ សុធា​) ទទឹង​២៥​ម៉ែត្រ និង​បណ្ដោយ​៣៥​ម៉ែត្រ នៅ​សល់​ចំនួន​១០​ម៉ែត្រ លក់​ទៅ​ឲ្យ​ឈ្មោះ ជុំ ស៊ី​ថៃ ។

នៅ​ពេល​រត់ការ​លើ​លិខិត​ផ្ទេរសិទ្ធិ រូបគេ​បាន​ឲ្យ​លោក ទេព សា​ផ​ន ផ្តិត​មេដៃ​លើ​ឯកសារ​ចំនួន​៣​ច្បាប់ និង​បាន​យក​ស្នាម​មេដៃ​លិខិត​ផ្ទេរ​ដែល​នៅ​សល់​របស់​លោក ទេព សា​ផ​ន ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ វ៉ា ផ​ល្លី ជា​ប្អូនថ្លៃ​ជីដូនមួយ បណ្តោយ​​៣៥​ម៉ែត្រ និង​ទទឹង​២៥​ម៉ែត្រ ខាង​ជើង​ទល់​នឹង​ផ្លូវ ខាងត្បូង​ទល់​នឹង​ដី​របស់ ម៉​ម គឹ​ម​ណៃ ខាងលិច​ទល់​នឹង​ដី​របស់ សុខ ហួត ខាងកើត​ទល់​នឹង​ដី​ជាង​ឡែ​ន នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​១៦២/១៤ ។ ចំណែក​ដី​នៅ​សល់​ទទឹង​១០​ម៉ែត្រ និង​បណ្ដោយ​២៨​ម៉ែត្រ ខាងជើង​ទល់​នឹង​ផ្លូវ ខាងត្បូង​ទល់​នឹង​ដី​របស់ ម៉​ម គឹ​ម​ណៃ ខាងលិច​ទល់​នឹង​ដី​របស់ សុខ ហួត ខាងកើត​ទល់​នឹង​ដី​ជាង​ឡែ​ន បាន​ផ្ទេរ​សិ​ទិ្ធ​ទៅ​ឲ្យ​ឈ្មោះ ជុំ ស៊ី​ថៃ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៥ លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​១០០/១៥ ។

សូម​បញ្ជាក់​ថា ទំហំ​ផ្ទៃដី​ដើម​ដែល​ឈ្មោះ សុខ ហួត ទិញ​ពី​ឈ្មោះ ទេព សា​ផ​ន មាន​ទំហំ​៥.៥០១​ម៉ែត្រការ៉េ ហើយ​នៅ​ពេល​ពឹង​ឲ្យ​ឈ្មោះ យស ចាន់​ថា និង​ឈ្មោះ ចាន់ ផានិត ធ្វើ​ប្លង់​ឲ្យ​បែរជា​នៅ​សល់​ត្រឹម ៣.១៥២​ម៉ែត្រការ៉េ ពោល​គឺ​បាត់​អស់ ២.៣៤៩​ម៉ែត្រការ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ