ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ភារ​ម្យ និង​សុខ ទូច ស៊យ​ដូច​មុន​ទៀត​អត់​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN ថ្ងៃអាទិត្យ ទី​១៦ តុលា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN  ថ្ងៃអាទិត្យ ទី​១៦ តុលា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣ ។

មាស ភារ​ម្យ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក និង សុខ ទូច មក​ពី​ក្លិប​ដែនសមុទ្រ​មាន​រិ​ទ្ធ បាន​ជួប​រឿង​ស៊យ​បាត់បង់​៣​ពិន្ទុ​រួច​ម្ដង​មក​ហើយដោយ​សារ​កីឡាករ​ថៃ​វាយ​ឱ្យ​សន្លប់​ទាំង​២​នាក់​កាលពី​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១ ។ មាស ភារ​ម្យ ត្រូវ​កីឡាករ​ថៃ​ឈ្មោះ ឌី​សែ​ល ឡេ​ត វាយ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ចំណែក សុខ ទូច ត្រូវ​កីឡាករ​ថៃ​ឈ្មោះ កាំ​ឡាយ ផេ​ត វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ ។ លើក​នេះ គេ​មិន​ទាន់​ដឹង​ថា មាស ភារ​ម្យ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោ កាំ​ឡាយ ផេ​ត និង សុខ ទូច ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឌី​សែ​ល ឡេ​ត នោះ ទៅ​រួច​ឬ​អត់​នោះ​ទេ ។ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​កីឡាករ​ថៃ​កាំ​ឡាយ ផេ​ត និង មាស ភារ​ម្យ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ​។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​១០៣​ដង ឈ្នះ​៨១​ដង ចាញ់​២០​ដង និង​ស្មើ​២​ដង ចំណែក មាស ភារ​ម្យ ធ្លាប់​ប្រកួត​បាន​៩៤​ដង ឈ្នះ​៨០​ដង ចាញ់​១១​ដង និង​ស្មើ​៣​ដង ។ ប៉ុន្តែ​បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ និង​កម្លាំង​វិញ​ឃើញ​ថា កីឡាករ​ថៃ​មាន​ប្រៀប​ជាង​ដាច់​ឆ្ងាយ ។ ចាំ​មើល មាស ភារ​ម្យ អាច​តស៊ូ​ជាមួយ​កីឡាករ​ថៃ​បាន​ប៉ុន្មាន​ទឹក?

ចំណែក សុខ ទូច វិញ​កាន់តែ​យ៉ាប់​ថែម​ទៀត ព្រោះ​អ្នក​ដែល​គេ​ត្រូវ​ជួប​លើក​នេះ គឺជា​ជើង​ខ្លាំង​ដែល​ពិបាក​ទប់ទល់​បំផុត ។ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​វិញ​នោះ ឃើញ​ថា ខុស​គ្នា​ជាង​ពាក់កណ្ដាល​ឯណោះ ។ កីឡាករ​ថៃ ឌី​សែ​ល ឡេ​ត ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​១៥៣​ដង ឈ្នះ​១២១​ដង និង​ចាញ់​៣២​ដង  ចំណែក សុខ ទូច ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៧២​ដង ឈ្នះ​៥១​ដង ចាញ់​១៨​ដង និង​ស្មើ​៣​ដង ។ សម្រាប់​ការ​ប្រកួត​របស់ សុខ ទូច លើក​នេះ គេ​សង្ឃឹម​តិច​បំផុត​ថា​អាច​យកឈ្នះ​កីឡាករ​ថៃ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នេះ​ទៅ​នៅ​មាន​គូ​ដណ្ដើម​ជើងឯក​ម៉ា​រ៉ា​តុ​ន​ចំនួន​២​គូ​ទៀត​គឺ ទិ​ត្យ បូ​ណា មក​ពី​ក្លិប​សាមគ្គី​កីឡា ប្រកួត​ជាមួយ លី​ន កុសល មក​ពី​ក្លិប​បុរី​មានរិ​ទ្ធ និង ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ប៉ាន់ សាម​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល ៕