ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ដ​តូច​របស់​តូ​យ៉ូ​តា​ចេះ​និយាយ

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​តូ​យ៉ូ​តា​បាន​បង្កើត​មនុស្ស​ថ្មី​របស់​ខ្លួន​ដែល​ចេះ​និយាយ មាន កម្ពស់​១០​សង្ទីម៉ែត្រ មាន​កាមេរ៉ា មាន​មេត្រូ មាន Bluetooth និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​បាន ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​តូ​យ៉ូ​តា​បាន​បង្កើត​មនុស្ស​ថ្មី​របស់​ខ្លួន​ដែល​ចេះ​និយាយ មាន កម្ពស់​១០​សង្ទីម៉ែត្រ មាន​កាមេរ៉ា មាន​មេត្រូ មាន Bluetooth  និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​បាន ។ វា​មាន​តម្លៃ​ប្រហែល​២៨៩​ដុល្លារ​អា​មេ​រិ​ក ។ មនុស្ស​យន្ដ​នេះ​មាន​សមត្ថភាព​ប្រហែល​នឹង​ក្មេង អាយុ​៥​ឆ្នាំ​ដែរ ។

លោក Fuminori Kataoka ប្រធាន​គំរោង​មនុស្ស​យន្ត​បាន​និយាយ​ថា តម្លៃ​របស់​វា​គឺ​ផ្លូវចិត្ត​ព្រោះ​វា​ជា​ដៃគូ​របស់​អ្នក​ទាំង​នៅ​ក្នុង​រថយន្ត ក្នុងផ្ទះ និង​ទៅ​កន្លែង​នានា ហើយ​អ្វី​ដែល​ម្ចាស់​វា​ត្រូវធ្វើ​គឺ​ដើរ​កាន់​វា ហើយ​បើកបរ​ឲ្យ​វា​ប៉ុណ្ណោះ​។ គាត់​បន្ត​ថា ក្រុមហ៊ុន​តូ​យ៉ូ​តា បាន​ផលិត​រថយន្ត​ជា​ច្រើន​ដែល​មាន​តម្លៃ​ក្នុង​ការ​ប្រើប្រាស់ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​ផ្លូវ​អារម្មណ៍​របស់​អតិថិជន ។

នៅ​ក្នុង​ការ​បង្ហាញ​នោះ លោក Kataoka បាន​សួរ​ទៅ​មនុស្ស​យន្ត​ថា វា​មានឈ្មោះ​អ្វី ហើយ​មនុស្ស​យន្ត​ក៏​សួរ​គាត់​វិញ​ថា​តើ​គាត់​មាន​រថយន្ត​ប្រភេទ​អ្វី​ដែរ​។​មនុស្ស​យន្ត​នេះ​មិន​បាន​បំពាក់​បច្ចេកវិទ្យា​ចង​ចាំ​មុខ​នោះ​ទេ ហេតុនេះ​វា​មិន​អាច​កំណត់សម្គាល​មនុស្ស ផ្សេង​ៗ​ពី​គ្នា​បាន​ឡើយ ព្រោះ​អ្នក​ផលិត​ចង់​ឲ្យ​វា​ក្លាយជា​ដៃគូ​សម្រាប់​មនុស្ស​ណា​ម្នាក់​ទេ ។ គាត់​បន្ត​ថា មនុស្ស​កាន់តែ​ច្រើន​ឡើង​ក្នុង​ប្រទេស​ជប៉ុន​ដែល​រស់នៅ​តែ​ម្នាក់ឯង​ទាំង​ចាស់ និង​យុវជន​ដែល​មិន​ទាន់​រៀប​ការ ហើយ​ពួក​គេ​ត្រូវការ​មនុស្ស​ម្នាក់​ពិសេស​ដើម្បី​និយាយ​ជាមួយ ហេតុនេះ​មនុស្ស​យន្ត​ថ្មី​នេះ​សក្ដិ​សម​សម្រាប់​ពួក​គេ ។

អ្នក​ដែល​ត្រូវ​បញ្ជា​ទិញ​មនុស្ស​យន្ត​អាច​ចាប់ផ្តើម​នា​ចុងឆ្នាំ​នេះ ហើយ​ការ​ដឹក​ជញ្ជូន​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧ ។

លោក Kataoka ថា​វា​មិន​ទាន់​ឆ្លាត​គ្រប់គ្រាន់​ឲ្យ​យើង​ហៅ​វា​ថា មនុស្ស​យន្ត​ឆ្លាត​វៃ​នោះ​ទេ វា​គ្រាន់តែ​ជា​មនុស្ស​យន្ត​មួយ​ដែល​អ្នក​អាច​និយាយ​ជាមួយ​អ្នក​បាន ។ មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​និយាយ​ជាមួយ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ទាំង​វា​មិន​ចេះ​និយាយ​ផង​នោះ ចុះបើ​មាន​វា​អាច​ឆ្លើយ​តប​បាន​នោះ​មិនល្អ​ទេ​ឬ? ម្យ៉ាងវិញទៀត​មានការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ជំ​អឺ​ថប់​អារម្មណ៍​នឹង​កើត​មាន​ឡើង​សម្រាប់​អ្នក​ដែល​នៅ​ឯកោ​ហេតុនេះ​មនុស្ស​យន្ត​មួយ​នេះ​នឹង​ក្លាយជា​ដៃគូ​ជជែក​លេង​ដ៏​ល្អ​សម្រាប់​ពួក​គេ ឬ​អាច​និយាយ​បាន​ថា ប្រើ​បច្ចេកវិទ្យា​ដើម្បី​ជួយ​មនុស្ស ។

មួយវិញទៀត​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ជាមួយ​មនុស្ស​យន្ត នោះ​វា​ប្រហែលជា​និយាយ​ថា អូ អូ អូ អូ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ដែល​អ្នក​ជាន់​ហ្វ្រាំង ភ្លាម​ៗ ឬ​មនុស្ស​យន្ត​និយាយ​ថា តោះ​យើង​សម្រាក​មួយ​ភ្លែត​សិន​ទៅ​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​នោះ ៕