ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង «ASO» របស់​ជប៉ុន​ផ្ទុះ​អណ្តែត​កម្ទេចផេះ​320​គីឡូម៉ែត្រ

7 ឆ្នាំ មុន

«Reuter» បាន​ផ្សាយ​តាម​របាយការណ៍​របស់​ផ្នែក​ឧតុនិយម​ជប៉ុន​ថា ភ្នំភ្លើង «ASO» ស្ថិត​នៅ​កោះ Kyunshu ភាគ​ខាងត្បូង​ប្រទេស បាន​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​៨ តុលា ២០១៦ ដោយ​បា.ញ់​ផ្សែង​ក្នុង​កម្ពស់​ប្រហែល​១១

«Reuter» បាន​ផ្សាយ​តាម​របាយការណ៍​របស់​ផ្នែក​ឧតុនិយម​ជប៉ុន​ថា ភ្នំភ្លើង «ASO» ស្ថិត​នៅ​កោះ Kyunshu ភាគ​ខាងត្បូង​ប្រទេស បាន​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​៨ តុលា ២០១៦ ដោយ​បាញ់​ផ្សែង​ក្នុង​កម្ពស់​ប្រហែល​១១​គីឡូម៉ែត្រ​ទៅ​លើ​លំហ​អាកាស ។ ក្នុង​ស្ថានភាព​បែប​នេះ អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​នៅ​ទីប្រជុំជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​កម្ទេច​ថ្ម និង​ផ្សែង ។

«ASO» ជា​ភ្នំភ្លើង​មាន​កម្ពស់​១.៥៩២ ម៉ែត្រ ស្ថិត​នៅ​ខេត្ត​គូ​ម៉ា​ម៉ូតូ បាន​ផ្ទុះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៨០ ឬ​ប្រហែល​៣៦​ឆ្នាំ​មុន ខណៈ​ពេល​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​ឱ្យ​ពលរដ្ឋ​កុំ​ចូល​ក្បែរ​ភ្នំភ្លើង និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាច​កម្ទេច​ថ្ម និង​ផ្សែង​ធ្លាក់​ទៅ​លើ​ស្រុក​ទាំង​១០ ស្ថិត​នៅ​ជុំវិញ ។

រូបភាព​តាម​ទូរទស្សន៍​នានា​របស់​ជប៉ុន​បង្ហាញ​ឱ្យ​ឃើញ​ផ្សែង​ធូលី​ភ្នំភ្លើង​គ្របដណ្តប់​លើ​រថយន្ត ផ្ទះ និង​ផ្លូវថ្នល់ ហើយ​កម្ទេចផេះ​បានរ​សាត់អណ្តែត​ក្នុង​រយៈ​ចម្ងាយ​ជាង​៣២០​គីឡូ​ម៉ែ​ត ។ បច្ចុប្បន្ន​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​គ្រោះថ្នាក់ និង​របួស​ដល់​ពលរដ្ឋ​នៅឡើយ​ទេ ។ ក្រុមហ៊ុន «Kyushu Electric Power Co» បញ្ជាក់​ថា ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ប៉ះពាល់​ដល់​រោងចក្រ​នុយ​ក្លេ​អែ​៊​រ​អគ្គិសនី​របស់​ពួក​គេ​ដែល​នៅ​ឆ្ងាយ​ពី​ភ្នំភ្លើង​ប្រហែល​១៦០​គីឡូម៉ែត្រ និង​ជា​ផ្នែក​មួយ​នៃ​ចង្ក្រាន​ផលិត​ចរន្ត​របស់​ជប៉ុន ៕