ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​រី​ករា​យ ក្រោយ​មាន​កា​រលុប​ចោ​លកាត​ព្វ​កិច្ច​​ពាក់​​ម៉ាស់​នៅ​ទីកន្លែង​សាធារណៈ​ និ​ង​ទីកន្លែង​ចំហ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​​ពេ​ញ ៖ ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​បាន​បង្ហាញ​ការ​​សប្បាយ​​រី​ក​រា​យ ក្រោយ​ប្រមុខ​រាជ​រដ្ឋបា​ល​ភិបាល​សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ទូ​ទាំ​ង​ប្រទេស ចំពោះ​ទីកន្លែង​សា​ធារណៈ​ និង​ទីកន្លែង​ចំហ​នានា អនុវត្ត​ចាប់ពី​ថ្ងៃទី២៦ មេសា​ កន្លងទៅ​នោះ ។…

រាជធានី​ភ្នំ​​ពេ​ញ ៖ ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​បាន​បង្ហាញ​ការ​​សប្បាយ​​រី​ក​រា​យ ក្រោយ​ប្រមុខ​រាជ​រដ្ឋបា​ល​ភិបាល​សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ទូ​ទាំ​ង​ប្រទេស ចំពោះ​ទីកន្លែង​សា​ធារណៈ​ និង​ទីកន្លែង​ចំហ​នានា អនុវត្ត​ចាប់ពី​ថ្ងៃទី២៦ មេសា​ កន្លងទៅ​នោះ ។

«ខ្ញុំ​ពេញចិត្ត​នឹង​ការសម្រេច​នេះ​ណាស់ ព្រោះ​វា​ជួយ​កាត់បន្ថយ​ចំណាយ​ក្នុង​គ្រួសារ​ច្រើន ព្រោះ​ក្នុង​មួយ​ខែៗ​គឺ​ត្រូវ​ចាយ​លើ​ថ្លៃម៉ាស់៤០ដុល្លារ​អីដែរ ដោយសារតែ​សមាជិក​គ្រួសារ​ត្រូវ​ប្រើ​មាន​គ្នា​ដល់ទៅ៤នាក់» ។ នេះ​ជា​ការ​លើកឡើង​របស់​លោក កុសល វ័យ៣៨ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ ។ លោក​បន្ត​ថា តែ​ខ្ញុំ​នឹង​ក្រុម​គ្រួសារ​នៅ​បន្ត​ការ​ការពារ​ដោយ​ការ​ពាក់​ម៉ាស់​នៅ​កន្លែង​បិទ​ជិត ដូចជា​កន្លែង​ធ្វើការ​ជាដើម ។

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី២៦ មេសា ឆ្នាំ២០២២នេះ បាន​ប្រកាស​ពី​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​ជំ​ងឺ​កូ​វីដ.១៩នៅ​កម្ពុជា​ តាម​ទី​សាធារណៈ​បន្ទាប់ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​បាន​ធូរស្រាល​ច្រើន​គួរ​អោយ​កត់សំគាល់​ ។

ក្នុង​សារ​ជា​សំឡេង​របស់​សម្តេច​ប្រមុខ​នៃ​រា​ជ​រដ្ឋាភិបាល​មានរយៈពេល​ជាង១៦នាទី​ នៅ​ព្រឹក​ថ្ងៃទី២៦ មេសា​ នេះ​សម្តេច​តេជោ​បាន​គូសបញ្ជាក់​ថា យោង​តាម​ស្ថានភាព​ធូរស្រាល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​បង្ហាញ​​ពី​សញ្ញា​វិជ្ជមាន​នៃ​ការគ្រប់​គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ១៩បាន​ល្អ​ប្រសើរ​ ដែល​យើង​អាច​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​តាម​ទី​សា​ធារ​ណៈ​លើកលែងតែ​កន្លែង​បិទ​ជិត, ទីតាំង​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​គឺ​យើង​នៅ​រក្សា​ការ​ពាក់​ម៉ាស់​ដដែល​។

​ក្នុង​សារ​សំឡេង​របស់​សម្តេច​តេជោ​បន្ត​ថា​ ​ទាំង​រាជរដ្ឋាភិបាល និង​បងប្អូន​ប្រជាពលរដ្ឋ​តែង​ចង់បាន​ការ​រំដោះខ្លួន​ចេញពី​ការ​ពាក់​ម៉ាស់ ហើយ​បង្វែរ​លុយកាក់​ដែល​ចំណាយ​ទៅលើ​ការទិញ​ម៉ាស់​មក​ទិញ​អា​ហារ​ហូបចុក សម្ភារ​​ប្រើ​ប្រាស់​លើក​កម្ពស់​​ជីវភាព​គ្រួសារ​វិញ ​។​ ទោះបី​យ៉ាងណា ​សម្តេច​តេជោ​បានលើកទឹកចិត្ត​ដល់​មន្ត្រី​សុខា​ភិ​បាល ក៏​ដូច​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​សុ​ខ​ភាពផ្ទាល់ខ្លួន និង​ត្រៀម​បំរុង​ធ្វើ​ប្រតិកម្ម​រហ័ស​ឆ្លើយតបទៅនឹង​កាតព្វកិច្ច​មិន​ពាក់ម៉ាស់ និង​សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទទួលយក​ការ​ចាក់​វ៉ា​ក់​សាំង​ដូ​សទី៣ ដែល​មាន​ចំនួន​ប្រមាណ៦លាន៤សែន​នាក់​នៅ​ទូទាំង​ប្រទេស​ដោយ​ឈរ​លើ គោល​កា​រណ៍​​ស្ម​គ្រ័​ចិត្ត​ហើយក៏​មិន​មានការ​អនុវត្ត​តាម​វិធានការ​ផាកពិន័យ​ទៅលើ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នោះ​ដែរ​។

ប្រជាពលរដ្ឋ, អាជីវករ, ពាណិជ្ជករ, មន្ត្រី​រាជការ​បាន​បង្ហាញ​ក្តី​សប្បាយរីករាយ និងអរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​យក​អស់​កំលាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី​របស់​សម្តេច​តេជោ​ដែល បាន​ស្វះស្វែង​រក​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​គឺ​បាន​ស្រោច​វ៉ាក់សាំង​នៅ​ទូ ទាំង​ប្រទេស​ធ្វើអោយ​កម្ពុជា​អាច​គ្រប់គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ.១៩បាន​ល្អ​ និង​តាម​រយះ​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ ដោយ​ឯ.ឧ​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ដែនដី​ក្នុង​ការគ្រប់គ្រង ទប់ស្កាត់​ការ​រីក រាលដាល​ជំងឺ​កូ​វីដ១៩យ៉ាង​មាន​ប្រសិទ្ធភាព​។​

ដោយឡែក​ បងប្អូន​អាជីវករ​នៅ​ផ្សារ​ធំ​ថ្មីសុទ្ធ​តែ​បាន​បង្ហាញ​ក្តី​រីករាយ​អបអរសាទរ​ចំពោះ​ការលើក​លែង​ការ​ពាក់​ម៉ាស់​​នៅ​តាមទីសាធារណៈនេះ។

អត្ថបទសរសេរ ដោយ