ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! រើស​បាន​ស្អាត​ណាស់ Engfa Waraha Miss Grand Thailand 2022 (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​ថៃ មានការ​រីករាយ​ណាស់ ដែល​ឆ្នាំ​នេះ អ្នក​រៀបចំ​ការ​ប្រកួត​បវរកញ្ញា រកបាន​ដោយ​ទេព​កោសល្យ​ពិត​ៗ​ពី​សំណាក់​ស្រី​ស្អាត​ៗ Top5 ទាំង​៥​នាក់ ហើយ​ម្ចាស់​មកុដ​ពិតជា​ពូកែ និង​មាន​សម្រស់​ស្រស់​ស្អាត​។ ម្នាក់​ៗ​រំជើបរំជួល​តែ​ម្តង ក្រោយ​ពេល​ប្រកាស រកបាន​រាជ​នី​សម្រស់

រាជធានី​ភ្នំពេញ ៖ មហាជន​ថៃ មានការ​រីករាយ​ណាស់ ដែល​ឆ្នាំ​នេះ អ្នក​រៀបចំ​ការ​ប្រកួត​បវរកញ្ញា រកបាន​ដោយ​ទេព​កោសល្យ​ពិត​ៗ​ពី​សំណាក់​ស្រី​ស្អាត​ៗ Top5 ទាំង​៥​នាក់ ហើយ​ម្ចាស់​មកុដ​ពិតជា​ពូកែ និង​មាន​សម្រស់​ស្រស់​ស្អាត​។ ម្នាក់​ៗ​រំជើបរំជួល​តែ​ម្តង ក្រោយ​ពេល​ប្រកាស រកបាន​រាជ​នី​សម្រស់ ខួប​១០​ឆ្នាំ និង​ជា​ឆ្នាំ​ដ៏​កក្រើក​ទៀត​ផង​។

ប្រទេស​ថៃ បាន​បិទ​បញ្ចប់​ហើយ ការ​រក​ឃើញ​ស្រី​ស្អាត​លំដាប់​ប្រទេស ដោយ​ឆ្នាំ​នេះ Miss Grand Thai បាន​ទៅ​លើ​បេ​ក្ខ​នារី​មក​ពី​ក្រុង​ថេ​ប មហានគរ ឬ​បាងកក​។ នាង​ពិតជា​សម​ណាស់​ដែល​បាន​ឈ្នះ​មកុដ​ឆ្នាំ​នេះ ក្រោយ​ការ​ប្រកួត​យកឈ្នះ​ចាញ់​ជា​ច្រើន​ដំណាក់កាល​។

អ៊ី​ង​ហ្វា នាង​ពិតជា​ស័ក្តិសម​នឹង​តំណែង​មួយ​នេះ​ខ្លាំង​ណាស់ មុខ​ចេញ​មក​សុភាព​ៗ ដូច ២០១៦ ញញឹម​ស្រទន់​ផ្អែម​ៗ​បែប​ថៃ មាន​អ្នកគាំទ្រ​ច្រើន តា​ណា​វ៉ា​ត់ គាត់​រើស​មិន​ខុស​ទេ​។​ជួប​គ្នា​នៅ កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី វគ្គ​ផ្តាច់​ព្រ័ត្រ 25 October 2022 ។ ហើយ​ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​៧៧ នោះ គេ​ស្រាប់តែ​នាំ​គ្នា​ផ្អើល​មើល​សម្រស់​បេ​ក្ខ​នារី​២​រូប​មក​ពី​តំណាង​ក្រុង​ថេ​ប និង​មក​ពី​តំបន់​សមុទ្រ​នៃ​ខេត្ត​ភូ​កេ​ត ឃើញ​ថា វ៉ា​ដាច់​គេ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​។

ទាំង​រូបរាង ដំណើរ រូប​សម្រស់ និង​កម្ពស់ ព្រមទាំង​រ៉ូ​ប​សម្លៀក​បំពាក់​ដែល​ពួក​គេ​គ្រង​មក​ឃើញ​ថា ជះ​ដោយ​ភាព​ទាក់ទាញ​ណាស់​។ ប្រទេស​ថៃ កំពុង​តែ​មមាញឹក​ការ​ប្រឡង Miss Grand 2022 ហើយ​ក៏​ឆ្នាំ​ពិសេស​នេះ ក៏​ត្រូវ​នឹង​ខួប​១០​ឆ្នាំ​របស់ Thai Grand ផង​ដែរ​។

វា​ពិតជា​ធំ​ខ្លាំង​ណាស់ ពួក​គេ​ដែល​ជា​ម្ចាស់​មកុដ ក៏​មក​ជុំ​គ្នា​លើ​វេទិកា​ហើយ ៩​នាក់​មក​ស្វាគមន៍​យ៉ាង​រាក់ទាក់ ដល់​សិស្ស​ប្អូន​ទី​១០ របស់​ពួក​គេ ឆ្នាំ​នេះ Grand ពិតជា​ល្អមើល ជា​ពិសេស​ការ​រៀបចំ​ជា​សម័យកាល​ថ្មី Miss Grand Thailand ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ