ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ត្រូវ​ស្លា​.​ប់​ក្នុង​អណ្តាតភ្លើង​ពេល​ផ្ទុះ​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ស្វាយរៀង

បុរស​ម្នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ដែល​កំពុង​តែ​បញ្ចូល​ហ្គា​ស​ចូល​កំប៉ុង បណ្តាល​ឲ្យ​

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ដែល​កំពុង​តែ​បញ្ចូល​ហ្គា​ស​ចូល​កំប៉ុង បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​ផ្ទះ និង​ខ្លួនឯង​ស្លា​.​ប់​តែ​ម្តង ករណី​ផ្ទុះ​ធុង​ហ្គា​ស​បង្ក​ឱ្យ​ក្លាយជា​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ព្រះ​ពន្លា ឃុំ ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​កើតហេតុ​ខាងលើ​នេះ មានឈ្មោះ សោម ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បញ្ចូល​ហ្គា​ស និង​ដូរ​ហ្គា​ស មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ (​បាន​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​កន្លែង​បញ្ចូល​ហ្គា​ស)។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ បាន​យក​កំប៉ុង​ហ្គា​ស​មក​បញ្ចូល​ដូច​សព្វមួយដង ប៉ុន្តែ​មិនដឹង​ថា ថ្ងៃនេះ​កំប៉ុង​ហ្គា​ស​ខូច ឬ​ចាស់​នោះ​ទេ បាន​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​ខ្លួនប្រាណ និង​ឆេះ​ទាំង​ផ្ទះ បង្ក​ឲ្យ​ឆេះ​ខ្លួនឯង​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​។ ហើយ​ចំពោះ​សម្ភារៈ​ដែល​ខូចខាត រួម​មាន ៖ ១- ផ្ទះ​មួយ​ខ្នង​ទំហំ ៧​ម៉ែត្រ​x៦​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី​ខូចខាត​ទាំងស្រុង​។ ២- ម៉ូតូ និង​រ៉ឺ​ម៉ក​សណ្តោង​ចំនួន​០១​គ្រឿង​។ ៣- ហ្គា​ស​ធុង​ធំ​ចំនួន​១១​ធុង ៤-​ហ្គា​ស​កំប៉ុង​តូច ចំនួន​៨០​កំប៉ុង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បើ​តាម​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ គឺ​ដោយសារ​ជន​រង​គ្រោះ​បាន​ប្រើប្រាស់​ធុង​ហ្គា​ស​ចាស់​ៗ កំប៉ុង​ហ្គា​ស​ក៏​ចាស់​ៗ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ទុកដាក់​ធុង​ហ្គា​ស​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ​នៅ​ពេល​ផ្ទុះ​ធុង​ហ្គា​ស គ្មាន​បំពង់​ពន្លត់​អគ្គិភ័យ និង​ប្រព័ន្ធ​ទឹក​សម្រាប់​ពន្លត់​អគ្គិភ័យ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចូល ព្រោះ​ខ្លាច​គ្រោះថ្នាក់​។ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ