ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ ហែម​ថុ​ន វិ​ទិ​នី កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា​ចូល​ប្រកួត​បវរកញ្ញា

1 ឆ្នាំ មុន
  • ភ្នំពេញ

គេ​គ្រាន់តែ​ដឹង​ថា វិ​ទិ​នី ចេះ​ហែល​ទឹក ជម្រើសជាតិ ហើយ​ក៏​កាន់តែ​ភ្ញាក់ផ្អើល​មួយ​ក្រឺត​ទៀត ក្រោយ​ពេល​នាង​បាន​ទិញ​ពាក្យ​ចូលរួម​ប្រកួត វិស័យ​ប្រឡង​យក​ស្រី​ស្អាត​ដែល​នាង​មិន​ធ្លាប់​សាក​ឡើយ​។ នេះ​ជា​រសជាតិ​មួយ ដែល​សាកល្បង​ហើយ ក៏​ចង់អោយ

រាជធានី​ភ្នំពេញ ៖ គេ​គ្រាន់តែ​ដឹង​ថា វិ​ទិ​នី ចេះ​ហែល​ទឹក ជម្រើសជាតិ ហើយ​ក៏​កាន់តែ​ភ្ញាក់ផ្អើល​មួយ​ក្រឺត​ទៀត ក្រោយ​ពេល​នាង​បាន​ទិញ​ពាក្យ​ចូលរួម​ប្រកួត វិស័យ​ប្រឡង​យក​ស្រី​ស្អាត​ដែល​នាង​មិន​ធ្លាប់​សាក​ឡើយ​។ នេះ​ជា​រសជាតិ​មួយ ដែល​សាកល្បង​ហើយ ក៏​ចង់អោយ​អ្នកគាំទ្រ​នាង​តាមដាន​ថា ពេល​ហក់​មក​កន្លែង​ថ្មី អាច​យល់​ការ​បាន​ដល់​កម្រិត​ណា ក្រោយ​ពេល​អ្នក​ប្រឡង​លើក​នេះ សុទ្ធតែ​ជា​អ្នក​ពូកែ​ៗ​។

ដំណឹង​មួយ​នេះ ត្រូវ​បាន​លើក​ឡើង​យូរហើយ ដែល​លេចឮ​ថា កីឡាការិនី មាន​រាង​ស្រ​ឡូ​នរូ​ប​នេះ ដាក់​គម្រោង​មក​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​។ គេ​ក៏​មិន​នឹក​ស្មានថា វិ​ទិ​នី មានចិត្ត​ដល់​ម្ល៉ឹង ហើយ​ហ៊ាន​សម្រេចចិត្ត​សាកល្បង បង្អួត​សម្រស់​ប្រជែង​គេឯង ដណ្តើម​មកុដ​។ ពិត​ណាស់​កម្មវិធី​ប្រឡង​បវរកញ្ញា មិន​ថា Miss Grand Miss Universe គឺ​ពេល​នេះ​នៅ​កម្ពុជា មានការ​ពេញ​និយម​ណាស់​។

ទាក់ចិត្ត​ទាំង​អ្នក​ទស្សនា ទាំង​អ្នក​ដាក់​ពាក្យ​ប្រកួត​។ ជា​ពិសេស​ឃើញ​ថា មាន​នារី​វ័យឆ្លាត​ៗ​ជា​ច្រើន​រូប​លេចមុខ​ប្រកាស​ដាក់​ពាក្យ​ប្រឡង និង​ប្រកបដោយ​សមត្ថភាព​ពេញលេញ ទាំង​កម្រិត​សម្រស់ និង​ចំណេះ​ដឹ ខុស​ពី​ច្រើន​ឆ្នាំ​មុន​។

ឯ​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ត្រូវ​បាន​ប្រកាស​ថា ទទួល​បាន​មកុដ ដល់​ទៅ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ នេះ​នៅ​មិន​ទាន់​គិត​លើ ការងារ​ផ្សេង​ៗ​ទៀត ដែល​ចាំតែ​ដើរ​ថត ដើរ​សម្តែង តាម​ក្រុមហ៊ុន​ល្បី​ៗ​ផង​។ បែប​នេះ​ហើយ ទើប​ទប់ចិត្ត​បេក្ខភាព​នីមួយ​ៗ មិន​ជាប់​ឡើយ ទើប​មក​ដាក់​ពាក្យ​ល្បង​ស្នាដៃ​រៀង​ៗ​ខ្លួន​អោយ​គេ​វាយតម្លៃ​។

ចំពោះ ហែម ថុ​ន​វិ​ទិ​នី វិញ នាង​បាន​សម្រេចចិត្ត​មក​ដាក់​ពាក្យ​ប្រឡង​ក្នុង កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ​។ នាង​បាន​សង្កេត និង​ពិនិត្យ​មើល​លក្ខខណ្ឌ​ផ្សេង​ៗ​រួចរាល់​ដើម្បី​ប្រកួត​។ នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយទៀត ដែល​មក​សាកល្បង​។ អ្នក​តាមដាន​ក៏​មើលឃើញ​ថា នាង​មាន​រូបសម្បត្តិ ដងខ្លួន​សាក​សម​ទំ​បង ឯ​កម្ពស់​វិញ​ក៏​មើលទៅ​ត្រូវ​ខ្នាត​តែ​ម្តង​។ ហ្វេ​ន​ៗ​ដែល​ស្រឡាញ់​នាង ជួយ​លើកទឹកចិត្ត​ផង ដើម្បី​សម្រេច​បំណង និង​ក្តី​ស្រ​ម៉ៃ​ដែល​ប៉ង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ