ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងជាមានរឿងអ្វី បុគ្គលិក កាស៊ីណូ ឃីង ក្រោន ជាជនជាតិវៀតណាម លោតសម្លា.ប់ខ្លួន

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ដល់សន្តិសុខ និងបុគ្គលិកកាស៊ីណូ ឃីង ក្រោន ដោយមានបុរសម្នាក់ ដែលជាបុគ្គលិក លោតពីលើអគារ។…

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ដល់សន្តិសុខ និងបុគ្គលិកកាស៊ីណូ ឃីង ក្រោន ដោយមានបុរសម្នាក់ ដែលជាបុគ្គលិក លោតពីលើអគារ។ បុគ្គលិកនៅទីនោះ នាំគ្នាប្រញាប់ប្រញាល់ ជួយសង្គ្រោះ ដោយដឹកទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែអកុសល ហួសពេលទៅហើយ។

សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង០០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណ “កាស៊ីណូ ឃីងក្រោន” ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បុរស ដែលលោតសម្លា.ប់ខ្លួននេះ មានឈ្មោះ TRINH CONG HUAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម ជា​បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ឃីង ក្រោន មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បន្ថែមថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូនោះ បានធ្លាក់ពីលើអគារ​ក្រុមហ៊ុន នៅអគារ Q ជាន់ទី៥ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយខាងក្រុមហ៊ុន ក៏បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះ យកទៅ​ព្យាបាលនៅគ្លីនិកសោភ័ណ្ឌអូវ៉ាង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត​។

ប៉ុន្តែដោយក្រុមគ្រូពេទ្យឃើញជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ តែអកុសលជនរងគ្រោះ បានស្លា.ប់នៅលើរថយន្ត ពេលដឹកទៅដល់មន្ទីរពេទ្យខេត្ត។ បន្ទាប់មក សពជនរងគ្រោះ ត្រូវបានដឹកយកមកតម្កល់ នៅក្នុងវត្តពោធិ៍ថ្មី សង្កាត់បាវិត ក្រុងបាវិត ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ រួចប្រគល់ឲ្យភាគីវៀតណាម ដើម្បីបញ្ជូនទៅប្រទេសវៀតណាម ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ