ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​៣​នាក់ ក្រោយ​រត់គេច​ខ្លួន តែ​រត់​មិន​រួច

1 ឆ្នាំ មុន
  • កណ្តាល

ក្រុម​ចោរ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​បាន​សម្រេច​ហើយ តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ និង​ស្រែ​កថា «​ចោរ​ៗ» ព្រមទាំង​ដេញ​តាម​ចាប់​បាន​ម្នាក់ និង

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​បាន​សម្រេច​ហើយ តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ និង​ស្រែ​កថា «​ចោរ​ៗ» ព្រមទាំង​ដេញ​តាម​ចាប់​បាន​ម្នាក់ និង​រត់គេច​ខ្លួន​២​នាក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ ចំណុច​មុខ​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​ឣ​ង្គ​ស្នួល ខេត្តកណ្តាល​។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សុត ល​ក្ខិ​ណា ឣា​យុ​២២​ឆ្នាំ មុខរបរ​កម្មការិនី ស្នាក់​នៅ​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​ឣ​ង្គ​ស្នួល ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទៀង តុល ភេទ​ប្រុស ឣា​យុ​៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន ស្រុក​កំណើត​ភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ឃុំ​ប្រប​ភ្នំ ស្រុក​ឣ​ង្គ​រ​ជ័យ ខេត្តកំពត នឹង​ទើប​ត្រឡប់​មក​ពី​ថៃ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២២ ហើយ​ក៏​បាន​មក​ស្នាក់​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​០១​យប់ (​ជា​ឣ្ន​ក​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​)​។ ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល លុះ​រហូត​ដល់​ម៉ោង​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​០៣​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង ហើយ​ក្នុង​ចំណោម​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទៀង តុល បាន​ចូល​មក​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច ជនសង្ស័យ​រូប​នេះ​ក៏​បាន​បើក​ម៉ូតូ​ជន​រង​គ្រោះ​ចេញ តែ​ត្រូវ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​បាន​ស្រែ​កថា «​ចោ​ៗ» បាន​ធ្វើ​ឱ្យ​ផ្អើល​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​បាន​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ជនសង្ស័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ​ចោល រួច​រត់ឡើង​ម៉ូតូ​របស់​បក្សពួក​របស់​ខ្លួន ប៉ុន្តែ​ម៉ូតូ​នោះ​ក៏​ដួល​តែ​ម្តង បន្ទាប់​មក​ជនសង្ស័យ​រូប​នេះ​ក៏​រត់គេច​ខ្លួន​ចូល​បឹង​តែ​ម្តង ចំណែកឯ​ជនសង្ស័យ​០២​នាក់​ទៀត​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ស្រុក និង​ប៉ុស្ដិ៍​ឆក់​ឈើ​នាង បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​យក​បាន​ម៉ូតូ​របស់​ជនសង្ស័យ​០១​គ្រឿង បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​ឣ​ង្គ​ស្នួល​ក៏​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​បឹង​នោះ ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ចំពោះ​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ