ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ដូរទីសាធារណៈសោះក្លាយ​ជា​កេររបស់កាស៊ីណូ​អស់​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​​​បែកធ្លាយ​ករណី​កូនស្រី​លោក​ឧកញ៉ា លី ប៉ោ​យូ ម្ចាស់​កាស៊ី​ណូ«ពិភព​ថ្មី» ឈ្មោះ​ស៊ូ ស៊ី ភេទ​ស្រី អាយុ២៥ឆ្នាំ…

ខេត្តស្វាយរៀង ៖ ​​​បែកធ្លាយ​ករណី​កូនស្រី​លោក​ឧកញ៉ា លី ប៉ោ​យូ ម្ចាស់​កាស៊ី​ណូ«ពិភព​ថ្មី» ឈ្មោះ​ស៊ូ ស៊ី ភេទ​ស្រី អាយុ២៥ឆ្នាំ នៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុ​ង​បាវិត បាន​នាំ​បក្សពួក​​មានឈ្មោះ​ថន ឈ្មោះ​ប្រុស និង​ឈ្មោះ​រ៉ា ទៅ​យក​សម្ភា​រ និង​ភេ​ស្ជជៈ​គេ ត្រូ​វ​ជាប់ចោទ​ពី​បទប្រព្រិត្ត​​អំពើ​លួច ​និង​ប្រើអំណាច​កៀបសង្កត់ ហើយ​ត្រូវ​លោក​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ទៅ​អយ្យកា​រ​អម​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​នៅ​ខែឧសភា​ខាង​មុខនេះ​ ។​

ទាក់ទិន​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ឲ្យដឹង​ថា កាលពី​ថ្ងៃទី២១ មេសា ២០២២ វេលា​ម៉ោង៣និង០០នាទី​
រសៀ​ល មានឈ្មោះ​ស៊ូ ស៊ី ភេទ​ស្រី ​អាយុ២៥ឆ្នាំ ជា​កូនស្រី​លោក​ឧកញ៉ា លី ប៉ោ​យូ ម្ចាស់​កាស៊ីណូ​ពិភពថ្មី ក្រុង​បាវិត បាន​នាំ​បក្សពួក​ចំនួន០៣នាក់ គឺ​ឈ្មោះ ថន ឈ្មោះ​រ៉ា​និង​ឈ្មោះ​ប្រុស ទៅលើ​ក​យក​សម្ភារៈ​លក់ដូរ​និង​ភេ​សជ្ជៈ ដូច​ជា ធុងទឹក​កក ធំ​ចំណុះ១០០លី​ត្រ​ចំនួន ២-ធុង​ដាក់​ទឹកកក ​ចំណុះ៦០លី​ត្រ​ចំ​នួន១ និង​ភេ​សជ្ជៈ​ក្នុង​ធុង​មួយចំនួន​ទៀត ដែល​ជា​របស់​ប្រជាពលរដ្ឋ​លើក​ដា​ក់​លើ​រទេះ​យក​ទៅ​ស្នាក់​ការ​កាស៊ីណូ ដោយ​សំអាង​ថា ​​​ឈ្មោះ​កុ​យ សុ​វណ្ណី ភេទ​ស្រី ​អាយុ៤៨ឆ្នាំ ជនជាតិ​ខ្មែ​រ មុខរបរ​លក់ដូរ ទៅ​លក់​នៅ​ចំណតរថយន្ត​របស់​គេ​ហើយ​មិនព្រម​បង់​ប្រាក់ ទើប​ពួកគេ​រឹប​យក​សម្ភារ និង​ភេ​សជ្ជៈ​បែបនេះ​។​

បើ​តាម​ឈ្មោះ​កុយ សុ​វណ្ណី ភេទ​ស្រី​ អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​តា​បិ​ប​ សង្កាត់​បាវិត​ ក្រុង​បាវិត បាន​ឲ្យដឹង​ថា គាត់​ប្រកបមុខរបរ​លក់​ភេសជ្ជៈ​​នៅ​លើ​ដី​សា​ធា​រៈ​របស់​រដ្ឋ​ខាងមុខ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​យូ​រឆ្នាំ​មក​ហើយ លុះដល់​ឆ្នាំ២០០៧ ឧកញ៉ា​លី ប៉ោ​យូ ម្ចាស់​កាស៊ីណូ​ពិភព​ថ្មី បាន​វិនិយោគ​ធ្វើ​ចំ​ណតរ​ថ​យន្ត​ដោយ​ទទួ​ល​បាន​
អា​ជ្ញាប័ណ្ណ​រយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់​ឆ្នាំ២០៣៧»។​

កុយ​ សុ​វណ្ណី បន្ត​ថា កាលពី​ឆ្នាំ២០១៧ គាត់​បន្ត​ប្រកបមុខរបរ​លក់​ភេ​សជ្ជៈនេះ​ គ្មាន​អ្នកណា​មក​ឲ្យ​បង់ប្រាក់​ឡើយ រហូតដល់​ឆ្នាំ២០១៩ក៏​មានឈ្មោះ ស៊ូស៊ី កូនស្រី​ឧកញ៉ា​លី ប៉ោ​យូ មក​ទាម​ទារ​បង់ប្រាក់​ឲ្យ​ពួកគេ ក្នុង១ខែ ៤០០​ដុល្លារ រូប​គាត់​ពុំ​បាន​បង់ប្រាក់​ឲ្យ​នោះ​ទេ ពីព្រោះ​គាត់​ប្រកបមុខរបរ​នៅ​លើ​ដី​សា​ធារ​ណៈ​របស់​រដ្ឋ ជិត​ប៉ុ​ស្តិ៍​ន​គរ​បាលច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត មិនមែន​ចំណតរថយន្ត​លោក​ឧកញ៉ា​លី ប៉ោ​យូ ទេ​។

ទាក់ទិន​ករណីនេះ​ដែ​រ ក្រុម​អ្នក​រត់តាក់ស៊ី​វិញ​បាន​លើក​ឡើង​ថា បេន​ឡាន ក្រុង​បាវិត គឺ​នៅ​ខាងក្នុង លុះដល់​ឆ្នាំ២០១២ ស្រាប់តែ​ម្ចាស់​បេន លោក​ឧកញ៉ា​លី ​ប៉ោ​យូ បាន​សាងសង់​អគារ ធ្វើ​ផ្សារ​រាត្រី ធ្វើ​តូប​ជួល ទៅ​ឲ្យ​ជ​នប​ររ​ទេស រហូតមកដល់​ឆ្នាំ២០១៥ សង់អគារ​កាស៊ីណូ ផ្ទះ​ជួល​សងខាង​នៅសល់​ប្រឡោះ​កណ្តាល​តូច​ប៉ុ​ន​ថ្នល់ រហូត​អស់​ទីតាំង​ចំណត​បេនឡាន ។

សព្វថ្ងៃ​ គឺ​អ្នក​ប្រកបមុខរបរ​ត់តាក់ស៊ី​ត្រូវ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ ធ្វើ​ចំណត​តាក់ស៊ី ហើយ​កូន​ឧកញ៉ា​លី​ ប៉ោ​យូ មក​ទារឱ្យបង់ថ្លៃ​បេន​រថយន្ត១គ្រឿង១ម៉ឺន​រៀល​រាល់​ថ្ងៃ សូមឲ្យ​អាជ្ញាធរ ក្រុង​ខេត្ត​មេត្តា​ចុះ​មក​ពិនិត្យមើល​ផង បេនឡាន​ក្លាយជា​អគារ កាស៊ីណូ ជួល ផ្ទះ​ជួល តូប​ជួល ឲ្យ​ជ​នប​ររ​ទេស​អស់ហើយ​។​ ជាពិសេស​ កូនស្រី​របស់​លោក​ឧកញ៉ា កំពុង​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​ដល់​ប្រជាពលរដ្ឋ​ក្រុង​បាវិត​ខ្លាំងណាស់ ។​

ទាក់ទិន​ករណីនេះ​ដែរ​ លោក​ឧកញ៉ា​លី ប៉ោ​យូ បាន​បំភ្លឺ​ថា គ្មាន​រឿង​ដូច​ការចោទប្រកាន់​នោះ​ទេ ការពិត គឺ​សន្តិសុខ និង​កូនស្រី​គាត់​បាន​ចុះទៅ​រៀបចំ​សណ្តាប់​ធ្នាប់​ផ្សារ ហើយ​បាន​ឲ្យ​ក្រុម​អាជីវករ​ដែល​លក់ដូរ​តាម​ចិញ្ចើមថ្នល់​ចូលក្នុង​ផ្សារ​ក៏ប៉ុន្​តែ​ឈ្មោះ​កុយ សុ​វណ្ណី មិនព្រម​ចូល ទើប​មាន​ទំនាស់​បែបនេះ ​៕​​

អត្ថបទសរសេរ ដោយ