ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះវិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិរុស្ស៊ី ផ្តាច់ជីវិតមនុស្ស ៧នាក់

1 ឆ្នាំ មុន

មនុស្សចំនួន ៧នាក់បានស្លា.ប់ក្នុងហេតុការណ៍ឆេះវិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិរុស្ស៊ីដ៏សំខាន់មួយនៅក្នុងទីក្រុង Tver ភាគពាយព្យទីក្រុងម៉ូស្កូ។

មនុស្សចំនួន ៧នាក់បានស្លា.ប់ក្នុងហេតុការណ៍ឆេះវិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិរុស្ស៊ីដ៏សំខាន់មួយនៅក្នុងទីក្រុង Tver ភាគពាយព្យទីក្រុងម៉ូស្កូ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានចុះផ្សាយថា អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សចំនួន ២៥នាក់បានរងរបួសនៅក្នុងគ្រោះអគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈដែលមនុស្សយ៉ាងតិច ១០នាក់បានបាត់ខ្លួន។

“យើងសូមបញ្ជាក់ថាមនុស្សចំនួន ៧នាក់បានស្លា.ប់”។ នេះបើយោងតាមទីភ្នាក់ងារ TASS ដកស្រង់សម្តីប្រភព។ សារព័តមាននេះបានបន្ថែមទៀតថា ចំនួនអ្នកស្លា.ប់អាចនឹងកើនឡើង។

អគ្គិភ័យបានឆាបឆេះឡើងនៅអគាររដ្ឋបាលនៃវិទ្យាស្ថានស្រាវជ្រាវរបស់កងទ័ពការពារអាកាសរុស្ស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរុស្ស៊ី។ អគ្គិភ័យបានឆាបឆេះយ៉ាងលឿននៅជាន់ទី ៣នៃអាគារដ្ឋបាលនោះ បណ្តាលឲ្យអ្នកនៅក្នុងអគារត្រូវបង្ខំចិត្តលោតចេញតាមបង្ហួច និងបណ្តាលឲ្យបាក់រលំដំបូល។

មិនមានការបញ្ជាក់ជាផ្លូវការពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនោះឡើយ។ របាយការណ៍ដំបូងបាននិយាយថា រដ្ឋអាជ្ញាយោធាក្នុងតំបន់បានធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនៅក្នុងទីក្រុង Tver។

សារព័ត៌មាន TASS បានចុះផ្សាយដំបូងថាខ្សែភ្លើងចាស់ជាកត្តាបណ្តាលឲ្យមានអគ្គិភ័យ។ សូមបញ្ជាក់ថា បើយោងតាមវេបសាយក្រសួងការពារជាតិរុស្ស៊ី វិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិនោះបានចូលរួមក្នុងការស្រាវជ្រាវអវកាស រួមទាំងប្រព័ន្ធការពារដែនអាកាសសម្រាប់ប្លុក CIS នៃអតីតសាធារណៈសូវៀត៕ (យោងតាមប្រភព៖ The Guardian & TASS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ