ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​១៣​ឆ្នាំ​ពិការ​ពី​កំណើត​ដើរ​មិន​រួច អរ​ណាស់​បាន​ទទួល​រទេះរុញ​មួយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ឈ្មោះ​យ៉ាវ ពិការ​ពី​កំណើត រស់នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ដោយ​មាន​ក្តី​អាណិតអាសូរ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ទោ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ឈ្មោះ​យ៉ាវ ពិការ​ពី​កំណើត រស់នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ដោយ​មាន​ក្តី​អាណិតអាសូរ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​នាំ​យក​រទេះ​សម្រាប់​បម្រើ​ឲ្យ​ជន​ពិការ​ទៅ​ប្រគល់​ឲ្យ​។

នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​នាំ​យក​អំណោយ​ជា​រទេះ​នេះ គឺ​ឪពុក​ក្មេង​ប្រុស​រូប​នេះ មិន​បាន​នៅផ្ទះ​ទេ ដោយ​រវល់​ទៅ​ដើរ​ស៊ីឈ្នួល​គេ គឺ​នៅ​តែ​អ្នក​ជិតខាង​មក​ចូលរួម​។

លោក​ឧត្តមសេនីយ៍ទោ អាត់  ខែ​ម បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ក្តី​អាណិតអាសូរ​ទៅ​លើ​ក្មេង​ប្រុស​ឈ្មោះ​យ៉ាវ អាយុ​១៣​ឆ្នាំ ពិការ​តាំងពី​កំណើត ម្យ៉ាង​បញ្ហា​ជីវភាព​មានការ​លំបាក ឪពុក​ដើរ​ស៊ីឈ្នួល​គេ  ហើយនឹង​មាន​បំណង​ចង់​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ អាច​ធ្វើ​ដំណើរ​ទៅ​សាលា​បាន លោក​បាន​នាំ​យក​រទេះ សម្រាប់​ជន​ពិការ​១​គ្រឿង​ជា​អំណោយ​លោក​ផ្ទាល់​មក​ប្រគល់​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ គ្រាន់​គ្នា​បាន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​ដោយ​ខ្លួន​គេ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិតខាង​និយាយ​ថា ក្នុង​ជីវភាព​ក្រុម​គ្រួសារ​នេះ គឺ​ជួប​បញ្ហា​លំបាក ម្តាយ​បាន​រត់​ចោល​តាំងពី​ពួក​គេ​នៅ​តូច​ៗ​។ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ឪពុក មាន​បងប្អូន​ចំនួន​៣​នាក់ ក្មេង​ប្រុស​នេះ​ជា​កូន​ទី​២ ។ សព្វថ្ងៃ​ឪពុក​ដើរ​ស៊ីឈ្នួល​គេ គ្រាន់​បាន​កំ​រ៉ៃ​បន្តិចបន្តួច​យក​មក​ចិញ្ចឹម​កូន​ទាំង​៣ ។ ជាមួយ​គ្នា​នោះ​ដែរ  ប្រជាពលរដ្ឋ​ក្នុង​នាម​អ្នក​ជិតខាង​ជំនួស​ឲ្យ​ឪពុក​ក្មេង​ពិការ​នេះ  ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧត្តមសេនីយ៍​ស្នងការ ដែល​បាន​ផ្តល់​នូវ​រទេះ​ពិការ​ដល់​ក្មេង​ប្រុស​ឈ្មោះ​យ៉ាវ នេះ​ដែរ​៕