ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​​និងបង្សពួក​ធ្វើសកម្ម​​ភាព​ដាក់​​នារី​ជាសិស្ស​២នាក់​ផ្អើល​

1 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​ពីរ​នាក់ ក្នុង​នោះ​ម្នាក់​ជា​បុគ្គលិក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​ឱ្យ​ក្រុមហ៊ុន​មួយ និង​បក្សពួក​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ពី​យុវតី​សិស្សសាលា​ម្នាក់ តែ​មិន​បាន​សម្រេច បែរជា​ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​

ខេត្តកណ្តាល ៖ ជនសង្ស័យ​ពីរ​នាក់ ក្នុង​នោះ​ម្នាក់​ជា​បុគ្គលិក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​ឱ្យ​ក្រុមហ៊ុន​មួយ និង​បក្សពួក​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​យុវតី​សិស្សសាលា​ម្នាក់ តែ​មិន​បាន​សម្រេច បែរជា​ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ទៅ​វិញ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​៣០​នាទី​នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​ព្រែក​សំរោង ស្ថិត​ក្នុង​​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់ ទី​១-​ឈ្មោះ​ធី លី​ហួង ភេទ​ស្រី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រង​របួស​ប្រអប់​ជើង​ខាងស្តាំ ។ ទី​២-​ឈ្មោះ យ៉​ន កន្និកា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ របួស​ក្បាលជង្គង់ និង​ស្មា​ខាងស្តាំ ។ ពួក​គេ​ទាំង​២​នាក់​ជា​សិស្ស​វិទ្យាល័យ ហ៊ុន សែន​តា​ខ្មៅ ។

ចំណែក​ជនសង្ស័យ​២​នាក់ គឺ​​ម្នាក់​ឈ្មោះ ស្រ៊ា​ង​វ៉ិ​ន​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ និង​ម្នាក់​ទៀត​ឈ្មោះ នឿ​ន បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្វាន់​មាស ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា នៅ​វេលា​កើតហេតុ​ខាងលើ ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​សាលារៀន ដល់​ចំណុច​ខាង​លើ ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​តាម​មក​ពីក្រោយ​ដល់​ទន្ទឹម​ពួក​នាង​បាន​ធ្វេី​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ក្នុង​ហោប៉ៅ​ម៉ូតូ​ខាង​មុខ រួច​ជិះ​គេចខ្លួន ។

ភ្លាមៗ​នោះ ​យុវតី​សិស្សសាលា​បាន​ស្រែក​ឆោឡោ​ចោរ​ៗ​ ហើ​យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​រោងចក្រ​ដើម​ត្នោត ​ក៏​បាន​បុក​ផ្តួល​ម៉ូតូ​ចោរឆក់​ពីក្រោយ បណ្តាល​ឱ្យ​ដួល​រង​របួស​ទាំងអស់​គ្នាតែម្តង ហើ​យ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់​ចោរឆក់​បានជា​បន្តបន្ទាប់​ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ​ដើ​ម្បី​ធ្វើ​ការ​សាកសួរ ​និង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ