ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយទាហាន​ថៃ​ម្នាក់ រស់នៅ​ជាមួយ​​សាកស​.​ព​ប្រពន្ធ​ក្នុងផ្ទះ​អស់​២១​ឆ្នាំ ទើប​សម្រេចចិត្ត​បូជា​ទាំង​អាល័យ

1 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ បុរសវ័យ​​ចំណាស់​ម្នាក់ បាន​រក្សា​ទុក​សាកស​.​ព​ប្រពន្ធ​របស់​គាត់ ក្នុងផ្ទះ​អស់​រយៈពេល ២១​ឆ្នាំ​កន្លង​មក តែ​ទីបំផុត​ទៅ គាត់​សម្រេចចិត្ត​ថា ដល់​ពេល​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​នាង​ទៅ​ហើយ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ…

ទីក្រុង​បាងកក ៖ បុរសវ័យ​​ចំណាស់​ម្នាក់ បាន​រក្សា​ទុក​សាកស​.​ព​ប្រពន្ធ​របស់​គាត់ ក្នុងផ្ទះ​អស់​រយៈពេល ២១​ឆ្នាំ​កន្លង​មក តែ​ទីបំផុត​ទៅ គាត់​សម្រេចចិត្ត​ថា ដល់​ពេល​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​នាង​ទៅ​ហើយ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ THE NATION ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០១ ឧសភា ២០២២​នេះ ។

រឿងរ៉ាវ​របស់​ប្តី ដែល​ស្រលាញ់​ប្រពន្ធ​ខ្លាំង​ពេក មិន​អាច​បូជាសព​នាង​បាន​នោះ ត្រូវ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​មូលនិធិ​សង្គម​មួយ ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ។

បុរស​ចំណាស់​ខាងលើ គឺ​លោក​អនុសេនីយ៍ទោ Charn Janwatchakal អាយុ ៧២​ឆ្នាំ កាលពី​ថ្ងៃ​សុក្រ​ទី​២៩ មេ​សា បាន​ទូរ​សព្ទ​ទៅ​មន្ត្រី​មូលនិធិ​មួយ ដើ​ម្បោះ​ស្នើ​សុំ​ជំនួយ​សម្រាប់​រៀបចំ​បូ​ជាស​.​ព​ភរិយា​របស់​គាត់ ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​២០០១ ។

បុគ្គលិក​មូលនិធិ បាន​ចុះ​ទៅ​ភ្លាម​ៗ ទៅ​ដល់​ផ្ទះ​របស់​លោក Charn ក្នុង​សង្កាត់​បាង​ខេន នៅ​ទីក្រុង​បាងកក បន្ទាប់​ពី​ទទួល​ទូរ​សព្ទ ។ បុគ្គលិក​បានឃើញ​គាត់​រស់នៅ​ជាមួយ​សាកស​.​ព​ប្រពន្ធ​របស់​គាត់ ក្នុងផ្ទះ​តូច​មួយ ។

នៅ​ពេល​បុគ្គលិក​លើក​សាកស​.​ពយ​ក​ចេញពី​ក្នុងផ្ទះ លោក Charn បាន​និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ថា “​ខ្ញុំ​នៅ​តែ​នឹក​អ្នក​រាល់​នាទី ហើយ​សេចក្តី​ស្រលាញ់​របស់ខ្ញុំ​ចំពោះ​អ្នក មិន​ផ្លាស់​ប្តូរ​ទេ​” ។

យ៉ាងណា​ការ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក មិន​មាន​ព័ត៌មាន​លម្អិត អំពី​កា​រក្សា​ទុក​សាកស​.​ព​អោយ​បាន​យូរ​ឆ្នាំ​នោះ​ទេ ។

បុរស​ចំណាស់​បាន​ពន្យល់​ថា គាត់​ទុក​ស​.​ព​ក្នុងផ្ទះ ព្រោះ​គាត់​ស្រលាញ់​នាង​ខ្លាំង​ណាស់ ហើយ​មិន​ចង់​បែក​ពី​ព្រលឹង​ប្រពន្ធ​របស់​គាត់​ទេ ។

លោក Charn បាន​និយាយ​បន្ត​ថា គាត់​មាន​បំណង​នៅ​ជាមួយ​សាកស​.​ពរហូត​ដល់​រូប​គាត់​ស្លា​.​ប់​ដែរ ប៉ុន្តែ​ក្រោយមក គាត់​គិត​ឃើញ​ថា មិន​មាន​នរណា​ម្នាក់​អាច​ធ្វើ​ពិធី​បុណ្យសព​ឲ្យ​បាន​ល្អ​សម្រាប់​នាង ក្រៅពី​រូប​លោក​នោះ​ទេ ។

លោក​ធ្លាប់​បាន​ធ្វើ​សំបុត្រ​មរណភាព​របស់​ប្រពន្ធ​រួច​ហើយ ដូច្នេះ​លោក​មិន​ខ្លាច ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​លាក់បាំង​សាកស​.​ព​នោះ​ទេ ។

មន្ត្រី​មូលនិធិ​សង្គម​បាន​អមដំណើរ​គាត់​ទៅ​យក​សំបុត្រ​មរណភាព​មួយ​ច្បាប់ ពី​សាលាស្រុក​បាង​ខេន ។ ឆ្នាំ​នៃ​ការ​ស្លា​.​ប់​របស់​នាង ត្រូវ​បាន​គេ​កត់ត្រា​ថា នៅ​ក្នុង​ឆ្នាំ ២០០១ ។ បន្ទាប់​មក​មន្ត្រី​មូលនិធិ​សង្គម​បាន​ចាប់ផ្តើម​បញ្ជូន​ស​.​ព​ទៅ​វត្ត ដើម្បី​រៀបចំ​ពិធី​បូជា ។

លោក Charn បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា គាត់​បាន​បម្រើ​ការ​ក្នុង​ជួរ​កងទ័ព​ជា​មន្ត្រី ខណៈ​ដែល​ភរិយា​របស់​គាត់​ជា​មន្ត្រី​នៅ​ក្រសួងសុខាភិបាល ។ ពួក​យើង​មានកូន ២​នាក់ ដែល​បាន​ចាកចេញ​ទៅ​រស់នៅ​ឆ្ងាយ នៅ​ពេល​ពួក​គេ​ពេញវ័យ ។

លោក Charn បន្ត​ថា លោក​មិន​អាច​ទទួលយក​បាន​ទេ ដែល​ប្រពន្ធ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នោះ ទើប​លោក​សម្រេចចិត្ត​ទុក​ស​.​ព​នៅផ្ទះ ជា​ជាង​បញ្ជូន​ទៅ​បូជា​កាលនោះ ។ លោក​បាន​បន្ថែម​ថា លោក​បាន​រស់នៅ​ជាមួយ​ភាព​សោកសៅ​ជា​រៀងរាល់ថ្ងៃ ចំពោះ​ការ​បាត់បង់​ប្រពន្ធ​ជាទី​ស្រលាញ់ អស់​រយៈពេល ២១​ឆ្នាំ មក​ហើយ ។

លោក​បញ្ជាក់​ថា ពេល​នេះ​លោក​នៅ​តែ​មាន​អារម្មណ៍​អាឡោះអាល័យ ប៉ុន្តែ​លោក​បាន​អនុញ្ញាត​ឲ្យ​នាង​ទៅ​ហើយ ដោយ​ខ្លាច​ថា គ្មាន​អ្នក​ណា​អាច​ដោះស្រាយ​ស្ថានភាព​នេះ​បាន​ទេ ប្រសិនបើ​មានរឿង​អ្វីមួយ​កើតឡើង​ចំពោះ​រូប​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ