ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​រលំ​អគារ​កម្ពស់៦​ជាន់​នៅ​ចិន មនុស្ស​រាប់​សិន​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក

1 ឆ្នាំ មុន

ក្រុម​ជួយ​សង្គ្រោះ​កំពុង​ដុតដៃដុតជើង​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត បន្ទាប់​ពី​អគារ​មួយ​ខ្នង​បាក់​រលំ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ​នៅ​ទី​ក្នុង​ទីក្រុង Changsha របស់​ចិន​។ សំណង់​អគារ​កំពស់ ៦​ជាន់​នោះ​មាន​ភោ​ជនី​ដ្ឋា​ន ផ្ទះសំណាក់ និង​រោងកុន​។ វា​បាន​បាក់រ​លំនៅ​ថ្ងៃ​សុក្រ​ពេល​ថ្ងៃ​។…

ក្រុម​ជួយ​សង្គ្រោះ​កំពុង​ដុតដៃដុតជើង​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត បន្ទាប់​ពី​អគារ​មួយ​ខ្នង​បាក់​រលំ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ​នៅ​ទី​ក្នុង​ទីក្រុង Changsha របស់​ចិន​។

សំណង់​អគារ​កំពស់ ៦​ជាន់​នោះ​មាន​ភោ​ជនី​ដ្ឋា​ន ផ្ទះសំណាក់ និង​រោងកុន​។ វា​បាន​បាក់រ​លំនៅ​ថ្ងៃ​សុក្រ​ពេល​ថ្ងៃ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CCTV​។

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​បានដឹង​ច្បាស់​ថា​មាន​មនុស្ស​ស្លា​.​ប់ និង​របួស​ប៉ុន្មាន​នាក់​នោះ​ទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ CGTN បាន​ចុះ​ផ្សាយ​ថា មនុស្ស​ជា​ច្រើន​ជាប់​ក្នុង​គំនរ​បាក់បែក ហើយ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​ដំណើរការ​។

CCTV រាយការណ៍​ថា បុគ្គលិក​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បន្ទាន់​បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាក់​រលំ​នោះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​។

សូម​បញ្ជាក់​ថា ការ​បាក់​រលំ​អគារ​នៅ​ចិន​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដោយសារ​តែ​គ្មាន​ស្ថ​ង់​ដារ​សុវត្ថិភាព និង​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​ទទួលខុសត្រូវ​លើ​ការ​អនុវត្ត​ច្បាប់​។

កាលពី​ខែមករា ដើមឆ្នាំ ២០២២​នេះ មានការ​ផ្ទះ​ដ៏​កក្រើក​មួយ​ដែល​សង្ស័យ​មក​ពី​ការ​ធ្លាយ​ហ្គា​ស បណ្តាល​ឲ្យ​អគារ​មួយ​ខ្នង​បាក់រ​លំនៅ​ក្នុង​ទីក្រុង Chongqing បណ្តាល​ឲ្យ​មនុស្ស​រាប់​សិន​នាក់​បាន​ស្លា​.​ប់​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ