ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​វៀតណាម​អត់​ប៉ា​ស្ព័​រ​លោតឆ័ត្រ​ឆ្លង​ដែន​ចូល​មក​ស្រុក​ខ្មែរ ដោយ​សុវត្ថិភាព​រាល់ថ្ងៃ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុម​ឈ្មួញ​នាំ​សត្វ​ជ្រូក​យួន​ពី​ប្រទេស​វៀតណាម​រាល់ថ្ងៃ ដូច​ហែ​កឋិន ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល គឺ​ពី​៣០០​ក្បាល​ទៅ​៦០០​ក្បាល ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង ចេញពី​ព្រំដែន​ក្រសាំង​ជ្រំ ឆ្ពោះទៅ

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​នាំ​សត្វ​ជ្រូក​យួន​ពី​ប្រទេស​វៀតណាម​រាល់ថ្ងៃ ដូច​ហែ​កឋិន ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល គឺ​ពី​៣០០​ក្បាល​ទៅ​៦០០​ក្បាល ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង ចេញពី​ព្រំដែន​ក្រសាំង​ជ្រំ ឆ្ពោះទៅ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ រួច​ផ្ទេរ​ដាក់​រថយន្ត​ធំ​ដឹក​ទៅ​រាជធានី​ភ្នំពេញ​ឱ្យ​ក្រុម​ឈ្មួញ​ធំ​មួយ​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមេសា​ឆ្នាំ​២០២២​នេះ​ថា ក្រុម​ឈ្មួញ បាន​នាំ​សត្វ​ជ្រូក​រស់ ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដាក់​តាម​សា​ឡង់​ឆ្លង​ចូល​មក​ត្រង់​ចំណុច​ចន្លោះ​ព្រំដែន​ចែក​ខេត្ត គឺ​ភូមិ​ក្រាំង​លាវ ខេត្តព្រៃវែង និង​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា​នេះ ឈ្មួញ​វៀតណាម​បាន​សាង​ជ្រូក​រស់​មួយ​ជើង​ចំនួន​៤០​ក្បាល​ចេញពី​រថយន្ត​នៅ​ព្រំដែន​វៀតណាម លើកដាក់​ទូក​សា​ឡង់​ឆ្លង​ព្រែក​ព្រំដែន ចូល​មក​ស្រុក​ខ្មែរ រួច​ក្រុម​ឈ្មួញ​បាន​ចាប់​ជ្រូក​ចេញ​ពីសា​ឡង់​លើកដាក់​លើ​រថយន្ត​សាំ​យ៉ុ​ង ដែល​ចាំ​នៅ​ព្រំដែន​ខ្មែរ​ចំនួន​៣​គ្រឿង​។ ខណៈ​ដែល​កំពុង​លើក​ជ្រូក​ដាក់​លើ​រថយន្ត​បាន​បួន​ប្រាំ​ក្បាល ស្រាប់តែ​ឃើញ​វត្តមាន​អ្នក​សារព័ត៌មាន​ទៅ​ដល់​ក៏​នាំ​គ្នា​បើករថយន្ត​គេច​ចេញពី​កន្លែង​សាង​ជ្រូក​១​គ្រឿង បើក​ចូល​ទៅ​ឃុំ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក និង​២​គ្រឿង​ទៀត​បើក​គេច​ទៅ​ក្រសាំង​ជ្រំ ឆ្ពោះទៅ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត បាន​លើក​ជ្រូក​ដាក់​នោះ បាន​បើក​គេច​ទៅ​វិញ​ចូល​ភូមិ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង តាម​ផ្លូវលំ​ក្រ​វ៉ា​ត់​ព្រំដែន​។

សមត្ថកិច្ច​ម្នាក់​បាន​ឲ្យ​ដឹង​ថា ចំណុច​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ឆ្លង​ដែន​នោះ គឺ​ស្ថិត​ចន្លោះ​ភូមិ​ចុង​ចាំង ឃុំ​ហ៊ឹង​ហា និង​ភូមិ​ហ៊ឹង​ប៊ី​ង​បេ ឃុំ​ប៊ី​ង​បេ ស្រុក​តាំង​ហ៊ឹង ខេ​ត្តឡុង​អាង ប្រទេស​វៀតណាម ។ ចំណែក​ខាង​ដី​ខ្មែរ ភូមិ​ក្រាំង​លាវ ឃុំ​ចាម ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ដឹក​គេច​តាម​ផ្លូវ​កៅស៊ូ​ចូល​មក​ភូមិ​ក្រាំង​លាវ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ឡើង​មក​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រួច​ផ្ទេរ​រថយន្ត​នៅ​ចំណុច​កែង​ភូមិ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ហើយ​ឈ្មួញ​នាំ​ជ្រូក​ម្នាក់​ឈ្មោះ គង់ ជា​ទាហាន​ដ៏​ល្បីល្បាញ​ខាង​កាង​ជ្រូក​រស់​ចូល មាន​ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​នៅ​ភ្នំពេញ ដោយ​អត់​មាន​មន្ត្រី​ពេទ្យសត្វ​ណាមួយ​ត្រួតពិនិត្យ​សុខភាព​សត្វ​ទេ ដែល​សង្ស័យ​សុទ្ធតែ​ត្រូវ​គ្នា​ទាំងអស់ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ អ្នក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉​ន សុផល មេ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន ក្រសាំង​ជ្រំ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ឆ្លើយ​ថា កំពុង​បើករថយន្ត​ការពារ​គណៈប្រតិភូ ពិនិត្យ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ