ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោឈ្មោល៤ក្បាល​ដួល​ងា​.ប់​ជាបន្តបន្ទាប់​ក្រោម​បង្គោល​​​ភ្លើ​ង​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ គោ​ឈ្មោល​ធំៗ​ចំនួន៤ក្បាលបាន​ជួប​ហេតុ​ការ​ណ៍ដួល​ងា.ប់​ជាបន្តបន្ទាប់​គ្នា នៅ​ក្រោម​បង្គោល​ភ្លើង​ក្បែរ​និង​ផ្លូ​វ​ជាតិ ដោយ​ម្ចាស់​ថា ការ​ងា.ប់​បណ្តាល​មក​ពី​ឆក់​ចរន្ត​អគ្គិស​នី ។ ចំណែក​​ឯ​មន្រ្តី​ជំនាញ​អគ្គិស​នី​ថា ការ​ងា.ប់​បណ្តាល​មក​ពី​រន្ទះបា.ញ់​ទៅវិញ​ ។…

ខេត្តក្រចេះ ​៖ គោ​ឈ្មោល​ធំៗ​ចំនួន៤ក្បាលបាន​ជួប​ហេតុ​ការ​ណ៍ដួល​ងា.ប់​ជាបន្តបន្ទាប់​គ្នា នៅ​ក្រោម​បង្គោល​ភ្លើង​ក្បែរ​និង​ផ្លូ​វ​ជាតិ ដោយ​ម្ចាស់​ថា ការ​ងា.ប់​បណ្តាល​មក​ពី​ឆក់​ចរន្ត​អគ្គិស​នី ។ ចំណែក​​ឯ​មន្រ្តី​ជំនាញ​អគ្គិស​នី​ថា ការ​ងា.ប់​បណ្តាល​មក​ពី​រន្ទះបា.ញ់​ទៅវិញ​ ។

តាម​ការ​ឡើង​​ពី​បុរស​ឈ្មោះ ស៊ាង សុធា អាយុ២៧ឆ្នាំ ជា​អ្នកគង្វាល​គោបាន​អោយ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃកើត​ហេតុ​ថ្ងៃ​ទី១ ខែឧសភា រូបគេ​បាន​ដេញគោ​ពី​ក្រោល​ទៅ​ស៊ី​ស្មៅ​ដូ​ច​សព្វដង លុះ​ដេញគោ​មកដល់​ចំណុច​បង្គោល​M108 ត្រង់​ស្វ័​រP011 ស្ថិតនៅ​ភូមិ​ច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ស្រាប់តែ​គោ​របស់​ខ្លួន​ចំនួន០៤ក្បាល​បាន​ដួល​ឆក់​ងា.ប់​នៅ​ក្រោម​បង្គោល​ភ្លើងជាបន្តបន្ទាប់​ក្នុង​សភាព​ងាប់​រឹង​ត្រង់​ជើង និង​មានស្នាម​ដាច់​ត្រង់​បំពង់​ក​។ ឃើញ​ដូចនេះ​ រូបគេ​ក៏​រត់​ចូល​ទៅ​មើល​គោ​ដែល​ដួល​នោះ ហើយ​ត្រូវ​បាន​ភ្លើង​ឆក់​ផង​ដែរ​ តែខ្លួន​បាន​ដក​ជើង​ចេញ​​ទាន់​។

តែបើ​ទោះជា​បែប​ណា​មន្រ្តី​អគ្គិស​នី​ដែល​បាន​ចុះទៅ​ពិនិត្យមើលបាន​អះអាង​ថា ពុំ​មានការ​ឆ្លង​ចរន្ត​អគ្គិស​​នី នៅ​ចំណុច​បង្គោល​ភ្លើង ដែល​គោ​ងា.ប់​នោះ​ទេ​។ មន្រ្តី​អគ្គិស​នី​ដដែល​​បា​ន​លើក​ឡើង​ថា សត្វ​គោ៤ក្បាល​ដែល​ងា.ប់​នេះ គឺ​អាច​បណ្តាល​មក​ពី​រន្ទះបាញ់​ ។

ពល​រដ្ឋ​​នៅ​តំបន់​នោះ​និយាយ​ថា នៅ​វេលា​កើតហេតុ​តំបន់​របស់​គាត់​គឺ​អាកាសធាតុ​ធម្មតា ពុំ​មាន​ភ្លៀង​ផ្គរ​រន្ទះ​អ្វី​នោះ​ទេ​។ ហើយ​ការ​ងាប់​របស់​សត្វ​គោ​ក្នុង​សភាព​នេះ ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​​នី​ច្រើនជាង​។​

អត្ថបទសរសេរ ដោយ