ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Grand ក្រុង​ថេ​ប និង ភូ​កេ​ត កំពុង​ត្រូវ​បាន​ក្លាយជា​មុខសញ្ញា​ប្រជែង​មកុដ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹត្តិការណ៍​ប្រកួត​កម្មវិធី Miss Grand Thailand 2022 រដូវ​កាល​ទី​១០ បាន​ចូល​ដល់​វគ្គ​ប្រកួតប្រជែង​បឋម ( Preliminary ) នា​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ Live Youtube Channel : GrandTV វេលា​ម៉ោង​៧​យប់ ។ ចំណែក

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កម្មវិធី Miss Grand Thailand 2022 រដូវ​កាល​ទី​១០ បាន​ចូល​ដល់​វគ្គ​ប្រកួតប្រជែង​បឋម ( Preliminary ) នា​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ Live Youtube Channel : GrandTV វេលា​ម៉ោង​៧​យប់ ។ ចំណែក Preliminary Miss Universe Philippines 2022 ក៏​បាន​ចាប់ផ្តើម​ពី​ម៉ោង​៦​និង​៣០​នាទី​យប់​នោះ​តទៅ​ដែរ​។

ការ​ប្រកួត​ក្នុង​ប្រទេស​ថៃ ធ្វើ​ឡើង​យ៉ាង​កក្រើក ជា​ពិសេស​ឆាក​ឃើញ​ថា ទំនើប​ណាស់​។ ហើយ​បេ​ក្ខ​នារី​ចំនួន​៧៧​រូបតំណាង​ខេត្ត​-​ក្រុង​ទាំង​៧៧ បាន​ជែង​គ្នា​។ ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​៧៧​នោះ គេ​ស្រាប់តែ​នាំ​គ្នា​ផ្អើល​មើលឃើញ​ពី​សម្រស់​បេ​ក្ខ​នារី​២​រូប មក​ពី​តំណាង​ក្រុង​ថេ​ប និង មក​ពី​តំបន់​សមុទ្រ​នៃ​ខេត្ត​ភូ​កេ​ត ឃើញ​ថា វ៉ា​ដាច់​គេ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​។ ទាំង​រាង ដំណើរ រូប​សម្រស់ និង​កម្ពស់ ព្រមទាំង​រ៉ូ​ប​សម្លៀក​បំពាក់​ដែរ ពួក​គេ​ឃើញ​ថា​ជះ​ដោយ​ភាព​ទាក់ទាញ​ណាស់​។

ចំណែក​ប្រទេស​ថៃ ឯណោះ​វិញ កំពុង​តែ​មមាញឹក​ការ​ប្រឡង Miss Grand 2022 ហើយ​ក៏​ឆ្នាំ​ពិសេស ត្រូវ​នឹង​ខួប​១០​ឆ្នាំ​របស់ Thai Grand ផង​ដែរ​។ វា​ពិតជា​ធំ​ខ្លាំង​ណាស់ ពួក​គេ​ដែល​ជា​ម្ចាស់​មកុដ ក៏​មក​ជុំ​គ្នា​លើ​វេទិកា​ហើយ ៩​នាក់​មក​ស្វាគមន៍​យ៉ាង​រាក់ទាក់ ដល់​សិស្ស​ប្អូន​ទី​១០ របស់​ពួក​គេ ឆ្នាំ​នេះ​ជឿ​ថា Grand និង​ល្អមើល ជា​ពិសេស​ការ​រៀបចំ​ជា​សម័យកាល​ថ្មី Miss Grand Thailand ។

ប្រទេស​ថៃ បាន​បើក​យុទ្ធនាការ ប្រកួត​កម្មវិធី Miss Grand Thai រដូវ​កាល​ទី​១០ ដោយ​អ្នក​រៀបចំ​មានការ​ប្រយ័ត្ន​ណាស់​ក្នុង​ការ​វា​.​យ​តម្លៃ លើ​បេក្ខភាព ដែល​បាន​មក​ដាក់​ពាក្យ ហើយ​បាន​ជាប់​ជា​តំណាង​ខេត្ត​-​ក្រុង សរុប​៧៧​រូប​។ អ្វី​ដែល​គេ​មើលឃើញ​ខួប​១០​ឆ្នាំ​នេះ ត្រូវ​បាន​ជូន​មកុដ ជា​ច្រើន​ដល់​ទៅ​១០ មកុដ ក្នុង​នោះ មកុដ​១​ចាត់​ថា ជា​មកុដ ព្រះ​នាង​ដ៏​សំខាន់​តំណាង​ការ​ឈ្នះ​អស់​នារី​កំពូល​សម្រស់​ឯទៀត​។ ដូចនេះ​ហើយ​ទើប​បណ្តា​បេក្ខភាព និង​គណៈ​ក​ម្មា​ការ​ជា​ច្រើន​ទៀត សុទ្ធតែ​ប្រឹងប្រែង​រៀង​ៗ​ខ្លួន ពិនិត្យ​មើល​លើ​ទេព​កោសល្យ​នាង​ៗ ដ៏​មាន​សម្រស់​មក​បង្អួតរាង និង​ភាព​ឆ្លាត​វៃ​។

ពិត​ណាស់ កម្មវិធី​ប្រឡង​បវរកញ្ញា មិន​ថា Miss Grand Miss Universe គឺ​ពេល​នេះ​នៅ​កម្ពុជា​មានការ​ពេញ​និយម​ណាស់​។ ទាក់ចិត្ត​ទាំង អ្នក​ទស្សនា ទាំង​អ្នក​ដាក់​ពាក្យ​ប្រកួត ជា​ពិសេស​ឃើញ​ថា មាន​នារី​វ័យឆ្លាត​ៗ​ជា​ច្រើន​រូប​លេចមុខ​ប្រកាស​ដាក់​ពាក្យ​ប្រឡង និង​ប្រកបដោយ​សមត្ថភាព​ពេញលេញ ទាំង​កម្រិត​សម្រស់ និង​ចំណេះដឹង​ខុស​ពី​ច្រើន​ឆ្នាំ​មុន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ