ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្ងាប​អាច​ជួយ​ខួរក្បាល​របស់​អ្នក​ឱ្យ​មាន​ភាព​ធូរស្រាល

7 ឆ្នាំ មុន

ការ​ស្ងាប​អាច​ជា​វិធី​ធម្មជាតិ​នៃ​ការ​គ្រប់គ្រង​សីតុណ្ហភាព​ខួរក្បាល នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ ។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​ពិនិត្យ​ពី​ភាព​ញឹកញាប់​នៃ​ការ​ស្ងាប​ក្នុង​ចំណោម​មនុស្ស​៨០​នាក់

ការ​ស្ងាប​អាច​ជា​វិធី​ធម្មជាតិ​នៃ​ការ​គ្រប់គ្រង​សីតុណ្ហភាព​ខួរក្បាល នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ ។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​ពិនិត្យ​ពី​ភាព​ញឹកញាប់​នៃ​ការ​ស្ងាប​ក្នុង​ចំណោម​មនុស្ស​៨០​នាក់ នៅ​រដូវរងា​និង​៨០​នាក់​ផ្សេង​ទៀត​នៅ​រដូវក្តៅ ហើយ​បាន​រក​ឃើញ​ការ​ប្រែប្រួល​តាម​រដូវ​កាល ។

ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា មនុស្ស​ស្ងាប​តិច​នៅ​រដូវក្តៅ នៅ​ពេល​ដែល​សីតុណ្ហភាព​នៅ​ខាងក្រៅ​ជា​ញឹកញាប់​លើស​ពី​សីតុណ្ហភាព​ក្នុង​រាង​កាយ ហើយ​ការ​សិក្សារ​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា ការ​ស្ងាប​អាច​ជា​យន្តការ​ធម្មជាតិ​ជួយ​បញ្ចុះ​កំ​ដៅ​ក្នុង​ខួរក្បាល នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Princeton និង​សាកលវិទ្យាល័យ Arizona ។

«​ការ​សិក្សា​នេះ​បាន​បន្ថែម​ការ​គាំទ្រ​សម្រាប់​ទស្សនៈ​នៃ​យន្តការ​គ្រប់គ្រង​ការ​ស្ងាប​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​នៃ​កម្តៅ​សរីរវិទ្យា​។ ទោះបីជា​មាន​ទ្រឹស្តី​ជា​ច្រើន​បាន​លើក​ឡើង​កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ ប៉ុន្តែ​មានការ​ស្រាវជ្រាវ​ពិសោធន៍​តិចតួច​ណាស់ ដែល​ត្រូវ​បាន​គេ​ធ្វើ​ដើម្បី​បង្ហាញ​មុខងារ​ជីវសាស្ត្រ​នៃ​ការ​ស្ងាប ហើយ​នៅ​តែ​មិន​មានការ​ឯកភាព​គ្នា​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​» ។ នេះ​បើ​យោង​តាម​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក Andrew Gallup ដែល​ជា​បណ្ឌិត​ផ្នែក​ស្រាវជ្រាវ​នៅ​នាយកដ្ឋាន Princeton នៃ​បរិស្ថានវិទ្យា និង​កា​រវិ​វ​ឌ្ឍ​ជីវវិទ្យា​បាន​និយាយ​នៅ​ក្នុង​ការ​ចេញផ្សាយ​របស់​សាកលវិទ្យាល័យ ។

លោក Andrew Gallup បាន​បន្ថែម​ថា «​ការ​ស្ងាប​ត្រូវ​បាន​រំញោច​ដោយ​ការ​កើនឡើង​នៃ​សីតុណ្ហភាព​ក្នុង​ខួរក្បាល ហើយ​លទ្ធផល​សរីរវិទ្យា​នៃ​ការ​ស្ងាប​បាន​ជួយ​សី​តុ​ណ្ណ​ភាព​ខួរក្បាល​ឲ្យ​ចុះ​ត្រជាក់ ។ ការ​ស្ងាប​អាច​ជួយ​ឲ្យ​សី​តុ​ណ្ណ​ភាព​ក្នុង​ខួរក្បាល​ចុះ​ត្រជាក់​តាម​រយៈ​ការ ដកដង្ហើម​ចូល​ខ្យល់​ត្រជាក់​បាន​វែង និង​ដោយ​បាន​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​ដែល​បង្ក​ឡើង​ដោយ​ការ​លាតសន្ធឹង​នៃ​ថ្គាម​» ៕