ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយក្ស៦គ្រឿង​លោត​ឆ​ត្រទៅ​វៀតណាម តែ​ដឹក​ទំនិញ​​​​គេច​ពន្ធ​​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​រថយន្ត​ដឹកទំនិញ​ធុន​យក្ស០៦គ្រឿង​ដឹកទំនិញ​គេចពន្ធ «សង្ស័យ​គ្រឿងអេឡិចត្រូនិក និង​ឈើ​ប្រណីត​»​ត្រូវ​បាន​ក្រុម​ឈ្មួញ​​ដឹក​ចេញ​តាម​ស្លាប​ស្តាំ​នៃ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍ ត្រង់​ចំ​ណុ​ចប្រ​ប្រឡាយ​ទា​ហាន ​ឆ្ពោះទៅ​ប៉ុ​ស្តិ៍​ព្រំដែន​ជប់​ព្រីង​ ចម្ងាយ​ប្រមាណ​ជាង១,០០០ម៉ែត្រ (ទំនប់​ប្រឡាយ​ថ្មី) ស្ថិត​ក្នុង​ភូមិ​ជប់​ព្រីង​ឃុំ​ថ្មី​…

ខេត្តស្វាយរៀង ​៖ ​រថយន្ត​ដឹកទំនិញ​ធុន​យក្ស០៦គ្រឿង​ដឹកទំនិញ​គេចពន្ធ «សង្ស័យ​គ្រឿងអេឡិចត្រូនិក និង​ឈើ​ប្រណីត​»​ត្រូវ​បាន​ក្រុម​ឈ្មួញ​​ដឹក​ចេញ​តាម​ស្លាប​ស្តាំ​នៃ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍ ត្រង់​ចំ​ណុ​ចប្រ​ប្រឡាយ​ទា​ហាន ​ឆ្ពោះទៅ​ប៉ុ​ស្តិ៍​ព្រំដែន​ជប់​ព្រីង​ ចម្ងាយ​ប្រមាណ​ជាង១,០០០ម៉ែត្រ (ទំនប់​ប្រឡាយ​ថ្មី) ស្ថិត​ក្នុង​ភូមិ​ជប់​ព្រីង​ឃុំ​ថ្មី​ ស្រុក​កំ​ពង់​រោទិ៍ ​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​រថយន្ត​ធុន​យក្ស​ដឹកទំនិញ​គេចពន្ធ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង០៩និង១០នាទី​យប់​ថ្ងៃទី២៧ មេសា ស្ថិតនៅ​ចំណុច​ប៉ុ​ស្តិ៍ព្រំដែន​ទំនប់​ប្រឡាយ​ថ្មី ភូមិ​ជប់​ព្រីង​ឃុំ​ថ្មី​ស្រុក​កំ​ពង់​រោទិ៍ ។​

ប្រភព​បន្ត​ថា រថយន្ត​ដឹកទំនិញ​គេចពន្ធ​ក្នុងចំណោម៧គ្រឿង ទី១-ម៉ា​ក​ហ៊ី​យិ​នដាយ ពាក់​ស្លាក​លេ​ខ​ស្វាយរៀង​3A9099 ។ ទី២-ម៉ា​ក​ហ៊ី​យិ​នដាយ ពាក់​ស្លាក​លេខ ភ្នំពេញ3A-9974 ។ ទី៣-ស្វាយរៀង3A-8088 ភ្នំពេញ 3A3916 ហើយ​ចំនួន២គ្រឿង​ផ្សេងទៀត មិន​អាច​ផ្តិត​យក​ស្លាក​លេខ​បាន​។

បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹង​ថា ក្រុម​ឈ្មួញ​ដឹកទំនិញ​គេចពន្ធតាម​រថយន្ត​ធុន​យក្ស​ទាំងនេះ​គឺ​បាន​ធ្វើ​នាំ​ទំនិញ​ចេញទៅ​ប្រទេស​វៀតណាមកន្លះ​ខែ​មក​ហើយ គឺ​ឃើញ​មានសមត្ថកិច្ច​ជា​ច្រើន​ស្ថា​ប័ន មក​យក​ប្រាក់​ពី​ឈ្មួញសង្ស័យ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ជាមួយ​ឈ្មួញ ​។

​ទាក់ទិន​​ករណី​​នេះ​ដែរ មិន​អាច​សុំ​ការ​បំភ្លឺពី​មន្ត្រី​ន​គ​បាល​ប៉ុ​ស្តិ៍​ព្រំដែន​ជប់​ព្រីង​ប្រឡាយ​ដី​ថ្មី​បានទេ មកដល់​ព្រឹក​ថ្ងៃ​​ទី២៨ មេសា ២០២២នេះ ​។​ រី​ឯ​លោក​វរសេនីយ៍​ រស់ ​ភឿន នាយ​ប៉ុ​ស្តិ៍​វរព្រំដែន​សំ​យ៉ោ​ងបាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​យើង​ថា ការ​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ​នេះ​ គឺ​ពុំមែន​ក្នុង​ដែនដី​លោក​គ្រប់គ្រង​ទេ​ គឺជា​ស្លាប​ស្តាំ​របស់​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​ ។

​យ៉ាងណាក៏ដោយ នៅ​មន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ចាន់ តារា ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍បានទេ ​រហូតមកដល់​ព្រឹក​ថ្ងៃទី២៨ មេសា ​នេះ ។

អត្ថបទសរសេរ ដោយ