ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ភ្លើង​យក្ស​ហោះ​លើ​តំបន់ឆ្នេរ​នៅ​អា​មេ​រិ​ក​សង្ស័យ​ជា​អាចម៍ផ្កាយ

7 ឆ្នាំ មុន

«Daily Star» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ដុំ​ភ្លើង​ដ៏​ធំ​មួយ​បាន​ហោះ​កាត់​ពីលើ​តំបន់ឆ្នេរ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​។ អ្នកជំនាញ​សន្និដ្ឋាន​ថា

«Daily Star» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ដុំ​ភ្លើង​ដ៏​ធំ​មួយ​បាន​ហោះ​កាត់​ពីលើ​តំបន់ឆ្នេរ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​។ អ្នកជំនាញ​សន្និដ្ឋាន​ថា អាច​ជា​អាចម៍ផ្កាយ​ហោះ​ធ្លាក់​មក​ផែនដី ។ អ្នក​បានឃើញ​រៀបរាប់​ថា ដុំ​ភ្លើង​យក្ស​នោះ​ភ្លឺ​ចិញ្ចាច​នៅ​ពីលើ​ឆ្នេរ​ភាគ​ខាងកើត​សហ​រដ្ឋ​អាមេរិក កាលពី​យប់​ថ្ងៃ​ទី​៥ តុលា ២០១៦​។ ក្រោយមក​មាន​សំឡេង​ផ្ទុះ​កក្រើក​ក្នុង​រយៈ​ចម្ងាយ​៥០​ម៉ៃ​ពី​ចំណុច​ប្រទះ​ឃើញ​ពន្លឺ​នោះ ។

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​ដុំ​ភ្លើង​យក្ស​នោះ​ជា​អ្វី​ពិតប្រាកដ​ទេ ។ លោក​ម៉ៃ ហេ​ន​គី ប្រធាន​សមាគម​អាចម៍ផ្កាយ​អា​មេ​រិ​ក បញ្ជាក់​ថា វា​អាច​ជា​អាចម៍​ផ្កាយ ឬ​កម្ទេច​ផ្កាយ​ដែល​បាន​ឆេះ ខណៈ​ពេល​ឆ្ពោះ​មក​ផែនដី ។

លោក​ម៉ៃ និយាយ​ថា «​ហេតុ ការណ៍​នេះ​ប្រហែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់ ដំបូង​ៗ​នៃ​១០​ព្រឹ​តិ្ត​ការណ៍​អាចម៍ផ្កាយ​គួរ​ឱ្យ​ភ័យ​ខ្លាច​នៅ​ឆ្នាំ​នេះ​។ អ្វី​ដែល​ខ្ញុំ​តក់ស្លុត គឺ​សូ​ម្បី​តែ​ពលរដ្ឋ​កា​ណា​ដា និង​ភាគ​ខាងត្បូង​រដ្ឋ​មែ​រី​លែ​ន ក៏​មើលឃើញ មាន​ន័យ​ថា ពន្លឺ​បាន​ឆ្លុះ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ។ ជា​ធម្មតា​អាចម៍ផ្កាយ​ត្រូវ​ឆេះ​រហូត​អស់​នៅ​ពេល​ឆ្លង​ចូល​បរិយាកាស​ផែនដី ប៉ុន្តែ​លោក​ម៉ៃ មាន​ជំនឿ​ថា វា​អាច​ធ្លាក់​ចូល​ស្រទាប់ផែនដី មាន​ទំហំ​ធំ និង​ល្បឿន​លឿន មាន​ន័យ​ថា​វា​ចូល​ក្បែរ​ស្រទាប់ផែនដី ដោយ​បុក​ស្រទាប់​បរិយាកាស​ផែនដី និង​បង្ក​ឱ្យ​ផ្ទុះ​ឮ​សំឡេង​ខ្លាំង​បែប​នេះ​» ៕