ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ជួយ​ឱ្យ​កុមារ​មាន​រាង​កាយ​សមសួន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ដែល​មាន​រាង​កាយ​សមសួន មាន​ន័យ​ថា កុមារ​ញ៉ាំ​បាន​ល្អ ទទួល​បានការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន និង​មាន​ទម្ងន់​ដែល​មាន​សុខភាព​ល្អ ។ បើ​កូន​របស់​អ្នកមាន​រាង​កាយ​សមសួន រាង​កាយ​របស់​ពួក​គេ​មានដំណើរ​ការ​ល្អ…

រាជធានី​ភ្នំពេញ ៖ ការ​ដែល​មាន​រាង​កាយ​សមសួន មាន​ន័យ​ថា កុមារ​ញ៉ាំ​បាន​ល្អ ទទួល​បានការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន និង​មាន​ទម្ងន់​ដែល​មាន​សុខភាព​ល្អ ។ បើ​កូន​របស់​អ្នកមាន​រាង​កាយ​សមសួន រាង​កាយ​របស់​ពួក​គេ​មានដំណើរ​ការ​ល្អ កូន​ៗ​ក៏​មាន​អារម្មណ៍ល្អ និង​អាច​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ពួក​គេ​ចង់​ធ្វើ ដូច​ជា​រត់​លេង​ជាមួយ​មិត្តភក្តិ​របស់​គេ​ជាដើម ។ ឪពុក​ម្តាយ​ទាំងអស់​ពិតជា​ចង់​ដឹង​ពី​របៀប​ជួយ​កូន​ៗ​ឱ្យ​មាន​ភាព​សមសួន ។ ផ្នែក​ខ្លះ​នៃ​រឿង​នេះ​អាស្រ័យ​លើ​ឪពុក​ម្តាយ ដូច​ជា​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ឬ​ការ​សម្រេចចិត្ត​នាំ​គ្រួសារ​ទៅ​ដើរ​លេង​តាម​កន្លែង​ធម្មជាតិ ។

នេះ​ជា​គន្លឹះ​ខ្លះ​ៗ​គួរ​ធ្វើ បើ​អ្នក និង​កូន​របស់​អ្នក​ចង់បាន​រាង​កាយ​សមសួន ៖
១. ញ៉ាំ​អាហារ​ចម្រុះ ៖ កូន​អ្នក និង​អ្នក​ប្រហែលជា​មាន​អាហារ​ដែល​ពេញចិត្ត ប៉ុន្តែ​ជម្រើស​ល្អ​បំផុត គឺ​ញ៉ាំ​អាហារ​ច្រើន​ប្រភេទ ។ ប្រសិនបើ​ញ៉ាំ​អាហារ​ផ្សេង​ៗ​គ្នា កូន​អ្នក​ទំនងជា​ទទួល​បាន​សារធាតុចិញ្ចឹម​ដែល​រាង​កាយ​ត្រូវការ ។ ចូរ​នាំ​គ្រួសារ​ភ្លក់​អាហារ​ថ្មី និង​អាហារ​ចាស់​ដែល​អ្នក​មិន​ទាន់​បាន​សាក​មួយ​រយៈ ។ អាហារ​មួយ​ចំនួន​ដូច​ជា​បន្លែ​បៃតង និង​ផ្លែ​ឈើ​ចម្រុះ​ពណ៌​ពិតជា​ល្អ​សម្រាប់​ក្រុម​គ្រួសារ​អ្នក ។ ដូច្នេះ ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ឈើ និង​បន្លែ​យ៉ាងតិច ៥ ដង​ក្នុង​មួយ​ថ្ងៃ ផ្លែ​ឈើ ២ និង​បន្លែ ៣ ។ ការ​រួម​បញ្ចូល​គ្នា​មួយ​ដែល​អាច​ដំណើរការ​សម្រាប់​អ្នក និង​កូន​របស់​អ្នក គឺ​អាហារ​ពេល​ព្រឹក​ដែល​មាន​ផ្លែ​ស្ត្រ​បឺ​រី​ធំ ៤ ផ្លែ ជាមួយនឹង​ធញ្ញជាតិ​របស់​អ្នក​,​អាហារ​ថ្ងៃត្រង់ មាន​ការ៉ុត​ចំនួន ២ និង​សម្រាប់​អាហារ​សម្រន់ មាន​ផ្លែ​ប៉ោម​មួយ​ផ្លែ ព្រមទាំង​អាហារ​ពេល​ល្ងាច មាន​ប្រូ​ខូ​លី និង​សាឡាដ ។

២. ផឹកទឹក និង​ទឹកដោះគោ ៖ នៅ​ពេល​ដែល​អ្នក​ពិតជា​ស្រេកទឹក ទឹក គឺជា​ថ្នាំ​បំបាត់​ការ​ស្រេកទឹក​ដ៏​ល្អ​បំផុត ។ កុមារ​ត្រូវការ​កាល់ស្យូម​ដើម្បី​បង្កើត​ឆ្អឹង​រឹង​មាំ ហើយ​ទឹកដោះគោ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​រ៉ែ​នេះ ។ តើ​កុមារ​ត្រូវការ​ប៉ុន្មាន ? ប្រសិនបើ​កូន​អ្នកមាន​អាយុ​ពី ៤ ទៅ ៨ ឆ្នាំ ចូរ​ឱ្យ​គេ​ផឹក​ទឹកដោះគោ ២ ពែង​កន្លះ​ក្នុង​មួយ​ថ្ងៃ ។ ប្រសិនបើ​កូន​អ្នកមាន​អាយុ ៩ ឆ្នាំ ឬ​ចាស់​ជាង​នេះ សូម​ព្យាយាម​ទទួលទាន​ទឹកដោះគោ ៣ ពែង​ក្នុង​មួយ​ថ្ងៃ ។

៣. ស្តាប់​រាង​កាយ ៖ តើ​មាន​អារម្មណ៍​ដូច​ម្តេចទៅ ? នៅ​ពេល​កូន​អ្នក​ញ៉ាំ ចូរ​ណែនាំ​គេ​ឱ្យ​កត់សម្គាល់​ពី​អារម្មណ៍​របស់​ពួក​គេ និង​ពេល​ដែល​ក្រពះ​របស់​ពួក​គេ​មាន​អារម្មណ៍​ថា​ឆ្អែត ។ ពេល​ខ្លះ​ក្មេង​ៗ​ញ៉ាំ​ច្រើន​ពេក​ព្រោះ​ពួក​គេ​មិន​បាន​កត់សម្គាល់​នៅ​ពេល​ដែល​ពួក​គេ​ត្រូវការ​បញ្ឈប់​ការ​ញ៉ាំ ។ ការ​ញ៉ាំ​ច្រើន​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​មិន​ស្រួល និង​អាច​នាំ​ឱ្យ​ឡើង​ទម្ងន់​មិនល្អ ។

៤. កំណត់​ពេលវេលា​អេ​ក្រង់ ៖ តើ​ម៉ោង​អេ​ក្រង់​ជា​អ្វី ? វា​ជា​ចំនួន​ពេលវេលា​ដែល​ពួក​គេ​ចំណាយពេល​មើល​ទូរទស្សន៍ ឬ​វី​ដេ​អូ ការ​លេង​ហ្គេ​ម​វី​ដេ​អូ និង​ការ​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ ថេ​ប្លេ​ត ឬ​កុំព្យូទ័រ ។ ពេល​ដែល​ពួក​គេ​ចំណាយពេល​កាន់តែ​ច្រើន​លើ​សកម្មភាព​អង្គុយ​ទាំងនេះ ពួក​គេ​នឹង​មាន​ពេល​តិច​សម្រាប់​សកម្មភាព​សកម្ម​ផ្សេង​ៗ​ដូច​ជា​ការ​លេង​បាល់ ការ​ជិះ​កង់ និង​ការ​ហែល​ទឹក ។ ហើយ​ពួក​គេ​ប្រហែលជា​មិន​បាន​គេង​គ្រប់គ្រាន់​ទេ ប្រសិនបើ​គេ​ចំណាយពេល​ច្រើន​ជាមួយ​អេ​ក្រង់​មុន​ពេល​ចូល​គេង ។

៥. សកម្ម ៖ ចូរ​អ្នក​ធ្វើ​កីឡា ឬ​សកម្មភាព​ណា​ដែល​អ្នក​ចូល​ចិត្ត ហើយ​ធ្វើ​ជា​គំរូ​ល្អ​ឱ្យ​កូន​អ្នក​បានឃើញ ។ ស្វែងរក​វិធី​ដើម្បី​សកម្ម​ជា​រៀងរាល់ថ្ងៃ ដូច​ជា​ការ​លេង​នៅ​ខាងក្រៅ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និងសាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើកវគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រងគ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មានសុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។