ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ខេ​វិ​ន​ ឈ្នះ​ពិន្ទុ​សេក គឹ​ម​រួន​ ទាំង​លំបាក​ ខណៈ​ភុំ សា​រ៉ា​យ​ ចាញ់​សន្លប់​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ទីបំផុត​ដូច​ជា​ការ​ទាយ​ទុក​មុន​មែន​ កីឡាករ​សូត្រ ខេ​វិ​ន​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ មានឱកាស​

រាជធានី​ភ្នំពេញ​ ៖​ ទីបំផុត​ដូច​ជា​ការ​ទាយ​ទុក​មុន​មែន​ កីឡាករ​សូត្រ ខេ​វិ​ន​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ មានឱកាស​រកបាន​៣​ពិន្ទុ​ជា​លើក​ដំបូង​ ក្រោយ​ពី​បាន​យក​ឈ្នះ​​លើ​កីឡាករ​សេក គឹ​ម​រួន​ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀម​រាប សម្រាប់​ការ​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​ទី​៤​ វគ្គ​សន្សំ​ពិន្ទុ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ ទី​៣០​ មេ​សា​។

កាលពី​ប្រកួត​បើក​ឆាក​កីឡា​កេ​សេក គឹ​ម​រួន​ ជា​អ្នក​រកបាន​៣​ពិន្ទុ​មុនគេ ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​សូត ខេ​វិ​ន​ លើក​នេះ​ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​ទាយ​ទុក​មុន​រួច​ហើយ​ថា ប្រហែលជា​មិន​អាច​ទៅ​រួច​នោះ​ទេ​ ។ ​ទោះជា​យ៉ាងណា​ សេក គឹ​ម​រួន​ អាច​តស៊ូ​បាន​៥​ទឹក​ពេញ មិនតែប៉ុណ្ណោះ​សូត្រ ខេ​វិ​ន ទម្រាំ​យកឈ្នះ​សេក គឹ​ម​រួន​ បា​ន​​ក៏​វេទនា​ខ្លួន​មិន​តិច​ដែរ គឺ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​បំផុត​។

​ទោះបីជា​គេ​ទាំង​ពីរ​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា​មែន ប៉ុន្តែ​សម្រាប់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​សូត្រ ខេ​វិ​ន​នៅ​មាន​ប្រៀប​ជាង ​ព្រោះ​អ្នក​ដែល​គេ​ត្រូវ​ជួប​លើក​ក្រោយ​គឺ​ភុំ សា​រ៉ា​យ ដូច្នេះ​ភាគរយ​នៃ​ការ​យកឈ្នះ​ច្រើន​ជាង​ចាញ់ បាន​ន័យ​ថា​ បើសិនជា​គេ​ឈ្នះ​មួយ​ប្រកួត​ចុង​ក្រោយ​ទៀត​អាច​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​បាន​ហើយ​។​ ចំណែក​សូត្រ ខេ​វិ​ន​ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ឡុ​ង សំណាង ដែល​គេ​កំពុង​តែ​មើលឃើញ​ថា​ជា​អ្នក​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល​រួច​ទៅ​ហើយ​។

ចំណែក​កីឡាករ​ភុំ សារា​យ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរៈភូមិន្ទ​ វិញ​នោះ​ មាន​តែ​ផ្លូវ​ហាលអាវ​ច្រើន​ជាង ក្រោយ​ពី​ការ​ប្រកួត​លើក​នេះ​ត្រូវ​ឡុ​ង សំណាង​ វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ​ ។​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​លើក​មក​នះ​អត់​ទាន់​រកបាន​មួយ​ពិន្ទុ​នៅឡើយ​នោះ​ទេ​ ។​ រីឯ​កីឡាករ​ឡុ​ង សំណាង​ វិញ​គេ​កំពុង​តែ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល​ជា​បណ្ដោះ​អាស​ន្ត​រួច​ទៅ​ហើយ​ៗ​ បើ​គេ​យកឈ្នះ​បាន​មួយ​ប្រកួត​ទៀត​នឹង​អាច​រកបាន​៩​ពិន្ទុ​ ។ ​ម្យ៉ាងវិញទៀត​ឡុ​ង សំណាង​ គឺជា​បេក្ខភាព​តែ​ម្នាក់​គត់​ដែល​គេ​រំពឹង​ទុក​ថា​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២២​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ