ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យង​មាស ​​ឬ​ខ្យង​​​​ថៃ​​កំពុងស៊ី​​​​​ស្រូវ ​អ្នកជំនាញណែនាំវិធីបំផ្លាញវា​ចោល

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «​ខ្យង​មាស​ឬ​ខ្យង​ក្រហម និង​ខ្លះ​ហៅ​ថា​ខ្យង​ថៃ គឺជា​ប្រភេទ​ខ្យង​ចង្រៃ បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​យើង» ។ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មាន​ប្រសាសន៍​បែប​នេះ ខណៈ​ពេល​ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ជា​ការ​កត់សម្គាល់​នៅ​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ នៅ​បឹង​ធំ​ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង និង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង គេ​សង្កេត​ឃើញ​ខ្យង​ប្រភេទ​នេះ​មាន​ច្រើន​ពេញ​បឹង ធ្វើ​ឱ្យ​ប្រជា​កសិករ​មាន​ស្រែ​នៅ​តំបន់​ខាងលើ​ព្រួយ បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​កើតឡើង​នូវ​ខ្យង​ចង្រៃ​នេះ​ដែល​វា​ជា​ខ្យង​ស៊ី​ស្រូវ​។ ករណី​នេះ ប្រជា​កសិករ​គួរតែ​រួម​គ្នា​កម្ចាត់​ខ្យង​ចង្រៃ​នេះ ដោយ​កៀរ​ពង​វា​ទម្លាក់​ក្នុង​ទឹក នោះ​ពង​វា​នឹង​មិន​អាច​ញាស់​បាន​ឡើយ​។ ខ្យង​មាស​ឬ​ខ្យង​ពង​ក្រហម​នេះ មានឈ្មោះ​ជា​វិទ្យា សាស្ត្រ​ហៅ​ថា Poma Cea Camaliculate Lamarck ។

ខ្យង​ប្រភេទ​នេះ វា​ទើបតែនឹង​កើត​មាននៅ​ស្រុក​ខ្មែរ​ក្នុង​អំឡុង​ឆ្នាំ​២០០៩ ។ ដើម​កំណើត​របស់​វា​គឺ​មាននៅ​ក្នុង​ប្រទេស​អាហ្វ្រិក ហើយ​វា​ចាប់ផ្តើម​កើត​មាន​មុនគេ​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ខេត្តសៀមរាប ។ ការ​កើត​មាន​នោះ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ​យក​វា​ពី​តំបន់​អាហ្វ្រិក​មក​ចិញ្ចឹម ​ដើម្បី​ធ្វើ​ម្ហូប ដោយ​យល់​ឃើញ​ថា ខ្យង​ប្រភេទ​នេះ​មាន​សម្បុរ​ស្អាត​ដូច​មាស និង​សាច់​ផ្នែក​ក្បាលមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​សាច់​ផ្នែក​ខាង​គូទ​របស់​វា​មិន​អាច​ហូប​បាន​ទេ ព្រោះ​មាន​ជាតិពុល​ធ្វើ​ឲ្យ​យើង​មាន​អាការ​រាគ​រូស​បើសិនជា​យើង​ហូប​វា​នោះ ។