ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំ​ចង់​ក្លាយជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​, តើ​គួរ​រៀន​អ្វី?

7 ឆ្នាំ មុន

បច្ចុប្បន្ន​ដោយសារ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​អោយ​មាន​កំណើន​នៃ​ភាព​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ ពិសេស​ជាងគេ​គឺ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ បើ​តាម​តួលេខ​នៅ​ឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦

បច្ចុប្បន្ន​ដោយសារ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​អោយ​មាន​កំណើន​នៃ​ភាព​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ ពិសេស​ជាងគេ​គឺ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ បើ​តាម​តួលេខ​នៅ​ឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦ នេះ​។ អ្នកជំនាញ​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​តែងតែ​និយាយ​អំពី​កម្មវិធី​សិក្សា ACCA និង CAT ដែល​ខ្លួន​បាន​សិក្សា​ទៅ​កាន់​មហាជន ក៏​ប៉ុន្តែ​មនុស្ស​ម្នា​ជា​ទូទៅ​ប្រហែលជា​មិន​ស្គាល់​អ្វី​ជា ACCA និង CAT នោះ​ទេ​។

ACCA និង CAT គឺជា​កម្មវិធី​សិក្សា​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវន​កម្ម​ដែល​បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន ACCA (The Association of Chartered Certified Accountants) នៅ​ចក្រភព​អង់គ្លេស កាលពី​១១២​ឆ្នាំ​មុន ដោយ​មាន​សិស្ស និស្សិត​ជាង​៤៥៥.០០០​នាក់ បាន​និង​កំពុង​សិក្សា​នៅ​លើ​១៨១​ប្រទេស​ជុំវិញ​សកលលោក​។

ដោយឡែក​ប្រទេស​កម្ពុជា​វិញ មាន​សិស្សានុសិស្ស និស្សិត និង​មហាជន​មួយ​ចំនួន​ធំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ស្គាល់​កម្មវិធី​សិក្សា​នេះ តាំងពី​១២​ឆ្នាំ​មុន តាម​រយៈ​សាលា CamEd Business School បាន​នាំ​យក​មក​បណ្តុះបណ្តាល ហើយ​ក៏​បាន​ទទួល​សិទ្ធិ​ជា​ដៃគូ​បណ្តុះបណ្តាល​ចំណាត់ថ្នាក់​ល្អ​ជាងគេ (ACCA Platinum Approved Learning Partner) តែ​មួយ​គត់​នៅ​កម្ពុជា ហើយ​ថែម​ទាំង​បានការ​ទទួលស្គាល់​គុណភាព​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ថែម​ទៀត​ផង​។ មាន​សិស្ស និស្សិត​ជាង​៣.០០០​នាក់ បាន​ក្លាយជា​អ្នកជំនាញ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវន​កម្ម​នៅ​តាម​ស្ថាប័នរដ្ឋ និង​ឯកជន ដោយសារ​កម្មវិធី​សិក្សា ACCA និង CAT នេះ ហើយ​ក៏​ជា​មូលហេតុ​ដែល​អ្នកជំនាញ​ទាំងនោះ​តែងតែ​និយាយ និង​លើក​សរសើរ​អំពី​ជំនាញ​នេះ​ផង​ដែរ​។

ដោយសារ​ទំនុកចិត្ត គុណភាព​នៃ​ការ​អប់រំ សាស្ត្រាចារ្យ បរិ​កា្ខ​រ និង​កម្មវិធី​សិក្សា​ស្តង់ដារ​អន្តរជាតិ​បាន​ធ្វើ​អោយ​សិស្ស និស្សិត បុគ្គលិក​ឯកជន និង​មន្ត្រីរាជការ​សាធារណៈ​ជា​ច្រើន​បាន​សម្រេចចិត្ត​សិក្សា​ជាមួយ​សាលា CamEd Business School​។ ក្រៅពី​កម្មវិធី​សិក្សា ACCA  (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician), សាលា CamEd Business School ក៏​មានការ​បណ្តុះបណ្តាល​ជំនាញ​ផ្សេង​ទៀត​ដូច​ជា វគ្គ​ពន្ធដារ​(Diploma in Cambodian Tax) វគ្គ​ច្បាប់ពាណិជ្ជកម្ម (Cambodian Business Law) ហើយ​ជា​ពិសេស​នោះ គឺ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ បូក​បន្ថែម​ជាមួយ​សញ្ញាបត្រ CAT (Certified Accounting Technician) ដែល​សិស្ស និស្សិត​អាច​ទទួល​បាន​សញ្ញាបត្រ​ពីរ​ក្នុង​ពេល​តែ​មួយ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។