ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំង​កង់​ភ្នំ​​កាន់តែ​​មានភាព​ល្អ​ប្រសើរ​ឡើង​ជាមួយ​នឹង​ប្រព័ន្ធ​ផ្ដល់​ពិន្ទុ​បច្ចេកវិទ្យា​ថ្មី​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​មាន​គម្រោង​រៀបចំ​ឱ្យ​មានការ​ដាក់​ពិន្ទុ​កាន់តែ​មាន​ភាព​សុ​ក្រិ​

រាជធានី​ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​មាន​គម្រោង​រៀបចំ​ឱ្យ​មានការ​ដាក់​ពិន្ទុ​កាន់តែ​មាន​ភាព​សុ​ក្រិ​ត្យ​ថែម​ទៀត​ជាមួយ​ប្រព័ន្ធ​ផ្ដល់​ពិន្ទុ​RFID​ថ្មី សម្រាប់​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​រដូវ​កាល​ថ្មី​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​ចំនួន​២​ផ្សេង​ទៀត​គឺ​ខេត្តកំពត​និង​ខេត្តសៀមរាប ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​កីឡាករ​។​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​បច្ចេកទេស​លោក​Pierre Yves Catry​។

លោក​ Pierre ​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​ធ្វើ​ស​ន្និ​សី​ទ​កា​សែត​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ថា សម្រាប់​ការ​ប្រកួត​កីឡា​ប្រណាំង​កង់​ភ្នំ​រដូវ​កាល​ថ្មី​ឆ្នាំ​២០២២​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​នឹង​មាន​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​RFID​ដែល​ជា​ឧបករណ៍​ភ្ជាប់​ទៅ​នឹង​កង់ ដើម្បី​អាច​កត់ត្រា​លទ្ធផល​ជាក់ស្ដែង​នៃ​ការ​ប្រកួត ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​របា​ន​ភ្លាម​ៗ​។​ហើយ​ប្រព័ន្ធ​ថ្មី​នេះ​ក៏​ត្រូវ​បាន​ចូលរួម​កត់ត្រា​ជាមួយ​គណៈកម្មការ​ទីលាន​ធ្វើការ​ផ្ដល់​ពិន្ទុ​ឱ្យ​កាន់តែ​មាន​សុ​ក្រិ​ត្យ​ភាព​បន្ថែម​ទៀត​។​ព្រឹត្តិការណ៍​MOUTAIN BIKE SERIES​រដូវ​កាល​ថ្មី​ឆ្នាំ​២០២២​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ដើមខែ​ឧសភា​រហូត​ដល់​ខែធ្នូ​។

លោក​នូ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​បាន​លើក​ឡើង​ថា​«ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​នេះ បាន​ចូលរួម​ដល់​ការ​អភិវឌ្ឍ​និង​ការ​រីក​ចម្រើន​ដល់​វិស័យ​កីឡា​ប្រណាំង​កង់​ភ្នំ​ជា​ខ្លាំង ដោយ​សាវា​ជា​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធន់​ធាន​កីឡាករ សម្រាប់​ត្រៀម​ប្រកួត​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​។​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​សុទ្ធតែ​បាន​ធ្វើការ​ជ្រើសរើស​ចេញពី​ព្រឹត្តិការណ៍​Moutain Bike Series​ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​កីឡាករ​អាជីព​តំណាង​ឱ្យ​ប្រទេស​ជាតិ ​។ ​ម្យ៉ាងវិញទៀត​កីឡា​កង់​ភ្នំ​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​សម្រាប់​ការ​ប្រកួត​នា​ពេល​កន្លង​មក មានការ​ចូលរួម​ប្រកួត​យា់ង​ច្រើន​កុះករ​។

គួ​រម្លឹក​ផង​ដែរ​ថា​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡា​កង់​ភ្នំ​រដូវ​កាល​ថ្មី​ឆ្នាំ​២០២២​នៅ​ដើមខែ​ឧសភា​ខាង​មុខ​នេះ​នឹង​ត្រូវ​ផ្ដើម​ឡើង​ពី​ខេត្តកំពត កំពង់ស្ពឺ សៀមរាប រាជធានី​ភ្នំពេញ​និង​ឧទ្យាន​ជាតិ​គី​រី​រម្យ​។​ដោយ​បាន​ចែក​ចេញ​ជា​១៤​វិញ្ញាសា​ផ្សេង​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ