ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបាត់សមាជិក​ទេ? សាកសព​បុរសម្នាក់មិនស្គាល់​អត្តសញ្ញាណ

7 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ករណី​លង់ទឹក​បណ្តាលឱ្យ​ស្លា.ប់ ​កើត​ឡើងកាល​ពីវេលា​ម៉ោង​០៣ និង២០​នាទីរសៀល​ថ្ងៃ​ទី១០ តុលា ២០១៦ ​នៅ​ចំណុច​ស្រះ​ទឹកមុខ​ព្រះ​វិហារ ក្នុងវត្ត​ប្រជុំ​សាគរ​ខ្សុំ ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ខេត្តកណ្តាល ​៖ ករណី​លង់ទឹក​បណ្តាលឱ្យ​ស្លាប់ ​កើត​ឡើងកាល​ពីវេលា​ម៉ោង​០៣ និង២០​នាទីរសៀល​ថ្ងៃ​ទី១០ តុលា ២០១៦ ​នៅ​ចំណុច​ស្រះ​ទឹកមុខ​ព្រះ​វិហារ ក្នុងវត្ត​ប្រជុំ​សាគរ​ខ្សុំ ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ​

បុរសដែលស្លាប់​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ ​មាន​អាយុ​ប្រហែល​២៥ឆ្នាំ កម្ពស់​១,៧០​ម៉ែត្រ សម្បុរ​ខ្មៅ មាន​ស័ក្តិ​នៅ​ស្មា​ខាងស្តាំ រូប​ក្បាល​ខ្មោច សក់ត្រង់​វែង ត្រចៀក​ខាងឆ្វេង​ចោះ​រុន​​៣ ស្លៀកខោ​ជើង​ខ្លី ពណ៌​ទឹក​ប៉ិច​ឆ្នូត​លឿង ពាក់​ទ្រនាប់​ជើង​ផ្ទាត់​ពណ៌​ត្រួយ​ចេក ពាក់អាវ​ស្ព័រដៃ​ខ្លី ពណ៌​ខ្មៅ ។

មុនពេលកើតហេតុ គេឃើញ​ជន​រង​គ្រោះ​​​មក​អង្គុយ​នៅ​ក្រោម​ដើម​ពោធិ៍ក្បែរ​ស្រះទឹក ខាង​មុខ​ព្រះ​វិហារ «វត្ត​ខ្សុំ» តែ​ម្នាក់ឯង និង​បាន​ដោះ​អាវ​​ទុក មាត់​ស្រះ ។ រួច​ហើយ​ឃើញ​​ចុះ​ហែល​ទឹកស្រះ ស្រាប់តែ​បាត់​មិនឃើញ​ឡើង​មក​វិញ ។ លុះ​​​ដល់​វេលា​ម៉ោង​០១ និង​៣០​នាទីរសៀលថ្ងៃ​ទី​១១ តុលា ២០១៦  សព​ជន​រង​គ្រោះ ក៏​បាន​ផុស​ឡើង ។

បន្ទាប់​មក​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក អាជ្ញាធរ​មូល​ដ្ឋា​ន ​គ្រូពេទ្យ​ប្រចាំ​ឃុំ​ និង​គណៈ កម្ម​ការ​វត្ត បាន​ចុះ​ពិនិត្យ​សាក​សព ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​​ឱ្យ​កត់សំគាល់​ឡើយ ។ ​បើតាម​សន្និដ្ឋាន​ ជន​រង​គ្រោះ​ស្លាប់​ដោយ​លង់ ទឹក ។ សាកសពជន​រង​គ្រោះត្រូវ​​បាន​បញ្ចុះ​នៅ​ក្នុង​បរិ​វេណ​វត្ត​ប្រជុំ​សាគរ​ខ្សុំ រង់​ចាំ​សាច់ញាតិទំនាក់ទំនង ។