ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​សុដន់ ការ​ថែទាំ​ផ្តើម​ចេញពី​ខ្ញុំ

7 ឆ្នាំ មុន

ដូចដែល​យើង​បានដឹង​ហើយ​ថា ជំងឺមហារីក​សុដន់ គឺជា​ឃាតករ​ទី​មួយ​ក្នុង​ការ​បំផ្លាញ​សុខភាព​របស់​ស្ត្រី​។ ក្រុម​អ្នកជំនាញ​បាន​ចង្អុលបង្ហាញ​ថា ជំងឺមហារីក​សុដន់​មិន​ត្រឹមតែ​អាច​បង្ការ​នោះ​ទេ ថែម​ទាំង​ការ​បង្ការ​

ដូចដែល​យើង​បានដឹង​ហើយ​ថា ជំងឺមហារីក​សុដន់ គឺជា​ឃាតករ​ទី​មួយ​ក្នុង​ការ​បំផ្លាញ​សុខភាព​របស់​ស្ត្រី​។ ក្រុម​អ្នកជំនាញ​បាន​ចង្អុលបង្ហាញ​ថា ជំងឺមហារីក​សុដន់​មិន​ត្រឹមតែ​អាច​បង្ការ​នោះ​ទេ ថែម​ទាំង​ការ​បង្ការ​នេះ​អាច​ទ​ទួ​បាន​ប្រសិទ្ធ​ខ្ពស់​ទៀត​ផង​។ ជាង​70% នៃ​ជំងឺមហារីក​សុដន់​អាច​បង្ការ​ដោយ​ខ្លួ​ង​ឯង​បាន ដោយ​គ្រាន់តែ​ព្យាយាម​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ខ្លួ​ង​ឯង​។

គោលការណ៍​សំខាន់​ៗ​ក្នុង​ការ​បង្ការ​ជំងឺមហារីក​សុដន់

1.​យកចិត្តទុកដាក់​ក្នុង​របប​អាហារ ៖
គួរតែ​បរិភោគ​ប្រេង​រុក្ខជាតិ កាត់​បន្ថយ​ការ​បរិភោគ ឬ​មិន​បរិភោគ​ខ្លាញ់ សត្វ និង​ពពួក margarine គួរបរិភោគ​សាច់​ត្រី​ស្រស់​ៗ​បន្លែ និង​ផ្លែ​ឈើ​។

2.​យកចិត្តទុកដាក់​ក្នុង​របៀប​រស់នៅ
ជៀសវាង​ការ​ជក់បារី និង​ផឹកស្រា​ច្រើន​ហួស​កំរិត​ក្នុង​មួយ​ថ្ងៃ មិន​ត្រូវ​ជក់បារី​លើស​ពី​5​ដើម មិន​ត្រូវ​ផឹកស្រា​លើស​ពី​កន្លះ​លី​ត្រ នៃ​ស្រាក្រហម​ក្នុង​មួយ​ថ្ងៃ​។

3.​ធ្វើការ​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់
ត្រូវ​ព្យាយាម​ហាត់ប្រាណ​អោយ​បាន​បួន​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​បាន​50%​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ក៏​អាច​កាត់​បន្ថយ​ភាពធាត់​ដែល​បណ្តាល​មក​ពី​ការ​ថយ​ចុះ​នូវ​មុខងារ​នៃ​ប្រព័ន្ធ​ភាព​សាំ និង​អ​តុល្យភាព​នៃ​អ័រម៉ូន​ផង​ដែរ​។

4.​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ឱសថ
គោរព​តាម​លក្ខខណ្ឌ​ធម្មជាតិ ជៀសវាង​ការ​ប្រើ​ថ្នាំ oxytocin ជៀសវាង​ការ​ប្រើ​ថ្នាំ​ហួស​កំរិត ឬ​ប្រើប្រាស់​មួយ​ចំនួន​រយៈពេល​យូរ​ដែល​អាច​អាច​បណ្តាល​អោយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​ដូច​ជា ពពួក​ឱសថ​បន្ថយ​ភាព​ធុញថប់ ពពួក Antihistamines ឱសថ​បញ្ចុះ​ទឹកនោម ឱសថ​បំបាត់​ក្អួត ឱសថ​បន្ថយ​សំពាធឈាម ថ្នាំ​ងងុយគេង ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ជា​ញឹកញាប់ កំណត់​មិន​អោយ​មានការ​លើស​នៃ​គំ​រិ​ត​អ័រម៉ូន​។

5. ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ខ្លួ​ង​ឯង​អោយ​បាន​ចំនួន​មួយ​ដង​ក្នុង​មួយ​ខែ​។ ការ​ត្រួតពិនិត្យ​សុដន់​ដោយ​ខ្លួ​ង​ឯង​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រុករក​ជំងឺមហារីក​សុដន់​ដំណាក់កាល​ដំបូង​។