ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​សៀង​ហៃ​ ជាង១២​លាន​នាក់ ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​វិញ ដោយសារ​ស្ថានភាព​កូ​វី​ដ​បាន​ធូរស្រាល

1 ឆ្នាំ មុន

ប្រជាជន​សៀង​ហៃ​ជាង ១២,៣៨​លាន​នាក់ បច្ចុប្បន្ន​នេះ​ត្រូវ​អាជ្ញាធរ​ចាត់​ប​ញ្ជូ​ល​ក្នុង​តំបន់​មាន​ហានិភ័យ​ទាប មាន​ន័យ​ថា​ពួក​គេ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ អាជ្ញាធរ​ទីក្រុង​សៀង​ហៃ​ដែល​កំពុង​តស៊ូ​ទប់ស្កាត់​ការ​រាតត្បាត​កូ​វី​ដ​ដ៏​ខ្លាំង​បំផុត បាន​បាន​បិទ​ទីក្រុង​ទាំងមូល​នៅ​ដើមខែ​នេះ និង​ប្រាប់​ឲ្យ​ប្រជាជន​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ធ្វើការ​លុប​ចោលការ​រឹត​បន្តឹង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​រស់នៅ​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​រយៈពេល ២​ស​ប្តា​ហ៍​។…

ប្រជាជន​សៀង​ហៃ​ជាង ១២,៣៨​លាន​នាក់ បច្ចុប្បន្ន​នេះ​ត្រូវ​អាជ្ញាធរ​ចាត់​ប​ញ្ជូ​ល​ក្នុង​តំបន់​មាន​ហានិភ័យ​ទាប មាន​ន័យ​ថា​ពួក​គេ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

អាជ្ញាធរ​ទីក្រុង​សៀង​ហៃ​ដែល​កំពុង​តស៊ូ​ទប់ស្កាត់​ការ​រាតត្បាត​កូ​វី​ដ​ដ៏​ខ្លាំង​បំផុត បាន​បាន​បិទ​ទីក្រុង​ទាំងមូល​នៅ​ដើមខែ​នេះ និង​ប្រាប់​ឲ្យ​ប្រជាជន​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ធ្វើការ​លុប​ចោលការ​រឹត​បន្តឹង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​រស់នៅ​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​រយៈពេល ២​ស​ប្តា​ហ៍​។

ទីក្រុង​ដែល​មាន​ប្រជាជន​សរុប​ជាង ២៦​លាន​នាក់​នេះ បាន​ចាត់​ចំណាត់ថ្នាក់​លំនៅ​ដ្ឋា​ន​នីមួយ​ៗ​តាម​កម្រិត​ហានិភ័យ​ចំនួន ៣ ដោយ​កំណត់​ថា តំបន់​ដែល​គ្មាន​ការ​ឆ្លង​កូ​វី​ដ ១៩​រយៈពេល ១៤​ថ្ងៃជា​តំបន់​ការពារ ដោយ​បាន​អនុញ្ញាតិ​ឲ្យ​ប្រជាជន​នៅ​តំបន់​នោះ​ចេញ​ខាងក្រៅ​ផ្ទះ​បាន​សម្រាប់​ធ្វើ​សកម្មភាព​សម​ស្រប​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ចំនួន​ប្រជាជន​រស់នៅ​ក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​ដែល​ក្លាយជា​កម្មវត្ថុ​នៃ​ការ​រឹត​បន្តឹង​កាន់តែ​ខ្លាំង មាន​ចំនួន ៥,២៧​លាន​នាក់ ធ្លាក់​ចុះ​ពី​ចំនួន ៦,៦​លាន​នាក់​ចាប់តាំងពី​មានការ​កែសម្រួល​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ២០ ខែមេសា​។

ប្រជាជន​ចំនួន ៥,៩៣​លាន​នាក់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​តំបន់​មាន​ហានិភ័យ​មធ្យម បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អនុញ្ញាតិ​ជា​គោលការណ៍​ឲ្យ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ ប៉ុន្តែ​នៅ​តែ​ត្រូវ​បង្ខាំង​នៅ​ក្នុង​បរិវេណ​ដែល​អាជ្ញាធរ​កំណត់​។

រដ្ឋាភិបាល​ចិន​និយាយ​ថា មនុស្ស​ចំនួន ៥២​នាក់​បាន​ស្លា​.​ប់​ដោយសារ​កូ​វី​ដ ១៩​កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ធៀប​ទៅ​នឹង​អ្នក​ស្លា​.​ប់​ចំនួន ៤៧​នាក់​នៅ​ថ្ងៃ​ទី ២៧ ខែមេសា​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សៀង​ហៃ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ដែល​មិន​ទាន់​មាន​រោគ​សញ្ញា​ចំនួន ៩,៥៤៥​នាក់ និង​អ្នក​ឆ្លង​មាន​រោគ​សញ្ញា​ចំនួន ៥,៤៨៧​នាក់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ