ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ត្រី​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លា.ប់ ពេល​ត​ខ្សែរ​ម៉ូ​ទ័​រ​បូ​ប​ទឹក

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លា.ប់​ភ្លាម​ៗ ពេល​កំពុង​ដើរ​ស្រាវ​ខ្សែ​ម៉ូ​ទ័​រ ដែល​គាត់​ត​បូ​ប​ទឹក​លាង​ត្រី​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ តុលា

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់​ភ្លាម​ៗ ពេល​កំពុង​ដើរ​ស្រាវ​ខ្សែ​ម៉ូ​ទ័​រ ដែល​គាត់​ត​បូ​ប​ទឹក​លាង​ត្រី​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ តុលា ស្ថិត​ក្នុងភូមិ​ពោធិ​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី​។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា ជន​រង​គ្រោះ​ឈ្មោះ​រៀម សុខ​គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខរ​បលក់​ត្រី រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បន្ត​ថា អ្នកលក់​ត្រី​រូប​នេះ​បាន​ត​ខ្សែ​ម៉ូ​ទ័​រ​ដើម្បី​បូមទឹក​ស្រះ​នៅ​ក្បែរ​ផ្ទះ​លាង​ត្រី ប៉ុន្តែ​ទំនង​កាន់​ប៉ះ​ចំ​តំណខ្សែ​ភ្លើង ទើបត្រូវ​ចរន្ត​ភ្លើង​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​រង​គ្រោះ​ឈ្មោះ រៀម សុខ​គា បាន​យក​ម៉ូ​ទ័​រ​ទៅ​បូ​ប​ទឹក​លាង​ត្រី នៅ​ខាងក្រោយ​ផ្ទះ ប៉ុន្តែ​ក្រោយ​ពី​លាង​ត្រី​រួច គាត់​បាន​ដើរ​ស្រាវ​ខ្សែភ្លើង​ទុកដាក់​វិញ ក៏​ស្រាប់តែ​ត្រូវ​ខ្សែ​ចរន្ត​នោះ​ឆក់​សា្ល​ប់​តែ​ម្ដង​។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​ដែល​គាត់​ដើរ​ស្រាវ​ខ្សែ​នោះ គាត់​មិន​បាន​ដក​ឌុ​យ​ខ្សែរ​ម៉ូ​ទ័​រ​ទេ ហើយ​កាន់​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​ទើបត្រូវ​ចរន្ត​ភ្លើង​ឆក់​បែប​នេះ​។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ និង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​នូវ​ព័​ត៌​នេះ​។ 

មន្ត្រី​ជំនាញ​បាន​និយាយ​ដែរ​ថា សាកសព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចរន្ត​អគ្គី​ស​នី​ឆក់​មែន ដែល​ផ្ដើម​ចេញពី​ការ​ធ្វេសប្រហែស​។ ក្រោយ​ធ្វើការ​ពិនិត្យ​រួចរាល់ តាម​លក្ខណៈ​បច្ចេកទេស មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕