ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អាជីវកម្មសេវាកម្មទេសចរណ៍​ទាំងអស់ ភ្ញៀវ​ និង​បុគ្គលិក​បម្រើការ​ អាចជ្រើសរើស​ដោយខ្លួនឯងពីការ​បន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ អនុវត្តតាមសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានជម្រាបជូនឯកឧត្តម…

រាជធានីភ្នំពេញ៖ អនុវត្តតាមសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានជម្រាបជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ជ្រាបថា៖

១)- រាជរដ្ឋាភិបាលបានសម្រេចលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅអំពីកន្លែងបិទជិត។ ដូចនេះ នៅគ្រប់​មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍​ទាំងអស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បុគ្គលិកបម្រើការក្នុងវិស័យ​ទេសចរណ៍ អាចជ្រើសរើស​ដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ នៅក្នុងបរិវេណទីកន្លែងសាធារណៈ និង​ទីកន្លែងចំហរ​នានា។ ឧទាហរណ៍៖ នៅតាមរមណីយដ្ឋានធម្មជាតិនានា ដែលមិនកកកុញ ឬនៅក្នុងបរិវេណ​ខាងក្រៅ នៃមូលដ្ឋានអាជីវកម្មទេសចរណ៍ (សណ្ឋាគារ ភោជនីយដ្ឋាន។ល។) ដែលមានខ្យល់ចេញ-ចូល និង មិនកកកុញ ជាដើម។

២)- ដោយឡែក នៅក្នុងបរិវេណកន្លែងបិទជិត ដូចជា៖ បន្ទប់ប្រជុំបិទជិតមានម៉ាស៊ីនត្រជាក់ បន្ទប់ខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ម៉ាស្សា និងទីកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងទៀត ដែលស្ថិតក្នុងទម្រង់ជា​បន្ទប់ បិទជិតត្រូវបន្ត​អនុវត្ត “កាតព្វកិច្ច ពាក់ម៉ាស់”

៣)- រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបុគ្គលិកបម្រើការក្នុងវិស័យ​ទេសចរណ៍ទាំងអស់ នៅតែបន្តពាក់ម៉ាស់ នៅកន្លែង ដែលមានមនុស្សកកកុញ ប្រមូលផ្តុំ និងនៅទីកន្លែង ដែលមានករណីសង្ស័យជំងឺកូវីដ-១៩

៤)- មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្ត​វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា​អប្បបរមា (SOP) ដោយសម្រួល និងលើកលែងការអនុវត្ត ចំពោះរាល់ចំណុចពាក់ព័ន្ធនឹង “កាតព្វកិច្ចពាក់ម៉ាស់” (ទាំងចំពោះភ្ញៀវ ទាំងចំពោះបុគ្គលិក និងសាធារណជនទូទៅ) ស្របតាមស្មារតីដូចមានបញ្ជាក់ ក្នុងចំណុចទី១ ទី២ និងទី៣ ខាងលើ។

៥)- មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមគោលការណ៍ណែនាំផ្សេងទៀត ដែលបានដាក់​ចេញ​ដោយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដើម្បីបន្តចូលរួមក្នុងយុទ្ធនាការ ប្រឆាំង​នឹង​ជំងឺកូវីដ-១៩៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ