ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល និងបណ្ដាញ​ព័ត៌មាន​ថៃ​ គោរព​សច្ចភាព​ក្នុងការ​ផ្សាយ​ព័ត៌មាន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈ រដ្ឋមន្ដ្រី ជា​ថ្មី​ម្ដងទៀត បាន​ធ្វើការ​បដិសេធ ទាំងស្រុង​នូវ​ការ​ផ្សាយ​ព័ត៌មាន​តាម ASTV ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១០ វេលា​ម៉ោង​៩​និង០៣​នាទី​ ព្រឹក ដែល​ជា​ការ​អះអាង​តាម​រយៈ ព័ត៌មាន​គ្មាន​ភាព​ច្បាស់លាស់ ផ្ដល់​ឱ្យ​ដោយក្រុម​សន្ដិសុខ​ជាតិ​ថៃ ដែល​ផ្សាយ​ថា ជំនួយការ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ថៃ​បាន​អះអាង​ថា មេដឹកនាំ​អាវ​ក្រហម​ពីរ​រូប គឺ​លោក

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈ រដ្ឋមន្ដ្រី ជា​ថ្មី​ម្ដងទៀត បាន​ធ្វើការ​បដិសេធ ទាំងស្រុង​នូវ​ការ​ផ្សាយ​ព័ត៌មាន​តាម ASTV ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១០ វេលា​ម៉ោង​៩​និង០៣​នាទី​ ព្រឹក ដែល​ជា​ការ​អះអាង​តាម​រយៈ ព័ត៌មាន​គ្មាន​ភាព​ច្បាស់លាស់ ផ្ដល់​ឱ្យ​ដោយក្រុម​សន្ដិសុខ​ជាតិ​ថៃ ដែល​ផ្សាយ​ថា ជំនួយការ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ថៃ​បាន​អះអាង​ថា មេដឹកនាំ​អាវ​ក្រហម​ពីរ​រូប គឺ​លោក Arisman Phong Ruang Rong និង​លោក Suphorn Athavong  បាន​ភៀសខ្លួន​ទៅ​នៅ ក្នុង​កាស៊ីណូ​មួយ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ប្រទេស​កម្ពុជា ។

អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រ​តិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​សូម​ធ្វើការ​ក្រើនរំលឹក​ថា ជា​ថ្មី​ម្ដងទៀត កម្ពុជា​ស្នើសុំ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល និង​បណ្ដាញ​ព័​ត៌មាន​ថៃ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ និង​ទាំងស្រុង​នូវ ចរិត​បង្កហេតុ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​របៀបនេះ ព្រោះ​វា​បណ្ដាល​ឱ្យ​មានការ​យល់​ច្រឡំ​ពីសំណាក់​មតិ​សាធារណជន ក្នុង និង​ក្រៅប្រទេស ហើយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់ ៕