ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​រតនា​ផ្លា​ហ្សា​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​រតនា​ផ្លា​ហ្សា​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ចូល​ផ្សារ​មិន​បាន​សម្រេច​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ ព្រុំ ចិន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត ភូមិ​ស្វាយចេក ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ទី​២.​ឈ្មោះ ប៉ែន ម៉េ​ង​ហួរ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ចំណែក​ស្ត្រី​ជា​ម្ចាស់​កាបូប​ឈ្មោះ ហ្វា​ង លី​ហ្វី អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់​នៅ​ម្តុំ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​ស្ត្រី​ម្ចាស់​កាបូប​បាន​ប្រាប់​សមត្ថកិច្ច​តាម​រយៈ​អ្នកបកប្រែ​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឆ្លងផ្លូវ គោលបំណង​ចូល​ផ្សារ​ដោយ​កាន់​កាបូប​យួរដៃ ខណៈនោះ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Let’s ពណ៌​សលាយ​ទឹកប្រាក់​ពាក់​ស្លាក​លេខ តាកែវ 1L-5646 មក​ឆក់​កាបូប​ពី​ដៃ​គាត់ ហើយ​មានកា​ប្រតាយប្រតប់​គ្នា​។

ភ្លាម​ៗ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​ឃើញ​បាន​ជួយ​អន្តរាគមន៍​ឃាត់​បាន​ទាំង​២​នាក់​តែ​ម្តង​។ តាម​ម្ចាស់​កាបូប​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូបដៃ​មាន​លុយ​ចំនួន ១.៣៩០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ប៉ុណ្ណោះ​៕