ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​លុយ​ព្យាបាល​ម្តាយ​ឈឺ​នៅ​ពេទ្យ បែកគំនិត​រួម​ជា​មួយបក្សពួក​ធ្វើ​សកម្មភាព​ក្នុង​វត្ត

1 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​វត្ត តែ

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​វត្ត តែ​មិន​បាន​សម្រេច ។ ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៧​និង​១០​នាទី នៅ​ចំណុច​បរិវេណ​វត្ត​ប្ញ​ស្សី​ស្រុក ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

បើ​តាម​សមត្ថកិច្ច​បាន​អោ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ លឹ​ង លន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ទី​១- ឈ្មោះ ហែម រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ប្រាំ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ទី​២- ឈ្មោះ ព្រឿ​ង ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មិន​ស្គាល់​ទីលំនៅ (​រត់គេច​ខ្លួន​បាត់​)​។

សមត្ថកិច្ច​បន្ត​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ស៊េរី​២០២០ ពាក់​ស្លាក​លេខ កណ្ដាល​1AH.8882 យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ឬ​ស្សី​ស្រុក ដោយ​ទុក​ម៉ូតូ​នៅ​ក្បែរ​សាលាឆាន់ រួច​ចាក់សោ​.​ក បន្ទាប់​មក​យក​ចង្ហាន់​ឡើង​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ខាងលើ​សាលាឆាន់ ។ ភ្លាម​ៗ​នោះ​ក៏​មាន​ជន​ស្ស័​យ​ម្នាក់​បាន​ដើរ​ចុះឡើង​ៗ​ក្បែរ​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ឡើង​ជិះ​លើ​ម៉ូតូ​ហើយ​ក៏​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ក៏​មាន​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​ថា «​ចោ​ៗ» និង​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ម្នាក់ ចំណែក​​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​ក៏​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ជនសង្ស័យ​ឈ្មោះ ហែម រតនា បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ មិន​ចាំ​ស្លាក​លេខ ជាមួយ​ឈ្មោះ ព្រឿ​ង ភេទ​ប្រុស មក​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​គេ​នៅ​ក្នុង​វត្ត​ឬ​ស្សី​ស្រុក ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ទៀត​ថា ឈ្មោះ​ព្រឿ​ង ជា​អ្នក​អូស​ទាញ និង​បង្ហាត់​អោយ​ចេះ​វិធី​កាច់​សោ​.​ក​ម៉ូតូ រួម​ទាំង​អោយ​សម្ភារៈ​កាច់​.​ក​ម៉ូតូ​មក​ខ្លួន​ថែម​ទៀត (​ដោយសារ​ខ្លួន​គ្មាន​ប្រាក់​មើលជំងឺ​ម្ដាយ​ឈឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​»​។

ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង បញ្ជូន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ