ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​រុ​ស្ស៊ី​ថា មិន​ត្រូវការ​ជំនួយ​របស់ UN ដើម្បី​បើក​ច្រក​មនុស្សធម៌​ទេ

1 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergei Lavrov ហាក់​បាន​ច្រាន​ចោលការ​ជួយ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ជួយ​ធានា​ដល់​ការ​បើក​ច្រក​មនុស្សធម៌​ចេញពី​ទីក្រុង​អ៊ុយ​ក្រែ​ន​ជា​ច្រើន​ដែល​កំពុង​ត្រូវ​បាន​ឡោម​ព័ទ្ធ​។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍ Al-Arabiya របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មានការ​សាកសួរ​លោក​អំពី​ការ​អំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Gutteres…

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergei Lavrov ហាក់​បាន​ច្រាន​ចោលការ​ជួយ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ជួយ​ធានា​ដល់​ការ​បើក​ច្រក​មនុស្សធម៌​ចេញពី​ទីក្រុង​អ៊ុយ​ក្រែ​ន​ជា​ច្រើន​ដែល​កំពុង​ត្រូវ​បាន​ឡោម​ព័ទ្ធ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍ Al-Arabiya របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មានការ​សាកសួរ​លោក​អំពី​ការ​អំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Gutteres សម្រាប់​ជំនួយ​មនុស្សធម៌ និង​ការ​ជ​ន្លៀ​ន​ជន​ស៊ី​វិល​ចេញ ប៉ុន្តែ​លោក Lavrov បាន​ឆ្លើយ​ថា​មិន​ត្រូវការ​ទេ​។

ប្រមុខ​ការទូត​រុ​ស្ស៊ី​រូប​នេះ​ថ្លែង​ថា “​មិន​ចាំបាច់​ទេ ខ្ញុំ​ដឹង ខ្ញុំ​ដឹង​។ មិន​ចាំបាច់​មាន​នរណា​ម្នាក់​មក​ផ្តល់​ការ​ជួយ​ដើម្បី​បើក​ច្រក​មនុស្សធម៌​នោះ​ទេ​”​។

កិច្ច​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​ឲ្យ​ជន​ស៊ី​វិល​ភៀសខ្លួន​ចេញពី​ទីក្រុង​កំពុង​ផែ Marioupl របស់​អ៊ុយ​ក្រែ​ន​បាន​បរាជ័យ​។

សូន​បញ្ជាក់​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin បាន​យល់ព្រម​ជា​ជា​គោលការណ៍ ចំពោះ​ការ​ចូលរួម​របស់​អង្គការសហប្រជាជាតិ និង​គណៈកម្មាធិការ​អន្តរជាតិ​សម្រាប់​កាកបាទក្រហម (ICRC) ក្នុង​ការ​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​រោងចក្រ​ដែក​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ទីក្រុង Mariupol ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ក្នុងអំឡុងពេល​កិច្ចប្រជុំ​នៅ​ទីក្រុង​ម៉ូ​ស្គូ លោក Putin និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​នៅ​រោងចក្រ​ដែក Azovstal ដ៏​ធំ ដែល​ជា​កន្លែង​លាក់ខ្លួន​ចុង​ក្រោយ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​មានការ​ឡោម​ព័ទ្ធ និង​ទម្លាក់​គ្រាប់បែក​អស់​រយៈពេល​ជាង ២​ខែ​ពី​កងទ័ព​រុ​ស្ស៊ី​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ