ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលួច​កា.ត់​ខ្សែភ្លើ​ង​ក្នុង​បុ​រីMTទាំង​ថ្ងៃ​អស់​លក្ខណ៍​ហើយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យម្នាក់ក្នុងចំណោម​បក្សពួក២នាក់ ​ត្រូវ​សមត្ថកិ​ច្ចប៉ុស្តិ៍ប្ញ​ស្សី​កែ​វ​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃទី​២៨ មេសា ខណៈ​​ពេល​ដែល​ធ្វើសកម្ម​ភា​ពលួច​កា.ត់​ខ្សែភ្លើ​ងនៅក្នុង​ការដ្ឋាន​សំណង់​បុរីMT​ស្ថិតនៅ​តាមផ្លូវ​បេតុង ភូមិ​ឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យម្នាក់ក្នុងចំណោម​បក្សពួក២នាក់ ​ត្រូវ​សមត្ថកិ​ច្ចប៉ុស្តិ៍ប្ញ​ស្សី​កែ​វ​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃទី​២៨ មេសា ខណៈ​​ពេល​ដែល​ធ្វើសកម្ម​ភា​ពលួច​កា.ត់​ខ្សែភ្លើ​ងនៅក្នុង​ការដ្ឋាន​សំណង់​បុរីMT​ស្ថិត
នៅ​តាមផ្លូវ​បេតុង ភូមិ​ឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យខាងលើ ឈ្មោះ ឈួន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ​ជា​មនុស្ស​ញៀ.ន.​ថ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ផ្សារ​តូ​ច សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ជា ហួរ ភេទប្រុស អាយុ៤៨ឆ្នាំ ជា​អ្នកគ្រប់គ្រងបុរី​ខាងលើ​ មាន​ទីលំនៅ​កន្លែង​កើត​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ថ្ងៃកើត​ហេតុ ជនសង្ស័យ២នាក់​មាន​គ្នា២នាក់ បាន​ចូល​ទៅ​ក្នុង​បុរី​ធ្វើសកម្មភាព​លួចកាត់​ខ្សែភ្លើង ហើយត្រូវ​បាន​អ្នកគ្រប់គ្រង​ដែល​មើល​ការខុសត្រូវប្រទះឃើញ​ស្រែ​ក​ចោរ​ៗ ក៏​​នាំគ្នា​ដេញ ឃាត់ខ្លួន​បាន​ម្នាក់​ប្រគល់​អោយ​នគរបាល​តែម្តង​។ ​ចំណែកម្នាក់ទៀត ដែលគេ​ស្គាល់ឈ្មោះ នី ភេទប្រុស អាយុ​ប្រមាណ២៩ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ ។

បន្ទាប់ពី​ឃាត់ខ្លួន សមត្ថ​កិ​ច្ច​ក៏បាន​ដកហូត​បាន​ខ្សែភ្លើង​ប្រវែង៤០ម៉ែត្រប្រគល់​អោយ​ម្ចាស់​វិ​ញ​។ ជនសង្ស័យត្រូវ​បាន​នគរបាល​បញ្ជូនទៅកាន់​ស្នាក់​ការ​ប៉ុស្តិ៍នគរបាល​ឬស្សី​កែវ ដើម្បី​សាកសួរ​និង​ចាត់ការ​តាមច្បាប់ ​៕​

អត្ថបទសរសេរ ដោយ