ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ កើត​​លើ​កុមារ​យ៉ាង​អាថ៌​កំបាំង មានក្នុង ១៤​ប្រទេស​ហើយ

1 ឆ្នាំ មុន

WHO ៖ ឥឡូវនេះ ប្រទេស​ជប៉ុន និង​កា​ណា​ដា ប្រកាស​រក​ឃើញ​ករណី​ជំងឺ​រលាក​ថ្លើម​ដ៏​អាថ៌​កំបាំង ចំពោះ​កុមារ នៅ​ពេល​ដែល​ការ​រីក​រាលដាល​ជាស​កល​ដល់​ទៅ ១៤​ប្រទេស​ហើយ នេះ​បើ​យោង​តាម​សារព័ត៌មាន…

WHO ៖ ឥឡូវនេះ ប្រទេស​ជប៉ុន និង​កា​ណា​ដា ប្រកាស​រក​ឃើញ​ករណី​ជំងឺ​រលាក​ថ្លើម​ដ៏​អាថ៌​កំបាំង ចំពោះ​កុមារ នៅ​ពេល​ដែល​ការ​រីក​រាលដាល​ជាស​កល​ដល់​ទៅ ១៤​ប្រទេស​ហើយ នេះ​បើ​យោង​តាម​សារព័ត៌មាន dailymail របស់​អង់គ្លេស ។

ទីភ្នាក់ងារ​សុខភាព​សាធារណៈ​របស់​ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០២២ បាន​បង្ហាញ​ថា ពួក​គេ​បាន ‘​ដឹង​ពី​របាយការណ៍​នៃ​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ដែល​មិន​ស្គាល់​ប្រភព​ដើម​’ នៅ​ក្នុង​ប្រទេស ហើយ​កំពុង​ស៊ើបអង្កេត​បន្ថែម​ទៀត ដើម្បី​កំណត់​ថា តើ​វា​ទាក់ទង​ដូចនឹង​ករណី​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ដែរ ឬទេ ?

យ៉ាងណា ប្រទេស​កា​ណា​ដា មិន​បាន​បង្ហាញ​ពី​ចំនួន​ពិតប្រាកដ នៃ​ករណី​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ដែល​បាន​រក​ឃើញ​លើ​កុមារ​នោះ​ទេ ។

ចំណែកឯ ក្រសួងសុខាភិបាល​របស់​ប្រទេស​ជប៉ុន ក៏​បាន​ប្រកាស​ដែរ​ថា អ្នកជំងឺ​អាយុ​ក្រោម ១៦​ឆ្នាំ​ម្នាក់ ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​២១ ខែមេសា ដោយ​ថ្លើម​រលាក​ធ្ងន់ធ្ងរ ។

ជំងឺ​រលាក​ថ្លើម​ដ៏​អាថ៌​កំបាំង​នេះ គេ​ប្រទះ​ឃើញ​ជា​លើក​ដំបូង​កាលពី​ខែតុលា​ឆ្នាំ​មុន ក្នុង​ប្រទេស​ស្កុ​តឡែ​ន បន្ទាប់​មក​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ។

កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ចក្រភព​អង់គ្លេស បាន​រាយការណ៍​ពី​ការ​កើនឡើង ដែល​មិន​នឹក​ស្មាន​ដល់ នៃ​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ និង​ស្រួច​ស្រាវ ដែល​ប្រភព​ដើម​មិន​ស្គាល់ ចំពោះ​កុមារ​តូច​ៗ ដែល​អាយុ​ក្រោម​១០​ឆ្នាំ ដែល​ពួក​គេ​ពី​មុន​មក មាន​សុខភាព​ល្អ​ធម្មតា ។

ចាប់តាំងពី​ពេល​នោះ​មក ការ​កើនឡើង នៃ​ករណី​ថ្មី ត្រូវ​បាន​គេ​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក (WHO) ថា​មាន​ចំនួន ១៤​ប្រទេស​ហើយ និង​កុមារ​សរុប​ជិត ២០០​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​នេះ ។

WHO បាន​និយាយ​ថា កុមារ​ដែល​រង​ផល​ប៉ះពាល់​មាន​អាយុ​ចាប់ពី មួយ​ខែ ដល់​អាយុ ១៦​ឆ្នាំ ។ ក្នុង​ចំណោម​នោះ មាន​កុមារ​ម្នាក់​បាន​ស្លាប់ និង​កុមារ​ប្រហែល ១០% ត្រូវការ​ប្តូរ​ថ្លើម ។

គ្រូពេទ្យ​មានការ​ងឿងឆ្ងល់​ចំពោះ​អ្វី​ដែល​បណ្តាល​ឲ្យ​មានការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ខាងលើ​នេះ ព្រោះថា ជា​ធម្មតា​ជំងឺ​រលាក​ថ្លើម បង្ក​ឡើង​ដោយ​មេរោគ​ថ្លើម​ប្រភេទ A, B, C, D និង E ។ ខណៈ​ដែល​អ្នកជំនាញ​ផ្នែក​សុខភាព​ជឿជាក់​ថា ជំងឺ​នេះ​អាច​បង្ក​ឡើង​ដោយ​មេរោគ adenovirus ដែល​ជា​ធម្មតា​វា​ធ្វើ​ឲ្យ​កើត​ជំងឺ​ផ្តាសាយ ។

មន្ត្រី​សុខាភិបាល​ចក្រភព​អង់គ្លេស ធ្លាប់​បាន​ច្រានចោល​ផង​ដែរ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជា​មូលហេតុ​ដែល​អាច​កើត​មាន ។ ព្រោះថា មិន​មាន​កុមារ​អង់គ្លេស​ណា​ម្នាក់ ដែល​មាន​ជំងឺ​នេះ បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ទេ ដោយសារ​តែ​ពួក​គេ​នៅ​ក្មេង​នៅឡើយ ។

លោកស្រី​សាស្ត្រាចារ្យ Deirdre Kelly អ្នកឯកទេស​ខាង​ជំងឺថ្លើម នៅ​មន្ទីរពេទ្យ Birmingham បាន​ប្រាប់​ថា ឪពុក​ម្តាយ​មិន​គួរ​ព្រួយបារម្ភ​អំពី​ជំងឺ​ដែល​ប៉ះពាល់​ដល់​កូន​របស់​ពួក​គេ​នោះ​ទេ គួរតែ​អនុវត្ត​តាម​ពិធីការ​អនាម័យ​ធម្មតា ជាមួយនឹង​ការ​លាងដៃ​ឲ្យ​បាន​ល្អ​។

អ្នកជំនាញ​ផ្នែក​ថ្លើម​រូប​នេះ និយាយ​ថា ៖ «​ការ​រីក​រាលដាល នៃ​ជំងឺ​រលាក​ថ្លើម​ស្រួច​ស្រាវ គឺ​ពាក់ព័ន្ធ ប៉ុន្តែ​ភាគរយ​ដែល​ប៉ះពាល់ គឺ​មាន​តិចតួច​បំផុត នៃ​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ ។ ៩០​ភាគរយ នៃ​កុមារ​ដែល​រង​ផល​ប៉ះពាល់ បានជា​សះស្បើយ​ដោយ​ឯកឯង ។ ហើយ​កុមារ​ពីរ​បី​នាក់ ដែល​មានការ​ខូចខាត​ថ្លើម​ធ្ងន់ធ្ងរ ត្រូវ​បាន​ប្តូរ​ដោយ​ជោគជ័យ នៅ​ចក្រភព​អង់គ្លេស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ