ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​អា​មេ​រិ​ក​ចំនួន៥ ​ប្រកាស​បញ្ជូន​រថពាសដែក ​ប្រភេទ M113 ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

យ៉ាង​ហោច​ណាស់​រដ្ឋ​ចំនួន ៥​ របស់​អា​មេ​រិ​ក បាន​ប្រកាស​បញ្ជូន​រថពាសដែក​ប្រភេទ M113 ដែល​មាន​វ័យ​ចំណាស់​ៗ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេ​ប​សាយ Defense News​។…

យ៉ាង​ហោច​ណាស់​រដ្ឋ​ចំនួន ៥​ របស់​អា​មេ​រិ​ក បាន​ប្រកាស​បញ្ជូន​រថពាសដែក​ប្រភេទ M113 ដែល​មាន​វ័យ​ចំណាស់​ៗ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេ​ប​សាយ Defense News​។

វេ​ប​សាយ​នេះ​ចុះ​ផ្សាយ​ថា អភិបាល​រដ្ឋ Indiana, Missouri, North Carolina, Ohio និង​រដ្ឋ West Virginia បាន​ប្រកាស​ថា​ពួក​គេ​នឹង​បញ្ជូន​រថពាសដែក​ប្រភេទ M113s ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​តាម​សំណើរ​របស់​ក្រសួងការពារជាតិ​។

ជំនួយ​ជា​រថពាសដែក​នេះ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រកាស​របស់​លោក Joe Biden ក្នុង​ការ​បញ្ជូន​ជំនួយ​យោធា​តម្លៃ ៨០០​លាន​ដុល្លារ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន រួម​មាន​កាំ​ភ្លើ​.​ង​ធំ គ្រាប់រំសេវ និង​យន្តហោះ​ដ្រូ​ន​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ប្រធានាធិបតី​អា​មេ​រិ​កបាន​ស្នើ​សុំ​កញ្ចប់​ថវិការ​ចំនួន ៣៣​ពាន់​លាន​បន្ថែម​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ក្នុង​សង្គ្រាម​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ