ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យនាំចូលទំនិញពីក្រៅប្រទេស មកលក់ ខុសច្បាប់! សមត្ថកិច្ចឆែកឆេរ រកឃើញ ២មុខ មិនចុះបញ្ជី!

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក​ទំនិញរបស់ក្រុមហ៊ុន ខេប៊ីអេសខេ ត្រេឌីង ខមភេនី ត្រូវបានកម្លាំងចម្រុះ ដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់​ដល់សុខភាព និងសុវត្តិភាពសង្គមនៃក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ…

រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក​ទំនិញរបស់ក្រុមហ៊ុន ខេប៊ីអេសខេ ត្រេឌីង ខមភេនី ត្រូវបានកម្លាំងចម្រុះ ដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់​ដល់សុខភាព និងសុវត្តិភាពសង្គមនៃក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ ឆែកឆេរ ដោយសង្ស័យ នាំចូលទំនិញ រួមមាន ភេសជ្ជៈ និងនំកញ្ចប់ ពីក្រៅប្រទេស មកចែកចាយ នៅលើទៅផ្សារ ដោយមិនចុះបញ្ជីកាត្រឹមត្រូវ​តាមច្បាប់ ជាហេតុបង្កឱ្យប៉ះពាល់ដល់សុខភាពសារធារណៈ។

ការឆែកឆេរនេះ ធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ១០ និង ៣០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅឃ្លាំងមួយកន្លែង គ្មានស្លាកយីហោ ស្ថិតនៅតាមបណ្ដោយលេខ១៩៣៩ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោកវរសេនីយ៍ទោ ព្រំ វីរៈ អនុប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គម។

នគរបាល​ឱ្យដឹងថា ការចុះឆែកឆេនេះ របន្ទាប់ពីសមត្ថកិច្ច មានការសង្ស័យថា ឃ្លាំងខាងលើ បាននាំចូលទំនិញ រួមមាន ភេសជ្ជៈ និងនំកញ្ចប់ ពីក្រៅប្រទេស មកចែកចាយលើទីផ្សារ ដោយពុំបានចុះបញ្ជីការត្រឹមត្រូវ។

នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ច បាន​រកឃើញទំនិញចំនួន ១២មុខ ដោយអះអាងថា សុទ្ធតែមានចុះបញ្ជី​ត្រឹមត្រូវ និង ២មុខ ពុំមានការចុះបញ្ជី ដោយខាងក្រុមហ៊ុន ប្រាប់ថា នាំចូលមកលក់​សាកល្បង។

ដោយឡែក ទីតាំងឃ្លាំងខាងលើ ពុំមានស្លាកយីហៅត្រឹមត្រូវនោះ​ទេ ដោយសមត្ថកិច្ច ប្រាប់ថា ក្រុមហ៊ុន ទើបតែប្តូរទីតាំង ពីកន្លែងចាស់។

បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ច ក៏បានដកហូតទំនិញមួយចំនួន ដើម្បីយកទៅធ្វើតេស្ត។ ចំណែកម្ចាស់ក្រុមហ៊ុន បានសហការជាមួយសមត្ថកិច្ច ពុំត្រូវបានចាប់ខ្លួនឡើយ។

លោកស្រីម្ចាស់​ក្រុមហ៊ុន បានឱ្យដឹងតាមទូរស័ព្ទថា ទំនិញទាំងនោះ បានចូលពីប្រទេសកូរ៉េ និងប្រទេសវៀត​ណាម ដោយស្របច្បាប់ មានចុះបញ្ជី និងប្រកាសពន្ធត្រឹមត្រូវ​។ ការចុះឆែកឆេរ​ឃ្លាំងរបស់​លោកស្រី ដោយសារ​តែសមត្ថកិច្ច មានការសង្ស័យថា មានទំនិញក្លែងក្លែង។ តែតាមពិតសុទ្ធតែស្របច្បាប់។ ចំណែកទីតាំងឆែក​ឆេរនោះ ជាឃ្លាំងស្តុកទំនិញ មិនមែនជាការិយាល័យធ្វើការទេ ទើបក្រុមហ៊ុន មិនបានដាក់​ស្លាក៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ