ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់កម្ពុជាយើង លើកលែង​កាតព្វកិច្ចពាក់ម៉ាស់តាម​ទីសាធារណៈ ពេលនេះ ម៉ាឡេស៊ី កាត់បន្ថយ​ភាពស្មុគស្មាញ​ដល់អ្នកដំណើរ   

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅ អ្នកដំណើរពីកម្ពុជា និងពីប្រទេសណាណាក៏ដោយ ដែលបានចាក់ថ្នាំបង្ការជំងឺ COVID-19 គ្រប់ដូស…

ភ្នំពេញ​៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅ អ្នកដំណើរពីកម្ពុជា និងពីប្រទេសណាណាក៏ដោយ ដែលបានចាក់ថ្នាំបង្ការជំងឺ COVID-19 គ្រប់ដូស រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី មិនតម្រូវឱ្យធ្វើតេស្ត COVID-19 ទាំងមុន និងក្រោយធ្វើដំណើរឡើយ។ វិធានការនេះ រួមបញ្ចូលទាំងកុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងអ្នកជំងឺ ដែលធ្លាប់បានកើតជំងឺ COVID-19 ចាប់ពី ៦ថ្ងៃ ទៅដល់ ៦០ថ្ងៃ។

ចំណែកឯកញ្ចប់ធានារ៉ាប់រងការពារជំងឺ COVID-19 សម្រាប់ជនបរទេស ក៏ម៉ាឡេស៊ី មិនតម្រូវឱ្យទិញ​ការពារទុកជាមុនទៀតឡើយ​។

លោកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារទេសចរណ៍ នៅក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេសុី នៅស្ថានទូត​ម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើឡើងថា ចំពោះអ្នកដំណើរ ដែលវិលចូលប្រទេសម៉ាឡេស៊ីវិញ និងមិនបានចាក់វ៉ាក់សាំងការពារគ្រប់ដូស តម្រូវឱ្យធ្វើតេស្ត RT-PCR ពីរថ្ងៃ មុនពេលចេញដំណើរ និងធ្វើតេស្ត RTK-Ag ដោយមានវិជ្ជាជីវៈត្រឹមត្រូវ ឱ្យបានរយៈពេល ២៤ម៉ោង មុនពេលធ្វើដំណើរទៅដល់ប្រទេស​ម៉ាឡេស៊ី ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន ៥ថ្ងៃ (ការធ្វើចត្តាឡីស័កនេះ លើកលែង ចំពោះអ្នកដំណើរដែលមានអាយុចាប់ពី ១៧ឆ្នាំទៅតែប៉ុណ្ណោះ)។

ពេលធ្វើដំណើរទៅខាងក្រៅការពាក់ម៉ាសការពារ គឺជាជម្រើសដ៏ល្អបំផុត ជាពិសេស គឺនៅទីកន្លែងប្រជុំជន ដូចជា ក្នុងផ្សារទំនើប កន្លែងធ្វើការ ការធ្វើដំណើរដោយប្រើប្រាស់សេវាសាធារណៈ។

ការប្រើប្រាស់របាំងការពារមុខ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់នៅកន្លែង ដែលមានមនុស្សច្រើន ដើម្បីបញ្ចៀស​ហានិភ័យពីជំងឺ COVID 19។ ចំណែកឯការរក្សាកម្លាត ត្រូវបានលើកលែង ដោយមនុស្សគ្រប់គ្នា មានសិទ្ធសេរីភាពក្នុងការចាប់ដៃជាការស្វាគមន៍ និងរាក់ទាក់គ្នាដូចពេលមុនបាន តែការថែរក្សាអនាម័យ ដោយលាងសម្អាតដៃជាញឹកញាប់ គឺជាវិធានការដែលមនុស្សគ្រប់ត្រូវតែធ្វើជាចាំបាច់។

ចំណែក​លោកកែវ សោភ័ណ ជំនួយការផ្នែកទីផ្សារទេសចរណ៍ នៅក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេសុី នៅស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើកឡើងថា ​អ្នកដំណើរមិនតម្រូវឱ្យចុះឈ្មោះ ប្រើប្រាស់កម្មវិធី​តាមដាន MySejahtera ជាចាំបាច់នោះទៀតទេ តែមុខងារ MySJ Trace ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ ដើម្បីងាយស្រួល​ក្នុងការតាមដាន និងធ្វើទំនាក់ទំនងនៅពេលអ្នកដំណើរមានបញ្ហា។

អំឡុងពេលទទួលថ្នាំបង្ការ COVID-19 អ្នកមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណ ដែលត្រូវបានហាមឃាត់ ដែលមានអ្នកជំងឺវិជ្ជមាននោះទេ។

សម្រាប់ការចត្តាឡីស័ករយៈពេល ៧ថ្ងៃចំពោះអ្នកមានករណីវិជ្ជមាននៅតែបន្តមាន ហើយកម្មវិធី MySejahtera ត្រូវបានប្រើសម្រាប់ការបញ្ជូនលទ្ធផលតេស្ត COVID-19 និងការវាយតម្លៃសុខភាពអ្នកជំងឺ។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលធ្វើតេស្តវិជ្ជមាន COVID-19 អាចត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីកន្លែង​ធ្វើចត្តាឡីស័ក មុនថ្ងៃកំណត់ ប្រសិនបើការធ្វើតេស្ត RTK-Ag នៅថ្ងៃទី៤ គឺអវិជ្ជមាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ