ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និងកូរ៉េ​ខា​ងត្បូង​​ចាប់ផ្តើម​​ការ​ចរចាជុំ​ទី​​2 ស្តីពី​សន្ធិ​សញ្ញា​​សហ​ប្រតិបត្តិការ​​នុយក្លេអ៊ែរ

15 ឆ្នាំ មុន

ប្រទេសកូរ៉េ​ខាងត្បូង​ និងសហរដ្ឋអាេមរិក ​កាលពីថ្ងៃទី​​៣ មីនា បានចាប់ផ្តើម​​ការចរចាជុំ​ទី​២ ស្តីអំពី​ការ​បន្ត​​សន្ធិសញ្ញា​​​កិច្ច​​សហប្រតិបត្តិការ​​​នុយក្លែអ៊ែរ ​ដែលនឹង​​ផុត​កំណត់​​នៅ​ខែមីនា ឆ្នាំ​២០១៤​ខាង​មុខ ។ ការចរចា​នេះ​ធ្វើឡើងរវាង​លោក Robert Einhorn ទីប្រឹក្សា​​ពិសេស​​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ទទួលបន្ទុក​​​​កិច្ច​​​ការមិន​រីកសាយ​​នុយ​ក្លេអ៊ែរ ​និង​ផ្នែក​​គ្រប់​គ្រង​​អាវុធ​​ និង​សមភាគី​កូរ៉េ​ខា​ង​ត្បូង លោក Cho Hyun អតីត​​អនុរដ្ឋ​មន្ត្រី​​ការ​បរទេស​ទទួល​បន្ទុក​​កិច្ច​​ការពហុ​​​ភាគី និង​​កិច្ចការ​​ជាសាកល​ ។​
សន្ធិ​​សញ្ញា​​ ឬ​កិច្ច​ព្រម​​ព្រៀង​នុយ​ក្លេអែ៊រ​​រវាង​កូរ៉េ​ខាង​ត្បូង និង​​សហរដ្ឋអាមេរិក ដែល​ចុះ​ហត្ថ​លេខា​​​កាលពី​ឆ្នាំ​​១៩៧៤ ហាមប្រាម​​កូរ៉េ​ខាង​ត្បូង​​មិន​ឱ្យ​​កែច្នៃ​ឡើង​វិញនូវ​ប្រេង​ពីរោង​ចក្រ​​នុយក្លេ​អ៊ែរ​​ស៊ីវិល ។​
កូរ៉េ​ខាង​​ត្បូង​បានស្វះស្វែង​រក​មធ្យោបាយ​​កែ​លំអ​ឡើងវិញ​​នូវ​​ខទាំង​ឡាយ​​នៃកិច្ចព្រមព្រៀង​​នោះ​ខណៈពេល​ដែល​​កន្លែង​​ស្តុករបស់ខ្លួន​​សម្រាប់​​កាក​សំណល់​​ប្រេង​​ពី​​រោងចក្រ​​ថាមពល​​នុយក្លេអ៊ែរ​​ស៊ីវិល ត្រូវបាន​រំពឹង​ថា​ នឹង​​មាន​សមត្ថ​ភាព​កែច្នៃ​​នៅឆ្នាំ​​២០១៦ ខាង​មុខ​នេះ។
នៅក្នុង​​កិច្ច​ចរចា​ជុំទី​១ ដែលរៀបចំឡើង​កាល​ពីខែ​តុលា ឆ្នាំ​​២០១០​កន្លងមក​ សហរដ្ឋ​អាេមរិក​​ និងកូរ៉េ​ខាង​ត្បូង​បានឯកភាពគ្នា​បើក​​ការ​ស្រាវជ្រាវ​​រួមគ្នា​ដើម្បី​​ឆ្លើយ​​តប​តាម​​ការ​​ទាម​ទារ​​របស់ក្រុង​​សេអ៊ូល សម្រាប់​ការ​ប្រកាន់​​យក​បច្ចេកទេស​​កែច្នៃ​មួយ ដែលត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បច្ចេក​ទេស​​មិនសូវ​​រីកសាយ​​នុយក្លេអ៊ែរ ។​
ទីភ្នាក់ងារ​​ព័ត៌​មាន​​កូរ៉េ​ខាងត្បូងយ៉ុនហាប់ ​បានដកស្រង់​សម្តីមន្ត្រី​​ក្រសួង​​ការបរទេស​​​កូរ៉េ​​ខាង​ត្បូង ដែលនិយាយ​ថា នៅក្នុង​ការ​​ចរចា​​ថ្ងៃ​នេះ​​យើងមាន​ផែនការ​​វាយតម្លៃ​​លទ្ធ​ផលនៃ​​​ការ​ចរចា​ជុំទី​១ ហើយ​​យើង​ក៏​មាន​ផែនការ​ពិភាក្សា​គ្នា​​ពី​មធ្យោបាយ​​ដើម្បីជម្រុញ​​កិច្ច​​សហ​ប្រតិបត្តិ​ការ​​ផ្នែក​​ឧស្សាហ​កម្ម​​សម្រាប់​​ប្រទេសទាំង​២៕