ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សន វិ​ជ្ជ​បុត្រ រកបានជំនួយមួយ​ចំនួន ប្រគល់​ជូនផ្ទាល់ម្តាយ​ទារិកា​​​អភ័ព្វ​ប្រ​ស្រី​​​ភ្នែក

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​តារាចម្រៀងលោក​សន វិ​ជ្ជ​បុត្រ ​ដែល​បាន​នឹ​ង​កំពុង​ខ្នះខ្នែង​​​ជួយ​រក​មធ្យោបាយ​នានា​​ ពី​បណ្តា​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ទាំង​អារម្មណ៍​យ៉ាង​តក់ក្រហល់​បំផុត ដើម្បី​ជួយ​រក​ថវិកា​ឱ្យ​​ទាន់​ពេលវេលា​​បាន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​ទារិកា​កម្សត់​​

រាជធានីភ្នំពេញ ៖ ​​តារាចម្រៀង លោក​សន វិ​ជ្ជ​បុត្រ ​ដែល​បាន​នឹ​ង​កំពុង​ខ្នះខ្នែង​​​ជួយ​រក​មធ្យោបាយ​នានា​​ ពី​បណ្តា​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ទាំង​អារម្មណ៍​យ៉ាង​តក់ក្រហល់​បំផុត ដើម្បី​ជួយ​រក​ថវិកា​ឱ្យ​​ទាន់​ពេលវេលា​​បាន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​ទារិកា​កម្សត់​​ ដែល​ត្រូវ​វះកាត់​ភ្នែក​ ក្នុងអំឡុងពេល​មួយយ៉ាង​លឿន​​បំផុត​នោះ​ ក៏​បាន​ទទួល​​ថវិកា​ពី​​សប្បុរស​ជន ដែល​អាណិត​ក្មេង​ស្រី​អភ័ព្វ​នោះហើយ ​។

នៅក្នុងគណនីហ្វេសប៊ុក​របស់​តារាចម្រៀង ​សន វិ​ជ្ជ​បុត្រ ក៏បាន​បង្ហាញ​ពី​សប្បុរសជន​ដែល​បាន​ចូលរួមឧ​ប​ត្ថ​ម្ភ​ថវិកាមាន​ ​1-Mss dara chea $50, 2-បងប្រុស Oeur sophat រស់នៅ​ក្រៅ​ប្រ​ទស ជួយ​$100, 3-កញ្ញា​ប៉ុន ​រាសី $20, 4​-បង​ម៉ែ​ន សុខ​ធា​រ៉ា $20 5-បង chanratha and chan borey $20, 6-seangkim doung $50, 7​-Ms Chea rothmony រស់នៅ​ប្រទេស Singapore ជួយ 50$, 8-Ms Chao Pov រស់នៅ​ប្រទេស Singapore ជួយ $50, 9​-Ms Ivy Ling រស់នៅ​ប្រទេស​Singapore ជួយ​20$, 10-Ms Amanda kounkhmer រស់នៅ​ប្រទេស Singapore ជួយ​$100, 11-ប្អូនស្រីរតនៈ acc fb ផ្កា ឈូក ជួយ $20, 12-Mr Chang Mab Mab ជួយ $15, 13-ប្អូនស្រី Ri Ma ជួយ $20, 14-Ms Chanthana Pich រស់នៅ​បារាំង ជួយ $100 15-ប្អូនប្រុស​ណា​ក់ ច័ន្ទ​ឌី​លី​កា ជួយ $20 ។

លោក​សន វិ​ជ្ជ​បុត្រ ក៏បា​ន​​ជូនពរ​ដល់​បងប្អូន​សប្បុរសជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យ​ជួប​​ប្រទះ​តែ​សេចក្តីសុខ សេចក្តី​សប្បាយ និង​មាន​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរគ្រប់​ក្រុម​គ្រួសារ ។

គួររំលឹកថា ទារិកា​ប្រ​ស្រី​ភ្នែក​ឡើងបាយ នាង​មានឈ្មោះ​ធឿ​ន មី​មី  អាយុ​២​ខែ (​ជា​កូន​ទី​2)​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ឪពុក​នាង​ជា​កម្មករ​ចុះទូក​នៅ​ថៃ ទាំង​មិន​ទាន់​បាន​មើល​មុខ​កូន​ផង ។ ទារិកា​អភ័ព្វ​នេះ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គ (​សៀមរាប​) ហើយ​ពេទ្យ​ប្រាប់​ថា រយៈពេល​ដែល​អាច​ព្យាបាល​ទារិកា​ឱ្យ​ភ្លឺភ្នែក នៅ​មាន​រយៈពេល​ត្រឹមតែ​២​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ។ ដែល​ការ​សង្គ្រោះ គឺ​ត្រូវ​តែ​វះកាត់​ដូរ​កែវភ្នែក និង​ត្រូវ​ទិញ​កែវភ្នែក​ដូរ​ម្ខាង​តម្លៃ​1800$ តែ​គ្រួសារ​មិន​មាន​លទ្ធភាព​ទេ ។